ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ប្រ​ធា​នា​ធិប​តី​ចិន​រំ​លឹក​អំ​ពី​សង្រ្គាម​ជា​មួយ​ជប៉ុន​

លោក​ប្រ​ធា​នា​ធិប​តី​ចិន​រំ​លឹក​អំ​ពី​សង្រ្គាម​ជា​មួយ​ជប៉ុន​

ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង

 

លោក​ ស៊ី​ ជីន​​ពីង ​ប្រ​ធានាធិប​តី​​ចិន​ កាល​ពី​​ថ្ងៃ​​ចន្ទ​ បាន​​ប្រា​រព្ធ​​ខួប​​លើក​​ទី​​៧៧​​នៃ​​ការ​ចាប់​ផ្តើម​​ធ្វើ​​សង្គ្រាម​​ជា​មួយ​​ជប៉ុន​​​ដោយ​​បាន​​ថ្កោល​ទោស​​អ្នក​​ទាំង​ឡាយ​​ណា​ដែល​​ បំ​ភ្លេច​​ការ​​ពិត​​នៃ​​ប្រវត្តិសាស្ត្រ​” ។

​ទោះបីជា លោក ស៊ី ជីន​ពីង បាន​ជៀសវាង​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ជប៉ុន ឬ​ក៏​ឈ្មោះ​មេដឹកនាំ​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ ក៏ដោយ​ ​ក៏​ការថែ្លង​បែបនេះ ត្រូវ​បាន​យល់ថា​ទំនងជា​សំដៅ​ទៅ​រក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ​។​
លោក ស៊ី ជីន​ពីង និង ទាហាន ព្រមទាំងក្មេង​សិស្សសាលារាប់រយ​នាក់ បាន​មកជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៧​នៃ ការចាប់ផ្តើម​ធ្វើ​សង្គ្រាម​នេះ នៅ​ខាងក្រៅ​ទីក្រុង​ប៉េកាំង ។ ពី​ធី​នេះ ត្រូវបាន​ធ្វើឡើង​​ដើម្បី​រំលឹក​ទៅដល់​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅលើ​ស្ពាន​Marco Polo ជា​ទី​ដែល​មាន​ការ​ប៉ះ​ទង្គិច​រវាង​កងទ័ព​ចិន​និង​កងទ័ព​​ជប៉ុន កាលពី​ថ្ងៃ​ទី​៧​ខែកក្កដា​ឆ្នាំ​១៩៣៧ ដែល​ជា​លេស​មួយ​សម្រាប់​កងទ័ព​នៃ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដើម្បី​វាយ​កាន់កាប់​ទីក្រុង​ប៉េកាំង​​កាលនោះ និង បាន​បណ្តាលឲ្យ​ផ្ទុះ​សង្គ្រាម​ចិន​-​ជប៉ុន​។​

​ព្រឹត្តិការណ៍​នៃ​ការប្រារព្ធ​ពិធី​នេះ ដែល​ត្រូវបាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូ​រទស្ស​ន៍រដ្ឋ​របស់​ចិន​នេះ បាន​កើតឡើង​​ស្របពេល​ដែល បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​ចិន បាន​ភ្ជាប់​ពិធី​នេះ​និង​ការរិះគន់​ផ្សេងៗ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​អំពី​​យោធានិយម​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​នោះ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!