ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ស្នងការ​នគរ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ទើប​ឡើង​ថ្មី​ធុំ​ក្លិន​មិន​ស្រួួល​ទៅ​ហើយ!!​

ស្នងការ​នគរ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ទើប​ឡើង​ថ្មី​ធុំ​ក្លិន​មិន​ស្រួួល​ទៅ​ហើយ!!​

កំពង់ឆ្នាំង ៖ កៅ​អី​តំ​ណែង​ ស្នង​ការរង​ ទទួល​បន្ទុក​ ប្រធានការិយាល័យ​ កណ្តាល​ព្រហ្មទណ្ឌ​ និង​ស្នង​ការរង ​ទទួលបន្ទុក​ ប្រធានបការិយាល័យកណ្តាល កិច្ចការងារ អន្តោប្រវេសន៍ខេត្ត ត្រូវបានអ្នកចង់ បានកៅអីនេះ ចំណាយ ប្រាក់ជាង ១ ម៉ឺនដុល្លារ ក្នុងម្នាក់ ដើម្បីរត់ការយក តំណែងនេះ ជាមួយលោកស្នងការ នគរបាលខេត្ត និងនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។
ប្រភពពីមន្ត្រីនគរបាលបាននិយាយឱ្យដឹងថា មុនពេលលោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្តឡើងថ្មី បានទទួលតំណែងនេះ ត្រូវបានអ្នកចង់បានតំណែងស្នងការរងទាំង ២ និងអ្នកចង់បានកៅអី ប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ជួយចេញលុយ រត់ការតំណែងស្នង ការឱ្យ ។ ដូច្នេះលោក ប្រាក់ វុទ្ធី បានទទួលតំណែងជាស្នងការនគរបាលខេត្តហើយ គេត្រូវតែសងគុណពួកគេវិញ បើមិនគោរពការសន្យានោះលោក ប្រាក់ វុទ្ធី ក៏ត្រូវគេប្តឹង និងធ្វើការក៏មិនបានសុខ ។ ចំណែកអ្នកទាំង ២ ដែលលោកស្នងការខេត្តដាក់សំណើរទៅថ្នាក់លើនោះ ម្នាក់គ្មានសមត្ថ ភាពទេ ម្នាក់ទៀតពាក់ស័ក្តិ ៤ ស្នើឡើងផ្លោះទៅស័ក្តិ ៥ ជាស្នងការរងទទួលកិច្ចការងារអន្តោប្រវេសន៍ ។ ដោយឡែកអ្នកដែលមានអាយុការងារត្រូវតម្លើងស័ក្តិវិញនោះ បើគ្មានលុយឱ្យគេទេ នោះដេកចាំទៅគ្មានអ្នកណាធ្វើ សំណើសុំទៅថ្នាក់លើនោះទេ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលច្រើននាក់ក្នុងស្នងការដ្ឋាននគរបាល ខេត្តបានឱ្យដឹងថា រឿងដែលពួកគេនឹក ស្មានមិនដល់នោះ គឺលោកស្នងការ និងលោកស្នងការរងខេត្តបាននាំគ្នាចុះហត្ថលេខាក្បត់ និងសតិសម្បជញ្ញៈរបស់ខ្លួនលើកំណត់ហេតុវាយតម្លៃក្លែងក្លាយមួយដើម្បី ដាក់សំណើនោះសុំទៅថ្នាក់លើ តែងតាំង មនុស្ស ២ នាក់ ដែលចាយលុយចង់បានកៅអីខាងលើនេះ ទោះបីដឹងថា ការនាំគ្នាចុះហត្ថលេខានេះជាអំពើខុសច្បាប់ និងក្បត់ថ្នាក់លើខ្លួនឯងក៏ដោយក៏គេនៅតែមិនខ្លាចនឹងប្រព្រឹត្ត ដែរ ។
ទាក់ទងក្នុងរឿងខាងលើនេះ មន្ត្រីក្នុងស្នងការនគរបាលខេត្តស្នើសុំលោកអគ្គស្នងការនគរបាលជាតិ មេត្តាបញ្ជូនអគ្គាធិការកិច្ចចុះមកស្រាវជ្រាវស៊ើបអង្កេតរឿងក្លែង កំណត់ហេតុប្រជុំវាយតម្លៃនេះផង ព្រោះមន្ត្រីនគរបាលខេត្តទាំងអស់គេមិនសប្បាយចិត្តនោះទេ និងស្នើសុំឱ្យលោកស្នងការខេត្តធ្វើការប្រជុំវាយតម្លៃ ជាចំហសាជាថ្មីមិនត្រូវលាក់លៀមទេ បានទៅអ្នកណាស្នើអ្នកនោះទៅ ព្រោះអ្នកមានសមត្ថភាព និងមានអតីតភាព ការងារល្អច្រើនណាស់ ៕

DSC03988-300x225

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!