ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក ប៊ុន សេរី នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​ឱកាស​ប្រមូលប្រាក់​

លោក ប៊ុន សេរី នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​ឱកាស​ប្រមូលប្រាក់​

លោក​នាយករង ​រដ្ឋបាល ​ទទួលបន្ទុក ​ទីចាត់ការ​ ហិរញ្ញវត្ថុ និង​អង្គភាព​លទ្ធកម្ម​បាន​បន្តសកម្មភាព ​ប្រមូល​ប្រាក់ ដាក់​ហោប៉ៅ​ តាម​លក្ខណៈ​ បច្ចេកទេស​ ដដែល​ដូច​ពេលដែល ​លោក ​ធ្វើជា​ ប្រធាន​ការិយាល័យ​ គណនេយ្យ​ សាលា​រាជធានី​ភ្នំពេញ ស្របពេល ​ដែល​លោក​អភិបាល ​រាជធានី​ កំពុង​ធ្វើកំណែ ទម្រង់​ស៊ី​ឱ្យ ​កាន់តែ​ជ្រៅ​នោះ ។​

​មន្ត្រី​តូចតាច​ធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឱ្យដឹងថា ទោះបីជា​លោក ប៊ុន សេរី ត្រូវបាន​ផ្លាស់ ប្តូរ​មុខតំណែង​ធ្វើ​ជា​នាយករង​រដ្ឋបាល​ទីចាត់ការ​ហិរញ្ញវត្ថុ និង​អង្គភាព​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ ក៏​លោក ប៊ុន សេរី នៅតែ​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​ថវិកាជាតិ​យក​ទៅ​ធ្វើ​មាន​បាន​ដូច​ពេលដែល​លោក មាន​តួនាទី​ជា ប្រធាន​គណនេយ្យ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ប៊ុន សេរី ធ្វើ​ជា​នាយករង​រដ្ឋបាល​មែនពិត ក៏​ប៉ុន្តែ​លោក​នូវតែ​ក្តាប់​ការងារ​ហិរញ្ញវត្ថុ​ដដែល ព្រោះ ចំណូល​ចំណាយ​របស់​សាលា​រាជធានី​ភ្នំពេញ ទាំងអស់ ស្ថិត​នៅក្នុង​កណ្តាប់ដៃ​លោក ប៊ុន សេរី ទាំងអស់ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា លោក ប៊ុន សេរី បាន​កិបកេង​ថវិកា​គម្រោង​អភិវឌ្ឍន៍​ស្ថាបនា​ធំៗ​របស់ សាលា​រាជធានី​មានដូចជា គម្រោង​សាងសង់ និង​ជួសជុល​សួនច្បារ​ប្រព័ន្ធ​ផ្លូវ អគារ និង​លូបង្ហូរទឹក រួម​ទាំង​ថវិកា របស់​អង្គភាព​លទ្ធកម្ម​ថែម​ទៀត ។ ជាមួយ​សកម្មភាព​នេះ លោក ប៊ុន សេរី តម្រូវឱ្យ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សាលា រាជធានី ដែល​ទទួលបាន​គម្រោង​ស្ថាបនា​ផ្សេងៗ​នោះ​បង់​ទៅ​ឱ្យ​លោក​មហាសេដ្ឋី​រូបនេះ ពី ២០ ទៅ ៣០​ភាគរយ តាម​គម្រោង​តូច ឬ​ធំ ការទាមទារ​នេះ ក្លាយទៅជា​អំពើពុករលួយ​មួយ ដែល​ធ្វើឱ្យ​ការស្ថាបនា​អគារ ឬ​សំណង់ រាប់​ទាំង​ផ្លូវ​ថ្នល់​បាន​បាត់បង់​គុណភាព​ដោយសារ​តែ​ក្រុមហ៊ុន​សាងសង់​នោះ​មិន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​ឱ្យ បាន​ត្រឹមត្រូវ​នោះទេ ហើយ​ត្រូវ​ដក​ប្រាក់​មួយ​ចំនួន​ជូនទៅ​លោក ប៊ុន សេរី និង​បក្ខពួក​មួយ​ក្តាប់​តូច​នោះ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា លោក ប៊ុន សេរី បាន​ផ្លាស់ប្តូរ​មុខ​តំណែង​ក៏​ពិតមែន តែ​អំណាច​របស់ លោក ប៊ុន សេរី នៅពេល​នេះ​រឹតតែ​ខ្លាំង​ជាង​ពេល​មុន​ទៅ​ទៀត ដែល​អ្នកផង​មើល​ពី​សំបក​ក្រៅ​ថា លោក ប៊ុន សេរី ឡើង​មុខតំណែង​ហួស​លុយ​តែ​តាម​ការពិត​បើ​យើង​មើល​ឱ្យ​ស៊ីជម្រៅ​ទៅនោះ រាល់​គម្រោង​នានា​ត្រូវ​តែ​ឆ្លងកាត់ ការត្រួតពិនិត្យ​របស់​លោក ប៊ុន សេរី ហើយ​ឱកាស​នៃ​ការទទួលប្រាក់​ពី ២០ ទៅ ៣០​ភាគរយ​នោះ លោក ប៊ុន សេរី នៅ​តែ​ទទួលបាន​យ៉ាង​ត្រជាក់ចិត្ត​រហូត​ទៅ​ដល់​មេជើង​ថែមទៀត​ផង ។ ពេលនេះ​លោក ប៉ា សុជាតិ​វង្ស ខិតខំ​ធ្វើ​កំណែទម្រង់​ស៊ី​ឱ្យ​កាន់តែ​ជ្រៅ ដោយ​នៅតែ​ប្រើប្រាស់​លោក ប៊ុន សេរី ដដែល ទោះបីជា​លោក​បាន​ដឹងថា លោក ប៊ុន សេរី បាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទី ១ ប្រចាំ​រាជធានី​ភ្នំពេញ ហើយ​ក៏​ដោយ ។​/

bunsrey_pasocheatvong

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!