ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ពលករ​ខ្មែរ​នូវ​តែ​ចង​ទៅ​ធ្វើការ​នៅ​បរ​ទេស​ព្រោះ​ការ​ងារ​នៅ​ស្រុក​ខ្មែរ​មាន​កំ​រៃ​ទាប

ពលករ​ខ្មែរ​នូវ​តែ​ចង​ទៅ​ធ្វើការ​នៅ​បរ​ទេស​ព្រោះ​ការ​ងារ​នៅ​ស្រុក​ខ្មែរ​មាន​កំ​រៃ​ទាប

ភ្នំពេញ ៖ ក្រសួងការ​បរ​ទេស ​និង​សហ​ប្រតិបត្ដិការ​អន្ដរ​ជាតិ​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​ ២០១៤​ពលករ​កម្ពុជា​ខុស​ច្បាប់​ធ្វើ​ការ នៅ​ប្រទេស​ថៃច្រើន​​ជាង​២៣ម៉ឺន​នាក់ហើយ​ត្រូវបានអា​ជ្ញាធររបប​សឹកថៃដឹក​បញ្ជូនមក​ឱ្យប្រទេសវិញតាម​ច្រកទ្វារអន្ដរ​ជាតិប៉ោយប៉ែត​និងច្រក​ព្រំដែនសំខាន់ៗ​ជាប់ព្រំដែនរវាង​ប្រទេស​ទាំង២។

លោក​ កុយ ​គួង ​អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរ ជាតិបញ្ជាក់ថា មិនមានកាលបរិច្ឆេទ ណាមួយបញ្ជាក់ពីអាជ្ញាធរថៃស្ដីពីការ បញ្ឈប់បញ្ជូនពលករកម្ពុជាខុសច្បាប់ទាំង នោះត្រឡប់មកវិញឡើយតែការបញ្ជូន នេះមានចំនួនតិចតួចប៉ុណ្ណោះបើប្រៀប ធៀបនឹងរយៈកាលកន្លងមក ។ពលករកម្ពុជាដែលធ្វើដំណើរមក ដល់ភូមិដ្ឋានវិញបានទទួលការស្វាគមន៍ និងយកចិត្ដទុកដាក់ខ្ពស់បំផុតពីអាជ្ញាធរកម្ពុជាចាប់ពីការចេញ

ដំណើរពីព្រំដែនកម្ពុជា-ថៃរហូតដល់ស្រុកកំណើត ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកកិច្ច ប្រជុំជាបន្ដបន្ទាប់ជាមួយទីភ្នាក់ងារជ្រើស រើសពលករ

ដើម្បីរៀបចំបែបបទជូន ពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃវិញ ។ ក្នុងនោះក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានកំណត់ឱ្យទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជាទាំងអស់ត្រូវ មានកិច្ចសន្យាច្បាស់លាស់ជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ ។

ក្នុងកិច្ចសន្យាត្រូវកំណត់ឱ្យច្បាស់ ពីចំនួននិងប្រភេទពលករដែលក្រុមហ៊ុនដៃគូនៅប្រទេសថៃទទួលបានសិទ្ធិស្រប ច្បាប់ក្នុងការជ្រើសរើសពលករកម្ពុជា ស្របច្បាប់ ដោយមានឯកសារយោង ត្រឹមត្រូវ ។ ពលករដែលធ្វើការនៅ ប្រទេសថៃត្រូវមានកិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលទទួលឱ្យធ្វើការ។ ដោយឡែកទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាមិនយកកម្រៃសេវាមិនកាត់ប្រាក់ ឈ្នួលពីពលករជាដាច់ខាត ។

យោងតាមសេចក្ដីសម្រេចចុងក្រោយរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថាដើម្បីទៅធ្វើការដោយស្របច្បាប់នៅ

ក្នុងប្រទេសថៃពលករកម្ពុជាម្នាក់ត្រូវចំណាយថវិកាចំនួន៤៩ដុល្លារក្នុងនោះចំណាយលើការធ្វើ ប័ណ្ណពលករនៅក្រសួងការងារចំនួន១០ ដុល្លារអាមេរិក, លិខិតឆ្លងដែនពលករ ចំនួន៤ដុល្លារអាមេរិក,ទិដ្ឋាការការងារនៅស្ថានទូតថៃចំនួន២០ដុល្លារ,ប្រាក់សោហ៊ុយធ្វើដំណើរទៅកាន់ទីក្រុងប៉ោយប៉ែតចំនួន១០

ដុល្លារនិងប្រាក់អាហារធ្វើដំណើរតាមផ្លូវចំនួន៥ដុល្លារ ។

លោក កុយ គួង បានបញ្ជាក់ថា ក្រសួងការទេសកម្ពុជានៅតែបន្ដធ្វើការជាមួយអាជ្ញាធរថៃដើម្បីបញ្ជួនកម្ពុជា ខុសច្បាប់ដែលនៅសេសសល់មកកាន់ ប្រទេសកម្ពុជាវិញដោយសន្ដិវិធី និង គ្មានការបង្ខិតបង្ខំ ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ បានចេញសេចក្ដីប្រកាសមួយដែល មានកម្មវត្ថុស្នើសុំឱ្យមន្ដ្រីអប់រំនឹងសាលា រៀនទាំងអស់ត្រៀមទទួលសិស្សដែលជាកូនចៅពលករធ្វើមាតុភូមិនិវត្ដន៍ពី ប្រទេសថៃ ។
នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយរដ្ឋមន្ដ្រីក្រសួងអប់រំលោក ហង្ស ជួនណារ៉ុន បានណែនាំថា ដើម្បីឱ្យកុមារ ដែលតាមឪពុកម្ដាយទៅធ្វើការនៅ ប្រទេសថៃកន្លងមកបានចូលសិក្សាឬបន្ដការសិក្សាប្រកបដោយសមធម៌និងមានប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រដ្ឋាភិ

បាលកម្ពុជាក្រសួងអប់រំសូមណែនាំឱ្យដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រៀមទទួលសិស្សសម្រាប់បវេសនកាលឆ្នាំ២០១៤-២០១៥

ខាង មុខឱ្យបានល្អ ។ជាមួយគ្នានេះលោករដ្ឋមន្ដ្រីក្រសួងអប់រំក៏បានអំពាវនាវឱ្យមានការផ្សព្វ ផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍អាជ្ញាធរដែនដីនិងអ្នកពាក់ព័ន្ធក្នុងមូល ដ្ឋានដើម្បីជួយឧបត្ថម្ភគាំទ្រជាសម្ភារ សិក្សាស្បៀងនិងសម្លៀកបំពាក់ជាដើមដល់សិស្ស ៕

 

 

kxx4oly1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!