ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ ហ៊ុន​ សែន​ ព្រមាន​​បិទ​​បន​​ល្បែង​គ្រប់​ប្រ​ភេទ​

លោក​ ហ៊ុន​ សែន​ ព្រមាន​​បិទ​​បន​​ល្បែង​គ្រប់​ប្រ​ភេទ​

 20140626_02

ភ្នំពេញ  លោក​​នាយក​​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន​ បាន​​ធ្វើ​ការ​​ព្រមាន​​រឹប​​អូស​​អាជ្ញាប័ណ្ណ​​ពី​​កា​ស៊ីណូ​​ណា​​ក៏​​ដោយ​​ដែល​​នៅ​​តែ​​រឹ​ង​​ទ​ទឹង​​បើក​​ទ្វារ​​ឲ្យ​ពលរដ្ឋ​​ខ្មែរ​​ចូល​​លេង​​ល្បែង​ខណៈ​​ដែល​​មាន​​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​តែ​វក់​នឹង​ល្បែង។

តាម​រយៈ ហ្វេសប៊ុក របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​លោក ហ៊ុន សែន បាន​ព្រមាន​រឹបអូស​អាជ្ញាប័ណ្ណ​កាស៊ីណូ​ទាំង​អស់​ដែល​មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​នៅ​តាម​ព្រំដែន កម្ពុជា ប្រសិន​បើ​កាស៊ីណូ​ទាំង​នោះ​នៅ​តែ​បំពាន​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់​ខ្លួន។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង ហ្វេសប៊ុក របស់​លោក​ថា៖ «កាស៊ីណូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ព្រំដែន គឺ​មិន​មែន​សម្រាប់​ពលរដ្ឋ​ខ្មែរ​លេង​ទេ។ ម្ចាស់​ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​ខ្វះខាត​ការ​គ្រប់​គ្រង​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​តែ​ការ​ចង់​បាន​ប្រាក់»។

លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​អស់​ចាត់​ការ និង​បង្ក្រាប​ទៅ​លើ​ការ​លេង​ល្បែង​គ្រប់​ប្រភេទ​រួម​ទាំង​ការ​លេង​ល្បែង​តាម​អ៊ីនធឺណិត​និង​ការ​ចាក់​បាល់ កត់កន្ទុយលេខនិង​ក៏​បាន​ព្រមាន​ផង​ដែរ​ថា មន្រ្តី​អាជ្ញាធរ​ណា​ដែល​គាំទ្រ​ក្លិប​អ្នក​លេង​ល្បែង​ត្រូវ​តែ​ឈប់​ជា​បន្ទាន់។

ហ្វេសប៊ុក របស់​លោក ហ៊ុន សែន បន្ត​ទៀត​ថា៖ «ការ​លេង​ល្បែង​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​កាន់​តែ​ច្រើន​ឡើង ហើយ​បង្ក​ឲ្យ​មាន​អំពើ​លួច ប្លន់ ឆក់និងកាប់សម្លាប់ជាដើម ថ្នាំ​ញៀន បែក​បាក់​គ្រួសារ​និង​ជា​ពិសេស​បំផ្លាញ​អនាគត​យុវវ័យ

លោក យ៉ែម បុញ្ញឫទិ្ធ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ជំនឿ​ទៅ​លើ​វិធានការ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ទេ​ដោយ​លោក​ថ្លែង​ថា លោក ហ៊ុន សែន បាន​ប្រកាស​បង្ក្រាប​កាស៊ីណូ​ដែល​បើក​ទ្វារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​លេង​តំាង​ពី​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ធាតុ​ពិត មិន​ដែល​ឃើញ​មាន​ការ​បង្ក្រាប​ទេ​រហូត​មក​ដល់​ពេល​នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!