ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក ​សូរិយា ​ស៊ូ​ប៊ែ​ឌី​​បញ្ហា​ពលករ​ និង​​នយោបាយ​ ស្នើ​រដ្ឋាភិបាល ​កម្ពុជា​​ដោះស្រាយ​

លោក ​សូរិយា ​ស៊ូ​ប៊ែ​ឌី​​បញ្ហា​ពលករ​ និង​​នយោបាយ​ ស្នើ​រដ្ឋាភិបាល ​កម្ពុជា​​ដោះស្រាយ​

ភ្នំពេញៈ​​លោក​ ប្រាសាទ​ សូរិយា​​ស៊ី​ប៊ែ​រ​​ឌី​​អ្នក​រាយ​ការណ៍ ​ពិសេស​ របស់​​អង្ក​ការ​​សហ​​ប្រជា​ជាតិ​ លើក​ឡើង​ ពី​​បញ្ជា​ពលករ​​ក​​កម្ពុជា​ ដែល​​ត្រូវ​បាន​​ថៃ​​បញ្ជូន​​មក​វិញ និង​​ស្ថាន​ភាព​​នយោបាយ​ របស់​​ប្រទេស​ ក្នុង​ជំនួប​​ជាមួយ​ លោក​​ឧ​នាយករដ្ឋមន្ត្រី ស​ ខេង​រដ្ឋម​ន្ត្រី​ក្រ​សូង​មហាផ្ទៃ​។​​ ​ជំនួប​​ជិត​​២​ម៉ោង​ នៅ​​ទី​ស្តី​ការ​​ក្រសួង​មហាផ្ទៃ នៅ​​រសៀល​​ថ្ងៃទី​​២០​​មិថុនា​ លោក​ សូរិយា​ ស៊ូ​ប៊ែ​រ​ឌី​ បាន​ ស្នើ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​​ដោះស្រាយ​បញ្ហា​ និង​​ចាត់​វិធាន​ការ​ ចំពោះ​​ពលករ​ ដែល​​ត្រូវ​​ថៃ​បញ្ជូន​ មក​​កម្ពុជា​វិញ និង​លើកឡើង​ពី​ស្ថាន ភាព​នយោបាយ​នៅ​កម្ពុជា​។ ​លោក​ប៉ោ ភ័​ក្រ​អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន ទំនាក់ទំនង​អន្តរជាតិ​ក្រូ​ង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ក្រោយ ចប់​ជំនួប​ថា​លោក​ឧបនាយករដ្ឋមន្ត្រី សខេង រដ្ឋមន្ត្រីក្រសួង ការ​មហាផ្ទៃ​បានលើកឡើង​ថា រដ្ឋាភិបាល កម្ពុជា​បាន​យកចិត្តទុកដាក់ ចំពោះ​ពលករ ដែល​ត្រូវ​ថៃ​បញ្ជូន​មកវិញ ។​ដូចជា​ការដឹកជញ្ជូន ដល់​គេហដ្ឋាន​ដែលជា​ទីកន្លែង ភូមិ​ចំ​ណើ​ត និង​ផ្តល់​ម្ហូបអាហា​ដល់​ពលករ ទាំងនោះ​។​លើសពីនេះ​រាជរដ្ឋាភិបាល ក៏បាន​ណែនាំ ដល់​អាជ្ញាធរ សមត្ថកិច្ច​ទាំងអស់ ដើម្បី​ធ្វើការ​ពិនិត្យ​ដើម្បី​ស្វែងយល់ ស្ថានភាព​ពិតប្រាកដ និង​សេចក្តីត្រូវការ របស់​ពួកគាត់ ។​ ​លោក​ឧ​បក​នាយ​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា​អ្វី ដែល​យើង​ចង់​ដឹក​ច្បា ស់​នោះ​ថា​តើ​ពួកគាត់​មានបំណង ចង់​ត្រឡប់​ទៅធ្វើ​ការ នៅក្នុង​ប្រទេស​ថៃ វិញ​ដែរឬទេ​? ឬ​មានបំណង​ចង់​ធ្វើ​ការបន្ត​នៅតាម​ភូមិឋាន ក្នុង​កំណើត របស់​ពួកគាត់ ។ លោក​បញ្ជាក់ថា ចំពោះ​វិធា​នក​បន្តទៀត​រដ្ឋាភិបាល កំពុងតែ​បន្តទៅ​លើក​លិខិតស្នាម​របស់​ពូក​គាត់ ជៀសវាង នៅ​ថ្ងៃក្រោយ មាន​បញ្ហា​ទៀត​។​ ​លោក​ប៉ោ ភ័​ក្រ​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ស្ថានភាព នយោបាយ​វិញ លោក ឧបនាយក​រដ្ឋមន្ត្រី បានលើកឡើង ស្ថានភាព នយោបាយ​កម្ពុជា​វិញ​គណបក្ស ជាប់ឆ្នោត​ទាំងពី បាន​ខិតខំ​ដោះស្រាយ ប៉ុន្តែ​មិនទាន់​ឯកភាព​នៅ ឡើយ​គឺមាន​ចំណុច​មួយ ចំនួន​ត្រូវ​ជជែក​គ្នា​បន្ថែម ទៀត ។​ ​គណបក្ស​ប្រជាជន កម្ពុ​ជាមាន​ជំហរ​ច្បាស់​ក្នុង​ការចរចារ​ដើម្បី​រក ដំណោះ ស្រាយ​ដើម្បី​ផល​ប្រ​យោ​ជ ន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។ ក្នុងជំនួប​នោះ ដែរ​លោក​ឧ​បក​នាយក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការធ្វើ​បាតុកម្ម កន្លង​មិនត្រូវ បាន​ហាម​ប្រាណ​នោះទេ ប៉ុន្តែ​ចំពោះ ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បា​នៀ​ផ្អាក់ បណ្តោះអាសន្ន​គឺ​នៅពេលណា​ការធ្វើ​បា​តុ កម្ម​គោរព​តាមច្បាប់​នោះ និង​បើក​ឲ្យ​ដំណើរការ ជាធម្មតា​វិញ​។​ ​ក្នុង​ជំ​នូ​ប​នោះដែរ​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី ក៏បាន​លើកឡើង​ពី​បញ្ហា​ប​ណ្តេ ញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​មានការ​ថយចុះ និង​បា​នស​សើរ ចំពោះ​អាជ្ញាធរ ដែល ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​។​បញ្ហាដីធ្លី​រាជរដ្ឋាភិបាល កំពុងតែ​ខិតខំ ដោះស្រាយ​បញ្ហាដីធ្លី​តាម​គោល​ការណ៍​ច្បាប់​។​ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​បញ្ជា​ជំនួប​ចរចារ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​ពី​កំណែទម្រង់​គ​.​ជ​.​ប​. ដែល​កន្លែង​មានការ​ជជែក​គ្នាច្រើន​។​ចំ​ណុ​កែទម្រង់​គ​.​ជ​.​ប​.​មាន​ចំណុច​មួយចំនួន​ត្រូវតែ​ធ្វើកំណែទម្រង់ និង​ពិ​ភាក្សា​គ្នា​បន្តទៀត​៕

 

ID1-020760301

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!