ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on រាជ​រដ្ឋា​ភិបាល​កម្ពុជា​អភិវឌ្ឃន៍​ប្រទេស​ធ្វើឲ្យប្រ​ជា​ពលរដ្ឋខែ្មរទទួលរង​ស្រក់​ទឹក​ភ្នែក​

រាជ​រដ្ឋា​ភិបាល​កម្ពុជា​អភិវឌ្ឃន៍​ប្រទេស​ធ្វើឲ្យប្រ​ជា​ពលរដ្ឋខែ្មរទទួលរង​ស្រក់​ទឹក​ភ្នែក​

ភ្នំពេញ     ទោះ​បី​ជា​រដ្ឋាភិបាល​បាន​និង​កុំ​ពុង​ខិត​ខំ​អភិវឌ្ឃន៍​ប្រទេស​ដោយ​មាន​អាគារីកស្គុះ​ស្គាយ​ដូចផ្សិត​ក៍​ដោយ​ក៍​ការ​អភិវឌ្ឃន៍​នេះ​នូវ​តែ​ប្រជាពលរដ្ឋខែ្មរ

​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ ធ្វើឲ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែក ការបណ្តេញចេញដោយបង្ខំ ការធ្វើបាតុកម្មទាមទាដីធ្លី ការដុតផ្ទះបំផ្លាញចោល ឬក៍ចាប់មនុស្សដាក់គុកជាដើម

ដូចជាករណីកោះពេជ្យ បូរីកីឡា បឹងកក់និងតំបន់ដីក្រហមជាដើមធ្វើឲ្យប្រជាពលរដ្ឋទទួលរងនូវការវេទនានិងការឈឺចាប់ទទួលនូវការវាយប្រហារ

ពីកងកម្លាំងសន្តិសុខដើម្បីទាមទារនូវដីឬទីជំរកមួយដែលសមរម្យដូចប្រជាពលរដ្ឋខែ្មរដទៃដែរមិនបានត្រូវបានកងកម្លាំង

សន្តិសុខដេញវាយដេញបាញ់ដូចសត្វធាតមិនមានភាគីណាជួយអន្តរាគមន៍ដល់ពួកគាត់នោះទេទីបំផុតធ្វើអោយពួកគាត់ទទួលនូវតំលៃដែលពួកគាត់មិនពេញចិត្តទាល់តែសោះ។

ថ្មីៗនេះមានវិទ្យុបរទេសផ្សាយជាភាសារខែ្មរថាការអភិវឌ្ឍន៍កោះពេជ្យបានចំណាយថវិការរាប់លានដុលា្ល

ដោយមានការវិនិយោរប់លទុនពីបរទេសដោយសង់ផ្ទះរាប់រយខ្នងទុកសំលក់ដែលមានតំលៃរាប់មឺុនដុល្លាក្នុងមួយល្វែង។តើប្រជាពលរដ្ឋខែ្មរទុកចិត្តលើរាជរដ្ឋាភិបានមានន័យអី្វទៀតបើរដ្ឋាភិបាលបំរើនាយទុនជាជាងបំរើប្រជាពលខែ្មរ

.តំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅដ្ឋាននិងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់នោះ ឥឡូវនេះបានប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសំណង់ដ៏លេចធ្លោមួយរបស់កម្ពុជា។

 

កោះទំហំ១០០ហិកតាដែលនៅប្រសព្វនឹងទន្លេបួនមុខនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៦ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់ធនាគារកាណាឌីយ៉ា បន្ទាប់ពីក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារនៅទីនោះលក់ដីទៅឱ្យក្រុមហ៊ុនក្នុងតម្លៃដ៏ទាបមួយ។

ក្រុមហ៊ុនកម្ពុជាដ៏ធំមួយនេះបានលក់ដីមួយចំនួនបន្តឬវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយចំនួនទៀត ដើម្បីសាងសង់សំណង់ទំនើបៗដែលមានតម្លៃសរុបជាច្រើនពាន់លានដុល្លារ។ គម្រោងធំៗទាំងនោះមានដូចជាគម្រោងRiviera ដែលមានតម្លៃ៧០០លានដុល្លារ ដែលមានខុនដូ៣៣ជាន់ចំនួន៣អគារ ខុនដូ២៩ជាន់ចំនួន២អគារ អាងហែលទឹក ផ្សារទំនើប មន្ទីរពេទ្យ និងសាលារៀនលំដាប់អន្តរជាតិ និងដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៧ គម្រោងខុនដូ Casa Meridian គម្រោងផ្សារទំនើបLa Siene គម្រោងបុរីវរជនជាដើម និងគម្រោងសំណង់អគារពេជ្រដែលមានកម្ពស់រហូតដល់៥៥៥ម៉ែត្រជាដើម។លោកស្រី អ៊ុំ ប៊ុនអាន អ្នកគ្រប់គ្រងផ្នែកលក់របស់អគារខុនដូ Casa Meridian ដែលទើបតែបើកការដ្ឋានសាងសង់នៅផ្នែកខាងលិចកោះនេះ ថ្លែងថាសំណង់ខុនដូភ្លោះកម្ពស់៣៣ជាន់នេះ ជាការវិនិយោគរបស់ក្រុមហ៊ុនហុងកុងមួយក្នុងទឹកប្រាក់៧៥លានដុល្លារ លើទំហំដី៥.០០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។

លោកស្រី អ៊ុំ ប៊ុនអាន បន្ថែមថាក្រុមហ៊ុននេះបានលក់អគារអស់ប្រមាណ៧៥ភាគរយហើយ ក្នុងតម្លៃចាប់ពី៨ម៉ឺនទៅដល់៥៥ម៉ឺនដុល្លារក្នុងមួយល្វែង ក្រោយពីបានបើកលក់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលខ្ពស់ជាងការរំពឹងទុកឆ្ងាយ។ អ្នកទិញទំាងនោះ៧០ភាគរយជាជនជាតិខ្មែរ និងផ្សេងទៀតជាជនបរទេសដូចជាជនជាតិចិន ជប៉ុន និងជនជាតិអូស្ត្រាលីជាដើម។

6F38051B-673E-4318-89A9-3492FC38E506_cx0_cy8_cw0_mw1024_s_n

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!