ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on អឺរ៉ុប​​ថ្កោល​ទោស​​​រដ្ឋប្រហារ​​ថៃ​​និង​​កាត់​​ផ្ដាច់​ទំ​នាក់​ទំ​នង​

អឺរ៉ុប​​ថ្កោល​ទោស​​​រដ្ឋប្រហារ​​ថៃ​​និង​​កាត់​​ផ្ដាច់​ទំ​នាក់​ទំ​នង​

រដ្ឋមន្ដ្រី​ការ​បរទេស​សហគមន៍​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ បាន​ថ្កោល​ទោស​ការ​ធ្វើ​រដ្ឋប្រហារ​ និង​ការ​គ្រប់គ្រងអំណាច​របស់​កម្លាំងយោធា​ថៃ​ ដោយ​ បាន​ប្រកាស​ថា​ នឹង​កាត់​ផ្ដាច់​បណ្ដោះ​ អាសន្ន​ទំនាក់ទំនង​ផ្លូវការ​,​ ក៏​ដូច​ជា​ការ​ចុះហត្ថលេខា​ធ្វើ​សហប្រតិបត្ដិការ​ជា​ មួយ​ទីក្រុង​បាងកក​ដើម្បី​ដាក់​ពិន័យ​ដល់​ ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នេះ​ ព្រមទាំង​អំពាវនាវ​ឱ្យ​ប្រទេស​នេះ​ឆាប់​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ប្រកបដោយ​លទ្ធិ​ ប្រជាធិបតេយ្យ​ឡើង​វិញ​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ សហគមន៍​អឺរ៉ុប​បញ្ជាក់​ថា​ រដ្ឋមន្ដ្រី​ទាំងឡាយ​បាន​បញ្ឈប់​រាល់​ដំណើរ​ទស្សន​ កិច្ច​ផ្លូវការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ ព្រមទាំង​ផ្អាក​ការ​ចុះហត្ថលេខា​លើ​កិច្ច​ ព្រមព្រៀង​ដៃគូ​យុទ្ធសាស្ដ្រ​ក្នុង​កិច្ច​សហ​ប្រតិបត្ដិការ​ជាមួយ​ទីក្រុង​បាងកក​ថែម​ ទៀត​ផង​ ។​

​ដោយ​ថ្លែង​ថា​ មានការ​ព្រួយបារម្ភ​ខ្លាំង​ដល់​ការ​អភិវឌ្ឍន៍​នោះ​ រដ្ឋមន្ដ្រី​សហគមន៍​អឺរ៉ុប​បាន​បញ្ជាក់​ថា​ រ​ដ្ឋា​ភិ​បាល​យោធា​ថៃ​គួរតែ​ស្ដារ​ស្ថានការណ៍​ ជា​បន្ទាន់​ ដោយ​រៀបចំ​ឱ្យ​មានការ​បោះ​ ឆ្នោត​ប្រកបដោយ​សេរី​ និង​យុត្ដិធម៌​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ និង​លទ្ធិ​ប្រជា​ ធិ​បេ​តយ្យ​ពិត​ប្រក​ដ​ ។​

​ប្រភព​បន្ដ​ថា​ រដ្ឋាភិបាលយោធា​ថៃ​ត្រូវ​តែ​ដោះ​លែង​ទាំងអស់​អ្នកនយោបាយ​ដែល​កំពុង​ឃុំខ្លួន​,​ គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​បញ្ចេញ​មតិស្រប​តាម​ច្បាប់​ អន្ដរជាតិ​ ។​ សច​ក្ដី​ថ្លែងការណ៍​បន្ថែម​ទៀត​ថា​ រដ្ឋ​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ កំពុង​ពិនិត្យ​មើល​ទំនាក់ទំនង​យោធា​ ជាមួយ​ប្រទេស​ថៃ​។​

​ប្រភព​បាន​បន្ដ​ថា​ មាន​តែ​ការ​រៀបចំ​ បោះ​ឆ្នោត​ប្រកបដោយ​លក្ខណៈ​សេរី​ និង​យុត្ដិធម៌​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប​នឹង​ប្រទេស​ថៃ​ត្រឡប់​ មក​កាន់​សភាព​ធម្មតា​វិញ​។​

​សូម​បញ្ជាក់​ថា​ កាលពីដើម​ខែមិថុនា​ ប្រមុខ​ដឹកនាំ​រដ្ឋប្រហារ​យោធា​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​បាន​ប្រកាស​ថា​ ខ្លួន​ អាច​នឹង​រៀបចំ​រដ្ឋាភិបាលបណ្ដោះអាសន្ន​ មួយ​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៤​ ដើម្បី​ ពិនិត្យ​មើល​ការ​កែទម្រង់​នយោបាយ​ គឺ​ការ​រៀបចំ​ឱ្យ​មានការ​បោះ​ឆ្នោ​ក្នុង​ឆ្នាំ​ ខាង​មុខ​។​ លោក​ចាន់​អូ​ចា​ បាន​សង្ខេប​ព័ត៌មាន​អំពី​ដំណើរការ​នេះ​ដោយ​បញ្ជាក់​ ថា​ ប្រទេស​ថៃ​ត្រូវការ​កម្លាំងយោធា​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ន​យោ​ បាយ​ក្នុង​ប្រទេស​ ដោយសារ​តែ​ការ​បា​តុ​ កម្ម​ហិង្សា​អូស​បន្លាយពេល​រាប់​ខែ​រវាង​ បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ លោកស្រី​ យី​ង​ឡាក់​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ៕

 

 

alev4bt6

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!