ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​អៀវ ចំ​រើន​ជួយ​មើល​លោក​ប៉ា ​សំ​អិត​អធិការ​ស្រុក​កៀន​ស្វាយ​ផង​មាន​ល្បែង​គ្រប់​ប្រ​ភេទ​

លោក​អៀវ ចំ​រើន​ជួយ​មើល​លោក​ប៉ា ​សំ​អិត​អធិការ​ស្រុក​កៀន​ស្វាយ​ផង​មាន​ល្បែង​គ្រប់​ប្រ​ភេទ​

pasomet_eavchomroeun

 

កណ្តាល ការ​​កើត​​ឡើង​​នៅ​​ល្បែង​ស៊ីសង​​គ្រប់​​ប្រភេទ ​កើត​ឡើង​​ពាស​ពេញ​ស្រុក​​កៀន​ស្វាយ​ ដែល​​ដឹក​នាំ​​ដោយ​​លោក ​ប៉ា ​សំ​អិត ​អធិការ​ស្រុក​​កៀន​​ស្វាយ​​នោះ មិន​ដែល​​ឃើញ​​ដឹក​នាំ​​សមត្ថកិច្ច​បង្រា្ពប​បាន​​នោះ​​ទេ ។​ ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា សព្វថ្ងៃនេះ ការកើតឡើង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុងនោះ រួមមាន​ដូចជា​ការ​កត់​កន្ទុយលេ​ខការ​ភ្នាល់បាល់ និង​ល្បែង​ជល់​មាន់​ជាច្រើន​កន្លែង​ទៀត​ផង ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា ចេញមុខ​បង្ក្រាប​ទេ ។ ដោយឡែក លោក ប៉ា សំ​អិត ធ្វើ​ជា​មើលមិនឃើញ​ព្រមទាំង​បើកដៃ​អោយ ពួក​ញៀន​ល្បែង​ទាំងនេះ បើក​លេង​ស្រេច​តែ​ចិត្ត​។​ ​ការ​លេងល្បែង​កត់​កន្ទុយ​លេខ​និង​ភ្នាល់​បាល់​ដែល​មានឈ្មោះ អា​ម៉ាប កត់​នៅ​រោងការ​ហ្វេ ទល់មុខ​ហាង​សូគីម៉ិច ផ្សារ​គគី និង​ម្នាក់​ទៀត ឈ្មោះ អា​ញាញ់ កត់​បាល់​និង​កន្ទុយលេខ នៅ​ជិត​កា​រ៉ា​អូ​ខេ ១៨ សីហានិងហាងការហ្វេរម៉ាកអាមី ដែល​មាន​ប៉ូលិស ម្នាក់ ឈ្មោះ កុសល ជា​ប៉ូលីសព្រហ្មទណ្ឌស្រុកកៀនស្វាយអ្នក​កាំ​ង​ទៀតផង និង​មាន​កន្លែង​ជល់​មាន់​ជាច្រើន​កន្លែង​ទៀត​ផង មិន​មាន​លោក​ចៅហ្វាយស្រុក​ចុះ​បង្ក្រាប​បាន​នោះ​ទេ ។​ ​ប្រភព​បាន​បន្តទៀតថា ក្រៅពី​ល្បែងស៊ីសង​ដោយ​មិន​មាន​អាជ្ញាធរ​បង្ក្រាប​នោះ ក៏​កើត​មាន​ចោរកម្ម​កើតឡើង​ជា​ញយៗ ដូច​ជា​ចោ​គាស់​ផ្ទះ​ចោលួច ចោរ​កាច់ករ​ម៉ូតូ ជាដើម ។ មិន​មាន​អាជា្ញធរ​បង្ក្រាបបាន​ម្តង​ណា​នោះឡើយ ព្រោះ​កម្លាំង​ប៉ូលិស​ត្រូវបាន​លោក ប៉ា សំ​អិត យក​កម្លាំង​ទាំងនោះ​យក​ទៅ​យាម​ធនាគា​អេសីលីដា និង​យាម​ទូរ​មាស​អស់​ហើយ ដោយ​គ្មាន​ទុក​ក​មាំ្ល​ង​ប្រចាំការ​សំរាប់​ប្រតិ​ប​តិ្ត​ការ​នោះ​ទេ ។​ ​ការ​ដែល​មិន​ចុះបង្ក្រាប​ទីតាំង​ល្បែង​សី​សង​ខាង​លើ ត្រូវ​បាន​រង​ការរិះគន់​ថា ទំនងជា​លោក​បាន​ទទួល​លាភសក្ការៈ​ល្បែងស៊ីសង​ទាំងនោះ​ហើយ ទើប​បានជា​លោក​មិន​បង្ក្រាប ។​ ​ករណី​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សូម​ការទំនាក់ទំនង​លោក ប៉ា សំ​អិត បាន​នោះ​ទេ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!