ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on នាយក​ដ្ឋាន​ស្ថិតិ​និង​លិខិត​ឆ្លង​ដែន​មិន​បាន​អនុវត្ត តាម​ការ​កំណត់​របស់​ក្រសួង​មហា​ផ្ទៃនោះ​ទេ

នាយក​ដ្ឋាន​ស្ថិតិ​និង​លិខិត​ឆ្លង​ដែន​មិន​បាន​អនុវត្ត តាម​ការ​កំណត់​របស់​ក្រសួង​មហា​ផ្ទៃនោះ​ទេ

ភ្នំពេញ ៖​ បើទោះ​ជា​ក្រសួង​មហា​ផ្ទៃបាន​ចេញ​លិខិត​កំណត់​ពីតម្លៃ​ធ្វើ​លិខិត​ ឆ្លង​ដែន​យ៉ាង​ច្បាស់​លាស់ក៏ដោយ​ ប៉ុន្ដែ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​កន្លង​មកក៏ដូច ពេល​បច្ចុប្បន្​នប្រធានអង្គភាពនាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនមិនបានអនុវត្ដ តាមការកំណត់របស់ក្រសួងមហាផ្ទៃនោះទេ ឆ្លៀតបង្កើតឱ្យមានអំពើពុករលួយកៀបសង្កាត់លើ ប្រជាពលរដ្ឋពលករតាមអំពើចិត្ដ ហើយតម្លៃដូចផ្សារត្រីកំណត់លើបបូរ មាត់ដោយមន្ដ្រីនៅទីនោះតែប៉ុណ្ណោះ ។

