ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ប្រ​ជាពល​រដ្ឋ​ខ្មែរ​ដង្ហែរ​ព្រះ​បរម​អដ្ឋិ​ ព្រះ​បរ​មរតន​កោដ្ឋ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​ ព្រះ​វិហារ​ព្រះ​កែវ​មរកត

ប្រ​ជាពល​រដ្ឋ​ខ្មែរ​ដង្ហែរ​ព្រះ​បរម​អដ្ឋិ​ ព្រះ​បរ​មរតន​កោដ្ឋ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​ ព្រះ​វិហារ​ព្រះ​កែវ​មរកត

នៅ​​ព្រឹក​​ថ្ងៃ​ទី​​១១ ​ខែកក្កដា​​នេះ ​ព្រះ​​បរម​អដ្ឋិ​ ព្រះ​ករុណា ​ព្រះ​បាទ​​សម្តេច​ ព្រះ​​នរោត្តម សីហនុ​​ ព្រះ​មហាវីរក្សត្រ​ ព្រះ​វររាជបិតា​​ឯករាជ្យ​ បូរ​ណ​ភាព​​ទឹក​ដី ​និង​ឯក​ភាព​ជាតិខ្មែរ​ ព្រះ​បរ​ម​រតន​​កោដ្ឋ​ បាន​​ដង្ហែ​​ចេញពី​ ព្រះបរមរាជវាំង ដោយ​ថ្មើរជើង ដោយ​ចាប់​ផ្តើម ចេញពី​ទ្វារ​ជ័យ បត់​ឆ្វេង​តាម​មហាវិថី សម្តេច​សុធារស បត់​ឆ្វេង​តាម​វិថី​សម្តេចព្រះ​ធម្មលិខិត អ៊ុក បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​នរោត្តម ព័ទ្ធ​ខាងលិច​វិមានឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​សម្តេច​ព្រះសីហនុ បត់​ឆ្វេង​តាម​មហាវិថី សម្តេច​សុធារស និង​ចូល​ព្រះ​ឧបោសថរតនារាម តាម​ទ្វារធំ​ខាងកើត​។​

​នៅក្នុង​ពិធី​ដង្ហែ ព្រះ​បរម​អដ្ឋិ គឺមាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល រួមទាំង​មន្ត្រីរាជការ នៅតាម​ក្រសួង ស្ថាប័នរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ​។​

​តាម​កម្មវិធី អំពី​ពេលវេលា នៃ​ការតម្កល់​ព្រះ​បរម​អដ្ឋិៈ​

-​ពេលវេលា​នៃ​ការតម្កល់ ព្រះ​បរម​អដ្ឋិ នៅក្នុង​ព្រះវិហារ ព្រះ​កែវ​មរកត មាន​រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃ​សុក្រ ទី​១១ ខែ​កក​ក្កដា ឆ្នាំ​២០១៤​។

-​ពេលវេលា​នៃ​ការបញ្ចុះ ក្នុង​ចេតិយ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​សៅរ៍ ទី​១២ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៦​ព្រឹក តាម​កម្មវិធី​សាសនា និង​តាម​ការ​សព្វព្រះរាជហឫទ័យ របស់​ព្រះករុណា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​។​

-​ក្នុង​រយៈពេល​១​ថ្ងៃ នៃ​ការតម្កល់​ព្រះ​បរម​អដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្ម​វិធី​សាសនា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ កម្មវិធី​បាញ់​កាំជ្រួច និង​មាន​កម្មវិធី​បាញ់កាំភ្លើង​ធំ នៅពេល​ដង្ហែ និង​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​។​

-​បាញ់កាំភ្លើង​ធំ ១០១ ណាត់ កំណត់​ពីរ​ពេល គឺ​ពេល​ក្បួន​ចេញដំណើរ ១​ពេល និង​ពេល​បញ្ចុះ​ព្រះ​បរម​អដ្ឋិ នៅក្នុង​ព្រះ​ចេតិយ ១​ពេល​។​

-​ការបាញ់​កាំជ្រួច មាន​ពីរ​ពេល នៅ​យប់​ថ្ងៃទី​១១ និង​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ម៉ោង ៧ យប់ តាម​កម្មវិធី​កំណត់​។​

​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គឺមាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ចាប់ពី​ថ្ងៃទី​១០ ១១ និង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤​។​

​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​មាន​ពិធី​បង្សុកូល និង​រាប់បាត្រ នៅមុខ​ព្រះបរមរាជវាំង​។ នៅ​ថ្ងៃទី​១១ ខែកក្កដា ព្រះរាជ​ពិធី​ដង្ហែ​និង​តម្កល់​ព្រះ​បរម​អដ្ឋិ និង​នៅ​ថ្ងៃទី​១២ ខែកក្កដា ព្រះ​រាជពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ ក្នុង​ព្រះ​ចេតិយ​។​

King-CEN_11_7_14-(9)

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!