ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ធីបាញ់ ​​ឈ្មួញ​​ឈើ​ដុះ​​ ស្លែ​​នៅ​​ស្រុក​​ស្នួល​​ ខេត្ត​​ក្រចេះ ​​បាន​​​ប្រ​​​យុទ​​​គ្នា​​​ជា​​​មួយ​​​សមត្ថ​​កិច្ច​​​និង​​​មន្រី្ត​​តុលាការ​ខេ​ត្ត​បណ្តាលអោយ​ប្រ​ជាពលរ​ដ្ឋរង​​របួស​ជាទំ​ងន់​

ធីបាញ់ ​​ឈ្មួញ​​ឈើ​ដុះ​​ ស្លែ​​នៅ​​ស្រុក​​ស្នួល​​ ខេត្ត​​ក្រចេះ ​​បាន​​​ប្រ​​​យុទ​​​គ្នា​​​ជា​​​មួយ​​​សមត្ថ​​កិច្ច​​​និង​​​មន្រី្ត​​តុលាការ​ខេ​ត្ត​បណ្តាលអោយ​ប្រ​ជាពលរ​ដ្ឋរង​​របួស​ជាទំ​ងន់​

thybanh_001

ក្រចេះ  រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​ភា​គី​ណា​មួយ​ជួយ​សំរួល​និង​ដោះ​ស្រាយ​ជូន​ជន​រង​គ្រោះ​ពីបាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ។ករណី​បាញ់​ប្រហារត​ដៃគ្នា​ ទៅ ​លើ​ឡាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ អម​ សា​លា​ដំបូងខេត្តក្រចេះ ដើម្បីរំដោះ យកឈើប្រណីត ដោយក្រុមឈ្មួញឈើ ដ៏ល្បីឈ្មោះ និងអាងខ្នងអ្នកមាន អំណាចនៅពីក្រោយខាងលើនេះ គឺ សមត្ថកិច្ចអះអាងថា បានស្គាល់មុខ សញ្ញា និងកំពុងតែស្វែងរកចាប់ខ្លួន ក្រុមជនល្មើស ដើម្បីយកទៅផ្តន្ទាទោស តាមច្បាប់ ។ ប្រភពពីសមត្ថកិច្ចខ្លះបាន ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបដែល មើលទៅ ហាក់ដូចជាការបើកឆាក ប្រយុទ្ធបាញ់ប្រហារគ្នា យ៉ាងសាហាវ ដូចរឿងភាពយន្តហុងកុងអញ្ចឹង គឺម្ខាង ជាក្រុមឈ្មួញជួញដូរឈើ ដែលជាជើង ខ្លាំងដ៏ល្បីឈ្មោះ និងបក្ខពួកមួយចំនួន បានធ្វើសកម្មភាពរារាំង និងបង្អាក់មិន ឱ្យសមត្ថកិច្ច ធ្វើការបង្ក្រាបឡានដឹក ឈើរបស់ពួកគេ និងម្ខាងទៀតជាក្រុម សមត្ថកិច្ចចំរុះ ។