ជាទូទៅហាងឆេងលិខិតឆ្លងដែនត្រូវ បានមន្ដ្រីនគរបាលនៅទីនោះបានកំណត់ យកតម្លៃតាមរយៈពេលការប្រើពេលយូរថ្ងៃនិងឆាប់ ។ បើក្នុងរយៈពេលពី៣ថ្ងៃទៅ១សប្ដាហ៍ត្រូវ បានគេកំណត់ឱ្យបង់ក្នុងតម្លៃ៤០០ដុល្លារទៅ៤៥០ដុល្លារ ។ បើរយៈពេល១សប្ដាហ៍ ទៅ១០ថ្ងៃយកតម្លៃ២៨០ដុល្លារទៅ៣០០ដុល្លារ និងរយៈពេល១ខែយកតម្លៃ១៩០ដុល្លារ ។ តម្លៃខាងលើនេះមិនមែនជា ការកំណត់របស់ក្រសួងមហាផ្ទៃ ឬក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ អាចកើតឡើងដោយសារអំពើពុករលួយ ភាពធូររលុងរបស់ប្រធានអង្គភាព ដែលសម្លឹងឃើញប្រយោជន៍ពីករណីនេះ រហូតដល់គេដឹងថា កន្លែងធ្វើលិខិតឆ្លងដែន ប្រៀបដូចជាផ្សារត្រី ឬប្រធានអង្គភាព នេះតែម្ដងកំពុងយកការិយាល័យលិខិត ឆ្លងដែនធ្វើជាជំនួញទាំងបំពាន ស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្ដទុក ដាក់កំណែទម្រង់ស៊ីជម្រៅលុបបំបាត់ អំពើពុករលួយ ។
ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋរាប់ រយរាប់ពាន់នាក់បានទៅធ្វើលិខិតឆ្លងដែន ពួកគាត់មិនត្រូវបានមន្ដ្រីនគរបាល លិខិតឆ្លងដែនយកចិត្ដទុកដាក់ជួយធ្វើ ការងារ ប្រសិនបើពុំមានថវិកាដូចការ ទាមទារដែលគេហៅថា សេវារត់ការ ក្នុងតម្លៃខ្ពស់លើសពីក្រសួងមហាផ្ទៃ កំណត់នោះ ។ ជាធម្មតាក្រសួងមហាផ្ទៃ កំណត់ឱ្យយកតម្លៃត្រឹមតែ១០០ដុល្លារ ប៉ុន្ដែជាក់ស្ដែងការធ្វើលិខិតឆ្លងដែន ធម្មតាដោយមិនបាច់បង់សេវារហ័ស ក៏ត្រូវចំណាយយ៉ាងតិចចាប់ពី១២៥ ដុល្លារទៅ១៣០ដុល្លារ ហើយលឿនបំផុត ពី៤៥ថ្ងៃទៅ៦០ថ្ងៃ ។
លោក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនទទួល ស្គាល់ផងដែរចំពោះករណីយកសេវា លើសកំណត់នេះតាមទូរស័ព្ទកាលពី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ លោក ព្រហ្ម ចាន់សុខា បានប្រាប់សារត៍ព័មានក្នុងស្រុកឱ្យដឹងថា រឿងយកតម្លៃលិខិតឆ្លង ដែនលើសនោះ បន្ដិចទៀតនឹងលុបបំបាត់ ដោយលោកលើកហេតុផលថា បន្ដិចទៀតមានប្រកាសហើយ ។
លោក ព្រហ្ម ចាន់សុខា បន្ដថា ជាធម្មតាលិខិតឆ្លងដែនមួយក្នុងតម្លៃ១០៤ដុល្លារ គឺ១០០ដុល្លារការកំណត់ដោយក្រសួងមហាផ្ទៃ ហើយ៤ដុល្លារសម្រាប់ថ្លៃថតមិនអាចយកលើសពីនេះទេ ។
បើទោះជាប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែនអះអាងថា ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាអស់ត្រឹម១០៤ដុល្លារ សម្រាប់ធ្វើលិខិតឆ្លងដែនក៏ដោយ ប៉ុន្ដែមានមនុស្សជាច្រើនម៉ឺននាក់រួចទៅ ហើយដែលពុំធ្លាប់បានចំណាយប្រាក់ត្រឹម១០៤ដុល្លារ ហើយត្រូវបានមន្ដ្រីនគរបាលធ្វើលិខិតឆ្លងដែនឱ្យ ។ យ៉ាងហោចណាស់ត្រូវចំណាយចាប់ពី១២៥ដុល្លារទៅ១៣០ដុល្លារ(សេវាធម្មតា) ប្រើប្រាស់រយៈពេលពី៤៥ថ្ងៃទៅ៦០ថ្ងៃឯណោះ ។
អ្នកស្រី ឯម ធាវី អះអាងថា ខ្ញុំបានឃើញលិខិតរបស់ក្រសួងមហាផ្ទៃត្រូវបានគេបិទក្នុងបន្ទប់ការិយាល័យលិខិត ឆ្លងដែន និងនៅខាងក្រៅសម្រាប់ឱ្យ ប្រជាពលរដ្ឋដឹងពីតម្លៃលិខិតឆ្លងដែន ប៉ុន្ដែទាំងនាងខ្ញុំផ្ទាល់រួមទាំងប្រជាពល រដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃនិយាយដូចគ្នា ថា គេមិនធ្វើទេដូចការកំណត់របស់ ក្រសួងមហាផ្ទៃ ពីព្រោះមន្ដ្រីដែលបំពេញ ការងារក៏ត្រូវការសេវាបន្ដិចបន្ដួច ថ្លៃ សាំង បាយទឹកដែលគេហៅថាកម្លាំង ពលកម្ម ។
អ្នកស្រីបន្ដថា ខ្ញុំត្រូវចំណាយប្រាក់ ចំនួន៤៥០ដុល្លារធ្វើលិខិតឆ្លងដែននេះ គេសន្យារយៈពេល៥ថ្ងៃ ប៉ុន្ដែ១០ថ្ងៃបាន រួចរាល់។
លោក អឿន យឿន អាយុ៣២ឆ្នាំ បាន អះអាងថា គាត់ចំណាយប្រាក់អស់២៨០ ដុល្លារត្រូវការធ្វើលិខិតឆ្លងដែន ហើយ ប្រើរយៈពេល១៨ថ្ងៃ ដែលពេលនោះគេ ទាមទារ៥០០ដុល្លារបើចង់ធ្វើ៣ថ្ងៃ ប៉ុន្ដែ ដោយរូបគាត់ជាកម្មករទៅបម្រើការងារនៅ ប្រទេសថៃក៏ប្រមែប្រមូលបានត្រឹម២៨០ ដុល្លារ ទើបគេជួយបានធ្វើរយៈពេល ១៨ថ្ងៃរួចរាល់ ។
ថ្មីៗនេះមានកម្មកររាប់ម៉ឺននាក់ គ្រោងនឹងធ្វើបាតុកម្មទាមទារឱ្យចុះតម្លៃ ធ្វើលិខិតឆ្លងដែន ខណៈមានអំពើពុករលួយ ដ៏ធ្ងន់ធ្ងរពេកតាមរយៈនាយកវិទ្យុក្នុងស្រុកមួយដឹកនាំ ហើយប្រកាសកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនានេះ។
ពាក់ព័ន្ធករណីនេះលោកព្រហ្ម ចាន់ សុខា មិនបានធ្វើអត្ថាធិប្បាយអ្វីទេតាម ទូរស័ព្ទ លោកគ្រាន់តែបញ្ជាក់ថា “ខ្ញុំដឹង ថាគេប្រុងធ្វើបាតុកម្ម តែសូមទោស ពេលនេះខ្ញុំកំពុងរវល់រៀបចំឯកសារពាក់ ព័ន្ធរឿងនេះទៅប្រជុំ” រួចក៏បិទទូរស័ព្ទ ។
មន្ដ្រីនគរបាលជាច្រើននាក់បាន ទម្លាយថា លោក ព្រហ្ម ចាន់សុខា គឺជា នាយនគរបាលមួយរូបដែលបានពាក់ព័ន្ធ និងចេញមុខរឿងធ្វើលិខិតឆ្លងដែនសេវា រហ័សប្រកបដោយឥទ្ធិពល និងអាទិភាព រឿងទង្វើពុករលួយនេះប៉ុន្ដែទីបំផុតអ្នកដែលប្រព្រឹត្ដ អំពើពុករលួយត្រូវបានថ្នាក់លើតែងតាំង ជាប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លង ដែននេះទៅវិញ?
លោក ព្រហ្ម ចាន់សុខា កំពុងមាន មោទនភាពនិងយកឈ្មោះអ្នកធំមកការ ពារអំណាចតួនាទីអំពើពុករលួយរបស់ ខ្លួន ខណៈតាំងខ្លួនជាសែស្រឡាយរដ្ឋលេខាធិការមួយរូបនៅក្រសួងមហាផ្ទៃ៕ករណីនេះលោកព្រហ្ម សុខាដឹង
ដែរតែលោកធ្វើមិនដឹងទុកអោយមន្រី្តក្រោមឪវាទធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្ត។

 

pass of cambodia cmbe15b5

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!