ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on អាបេ​ ទស្សន​​កិច្ច​​ទៅ​​កាន់​​ប្រ​ជុំ​កោះ​​កា​រីប​​ប៊ីន​ បំ​ណង​​រា​រាំង​​ឥ​ទ្ធិ​ពល​​ចិន​​-​រុស្ស៊ី

អាបេ​ ទស្សន​​កិច្ច​​ទៅ​​កាន់​​ប្រ​ជុំ​កោះ​​កា​រីប​​ប៊ីន​ បំ​ណង​​រា​រាំង​​ឥ​ទ្ធិ​ពល​​ចិន​​-​រុស្ស៊ី

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ស៊ិន​សូ អាបេ បាន ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ទ្រីនី​ដាដ អេនដ៍ ថូបេកូ កាលពី​ថ្ងៃ​ចន្ទ ទី ២៨ ដើម្បី​ចូល​រួម កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​មេដឹក​នាំ​ប្រទេស​ចំនួន ១៤ នៃ​ប្រ​ជុំ​កោះ​នៅ​សមុទ្រ​ការី​បប៊ីន ដោយ​រំពឹង​ថា នឹង​ពង្រីក​ឥទ្ធិ​ពល​របស់​ជប៉ុន​នៅ​តំបន់ ដែល​គេ​ចាត់​ទុក​ជា

“ខាង​ក្រោយ​ផ្ទះ”របស់ សហរដ្ឋ​អាមេរិក ហើយ​នឹង​ជួយ​សម្ព័ន្ធ​មិត្រ អាមេរិកក្នុងការទប់ស្កាត់ឥទ្វិពលចិន និងរុស្ស៊ី ផងដែរ ។

ប្រភពអះអាងថា នាយករដ្ឋមន្ត្រីជប៉ុន បានទៅ​ដល់ទីក្រុង ផត អូហ្វ ស្ប៉េនរបស់ប្រទេស ទ្រីនីដាដ អេនស៍ ថូបេកូ ហើយមុននឹងចូលរួម ប្រជុំកំពូលនៃប្រទេសសមាជិក “សហគមន៍ ការីបប៊ីន” ឬហៅថា Caricom ដោយ​មេដឹកនាំ ជប៉ុនជឿជាក់ថា នឹងជួយជំរុញដល់សេដ្ឋកិច្ចយ៉ាង ធំធេង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអប់រំ និងសំណង់​ហេដ្ឋារចនាសម្ព័ន្ធនោប្រជុំកោះក្នុងសមុទ្រការីបប៊ីន។ ប្រភពការទូតនៅទីក្រុង វ៉ាស៊ិនតោនឱ្យដឹងថា ដំណើររបស់លោកអាបេ នៅទីនោះប្រៀបដូចជា“ទីលានខាងក្រោយ ខ្នងអាមេរិក” បានទទួលការគាំទ្រយ៉ាងខ្លាំងពី រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ដែលមើល ឃើញថា ការបើកឱកាសឱ្យជប៉ុនពង្រីកអំណាច នៅភូមិភាគនេះ នឹងមាន​ប្រ​យោជន៍​ដល់កិច្ច ខិតខំរបស់អាមេរិកក្នុងការកាត់បន្ថយឥទ្ធិពល របស់មហាយក្សចិន និងរុស្ស៊ីដែលកាន់តែខ្លាំង ក្លាឡើងនោះ ។

ជប៉ុនបានបញ្ចុះបញ្ចូលដល់មេដឹកនាំក្រុម ប្រទេសកោះទាំងនោះឱ្យជួយគាំទ្រដល់ជប៉ុនក្នុងការក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុម ប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជា​ជាតិ ក្នុង ការបោះឆ្នោតនៅឆ្នាំក្រោយនេះ ហើយលោក អាបេ ប្តេជ្ញាថា នឹងបង្កើនជំនួយថវិកាការវិនិ-យោគទុន និងបច្ចេកវិទ្យា សម្រាប់ជាការដោះដូរ គ្នាសម្រាប់ភូមិ​ភាគ​សមុទ្រ​ការីបប៊ីន ។ឥស្សរជន នយោបាយចុងក្រោយរបស់តូក្យូដែលទៅកាន់ ទីនោះ គឺអតីតនាយករដ្ឋមន្ត្រី ជូនីឈីរ៉ូ គូអ៊ីស៊ូមី ដោយកាន់បំពេញ​ទស្សនកិច្ច​នៅប្រទេស​ជា​ច្រើននៅអាមេរិក​កណ្តាល និងទ្វីបអាមេរិក ខាងត្បូង កាលពី ១០ឆ្នាំមុន ប៉ុន្តែលោកអាបេ ជាមេដឹកនាំដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលទស្សនកិច្ចប្រជុំ​កោះក្នុងសមុទ្រ​ការីបប៊ីន​នោះដោយ​ផ្ទាល់ ។

140730004

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!