ក្នុងករណីនេះមាន សេចក្តីរាយការណ៍ថាៈ គេក៏បានឃើញ មេឈ្មួញឈើ ដែលគេស្គាល់ឈ្មោះ ធី បាញ់(ឈ្មោះហៅក្រៅ) បាននិយាយ ទូរស័ព្ទទំនាក់ទំនង ជាមួយសមត្ថកិច្ច កុំ ឱ្យបង្ក្រាបឡានដឹកឈើនេះ បើបង្ក្រាប នឹងមានរឿងធំកើតឡើងជាមិនខាន ។ ប៉ុន្តែទំនងជា មិនទទួលបានលទ្ធផលល្អ ទើបកើតមានការផ្ទុះអាវុធដាក់គ្នា បង្ក ឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំងបែបនេះ ។ បើតាមពីមន្ត្រីយោធាខ្លះ ដែលស្គាល់ និងធ្លាប់ដើរផឹកស៊ីជាមួយធីបាញ់ បាន និយាយឱ្យថាៈធីបាញ់ គឺជាមន្ត្រីយោធា ថ្នាក់វរៈសេនីយ៍ឯកឯណោះ មាន ឈ្មោះពិតប្រាកដថាៈ ថន ប៊ុនធី បម្រើ ការងារនៅនាយកដ្ឋានព័ត៌មាន អគ្គ បញ្ជាការ ហើយក្នុងករណីរកស៊ីឈើ ប្រណីតរបស់បុគ្គលនេះ ធ្លាប់ធ្វើសកម្ម ភាពរំដោះយកឈើពីសមត្ថកិច្ច ជា ច្រើនដងហើយ កម្រមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបទេ ដោយសារបុគ្គលនេះ (ធីបាញ់) អាងអំណាច និងឥទ្ធិពល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រចេះ ។ ក្នុងហេតុការណ៍ផ្ទុះអាវុធ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសនេះ គឺពុំ ទាន់មានភាគី ខាងណាទទួលខុសត្រូវ នៅឡើយទេ ដោយខាងអយ្យការសា លាខេត្តក្រចេះ ដែលជាអ្នកដឹកនាំការ បង្ក្រាបបទល្មើសព្រៃឈើ ខាងលើនេះ លោកព្រះរាជអាជ្ញាអាជ្ញា ទី សុវិនថាល់ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ៈ គឺ ក្រុមឈ្មួញក្រុមឈ្មួញឈើ បានបាញ់ ប្រហារមកលើក្រុមលោក និងកម្លាំង សមត្ថកិច្ច ហើយខាងសមត្ថកិច្ចមិនបាន បាញ់តបតវិញទេ តែគ្រាន់តែបាញ់ឡើង លើដើម្បីសុំអន្តរាគមន៍ ពីសមត្ថកិច្ច បន្ថែម ។ តែទោះជាយ៉ាងណា លោក ព្រះរាជអាជ្ញា បានបញ្ជាក់ថាៈចំពោះ ករណីនេះ លោកនៅតែបន្តស្វែងរក យុត្តិធម៌ជូនប្រជាពរដ្ឋរងគ្រោះ ដោយ សារតែក្រុមឈ្មួញឈើបាញ់ ។ មជ្ឈ ដ្ឋានមហាជន និងប្រជាពលរដ្ឋ បាន លើកឡើងស្រដៀងគ្នាថា ៈ ជាទូទៅ នៅខេត្តក្រចេះ ករណីសមត្ថកិច្ចបង្ក្រាប បទល្មើសព្រៃឈើ តែងតែកើតមានការ ផ្ទុះអាវុធដាក់គ្នាជាញឹកញាប់ ប៉ុន្តែ សកម្មភាព របស់ឈ្មួញរកស៊ីដឹកជញ្ជូន និងជួញដូរឈើប្រណីត ឆ្លងកាត់នៅតែ បន្តកើតមានឥតដាច់ ដូច្នេះការបង្ក្រាប បទល្មើសព្រៃឈើ ដែលដឹកនាំដោយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រចេះលើកនេះ គេក៏មានការសង្ស័យ ថាៈជាការវ៉ៃទឹកបង្អើលត្រី ឱ្យចូលស៊ង តែប៉ុណេ្ណាះ ព្រោះមកដល់ពេលនេះក្រុម ជនល្មើសដែលបាញ់ប្រហារ បង្កឱ្យរង គ្រោះដល់ពលរដ្ឋ មិនទាន់ត្រូវបានវែក មុខ និងចាប់ខ្លួនយកទៅផ្តន្ទាទោស តាមច្បាប់បាននៅឡើយទេ ។ បើចឹង តើស្ត្រីកូនខ្ចីដែលរងគ្រោះ ដោយសារ ការបាញ់ប្រហារគ្នា កណ្តាលយប់បែប នេះអ្នកណាទទួលខុសត្រូវ? ។!
ប្រជាពលរដ្ឋ នៅស្រុកស្នួល ខេត្ត ក្រចេះបានរាយការណ៍ឱ្យដឹងថាៈ កាល ពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៤ មានការផ្ទុះអាវុធ ដាក់គ្នាមួយប្រាវ រវាងក្រុមសមត្ថកិច្ច ចំរុះខេត្តក្រចេះ និងក្រុមឈ្មួញរកស៊ីដឹក ឈើប្រណីតខុសច្បាប់ ដែលជាមន្ត្រី យោធា និងជាឈ្មួញរកស៊ីដឹកជួញដូរ ឈើដុះស្លែម្នាក់ដ៏ល្បីឈ្មោះ នៅក្នុង ខេត្តនេះបណ្តាលស្ត្រីវ័យក្មេងម្នាក់ ដែល កំពុងបំបៅដោះកូន ត្រូវគ្រាប់កាំភ្លើង ចំនួនពីគ្រាប់ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុក ស្នួលខេត្តក្រចេះ ។ តាមការអះអាង របស់លោក ញ៉ាន សោយ៉ុន នាយរង ផ្នែកស្ថិតិ និងជាប្រធានអន្តរាគមន៍ស្រុក ស្នួល បានប្រាប់ក្រុមអ្នកកាសែតនានាឱ្យដឹង ថា លោកព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តក្រចេះក្រោមបញ្ជាលោក ទី សុវិនថាល់ និងលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំង ចម្រុះ បានប្រដេញឃាត់រថយន្តសាំយ៉ុង មួយគ្រឿងកំពុងដឹកឈើ ដែលមានអ្នក បើកបរម្នាក់ឈ្មោះ ម៉េងហុង និងកម្មករ លើកដាក់ឈើ ជិះក្នុងរថយន្តឈ្មោះ ម៉ាប់ ។ លោកបន្តថា រថយន្តដឹកឈើ នោះមានអាវុធ មិនព្រមឈប់ឱ្យសមត្ថ កិច្ចត្រួតពិនិត្យ ទើបមានការផ្ទុះអាវុធ រហូតបណ្តាលឱ្យផ្លាតគ្រាប់ ទៅត្រូវស្ត្រី កូនខ្ចីម្នាក់ឈ្មោះ ហ៊ាល រី ភេទស្រី អាយុ២៣ឆ្នាំ និងប្តីឈ្មោះ ឈឹម សូនី មានកូនចំនួន២នាក់ កូនបងអាយុ៤ឆ្នាំ និងកូនប្អូន ទើបតែកើតបាន២ខែ រង របួសចំដៃឆ្វេង និងស្តាំ ។

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!