ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​

ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​

ប្រ​ជាពល​រដ្ឋ​ក្នុង​ស្រុក​​អូរ​យ៉ាដាវ​​បាន​​ប្រាប់​​ឲ្យ​ដឹង​ថា ​បទ​បញ្ជា​ របស់​​អភិបាល​ខេត្ត​រតន​គិរី ​ឲ្យ​​បង្កេីត​​គណៈកម្មការ​​ទប់​ស្កាត់​​និង​​បង្ក្រាប​បទ​​ល្មេី​ស​ព្រៃ​ឈេ​ី​​ដែល​​ដឹក​នាំ​​ដោយ​លោក កង សារឿ​ន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​តែ​មួយ​ដង្ហេី​ម​ចង្រឹត​ប៉ុណ្ណោះ​។ ដោយ​ថា​សកម្មភាព​ដឹកជញ្ជូន​ឈេ​ី​ខុសច្បាប់​យកទៅលក់​នៅ​វៀតណាម បាន​ចាប់​ក​ម្រេី​កឡេ​ី​ង​វិញ​ហេ​ី​យ ជា​ពិសេស​តាម​ច្រករបៀង​ភ្នំ​ក្រហម នៅពេល​យប់​ដោយ​ប្រេី​ប្រា​ស់ រថយន្ត​ប្រភេទ​សាំ​យ៉ុង​និង​ឡង់​គ្រីស័រ ក្រោម​ការរៀ​ចំនិង​ចាត់ចែង​យ៉ាង​ប្រុងប្រយ័ត្ន​ពី​សំណាក់​លោក កង សារឿ​ន ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុម​គណៈកម្មការ​ចំរុះ​ខេត្ត ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មេី​ព្រៃឈេ​ី ដោយ​សហការ​ជាមួយ​លោក សុខ មីន មេបញ្ជាកា​រង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​។ ឈេ​ី​ប្រណីត​ភាគច្រេីន​ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរឹត ដែល​ស្និទ្ធ​នឹង​មន្ត្រី​សមត្ថកិច្ច ធ្វេី​ការ​ដឹកចេញ​ពី​ភូមិ​ឡុំ ភូមិ​ប៉ក់​ញ៉ៃ​និង​មួយចំនួន​ទៀត​ដឹក​ចេញពី​ឃ្លាំង​ស្តុក​ជា​ច្រេី​ន​ក្នុងក្រុង​បាន​លុង កាត់​តាម​ផ្លូវជាតិ​លេខ​៧៨A ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម​តាម​ច្រករបៀង​ភ្នំ​ក្រហម​។​

​សេចក្តីរាយការណ៍​ដដែល​ឲ្យដឹងទៀតថា ក្រុម​ឈ្មួញ​រក​សុ​ី​ឈេ​ី​បាន​ចំណាយលុយ​យ៉ាង​ក្រាស់ក្រែល​ឲ្យទៅ​លោក កង សារឿ​ន និង​លោក សុខ មីន ដេ​ី​ម្បី​រត់​ការបេីកផ្លូវ ជា​ថ្នូរ​នឹង​ការដឹកជញ្ជូន​ឈេ​ី​ទៅ​លក់​នៅ​ព្រំដែន ដោយសារ​ពួកគេ​ដឹងថា​មន្ត្រី​ទាំងនេះ​ញៀន​ញ៉ាម​នឹង​អំពេីពុករលួយ​។​

​ប្រភព​ខាងលេ​ី​ឲ្យដឹង​ដែរថា គ្រាន់តែ​ចម្ងាយ​ផ្លូវ​១០​គីឡូម៉ែត្រ​ពី​ព្រំដែន គឺ​មាន​កុងត្រូល​សមត្ថកិច្ច​ចំនួន​បី​កន្លែង​ឈរ​ជេ​ី​ង​២៤​ម៉ោង រឿង​អី​រថយន្ត​ដឹកឈេ​ី​លេ​ី​ដងផ្លូវ​មេ​ី​ល​មិន​ឃេ​ី​ញ ឫុ​មន្ត្រី​សមត្ថកិច្ច​ទាំងនោះ ចង់​ជាន់ឈ្លី​បទ​បញ្ជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​។​ម្យ៉ាងទៀត​មាន​សមត្ថកិច្ច​មួយចំនួន​តូច ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ធ្វេី​ខ្លួន​ឲ្យទៅ​ជា​កញ្ជះ​ដាច់​ថ្លៃ​របស់​ក្រុម​ឈ្មួញ​ទុច្ចរឹត មិន​ខំ​បំពេញ​ការងារ​ជា​មន្ត្រី​នោះទេ តែ​បែ​ជា​បន្លំ​ខ្លួន​ធ្វេី​ជា​អ្នកឃ្លាំមេីល​ផ្លូវ​ឲ្យ​អ្នកដឹកឈេី​ខុសច្បាប់ យក​ប្រយោជន៍ មិន​ស័ក្តិសម​ជា​មន្ត្រីរាជការ​នោះទេ​។ ជាក់ស្តែង​
​ប៉ុន្មាន​ថ្ងៃ​មកនេះ​បទ​ល្មេី​ស​ព្រៃឈេ​ី​ឆ្លងដែន​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី បាន​ចាប់​កំរេ​ី​កឡេ​ី​វិញ​ជា​បន្តបន្ទាប់​ហេ​ី​យ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី ក្រោយ​ពេល​លោក ថង សាវុន គណៈ​អភិបាលខេត្ត​ចេញ​បទបញ្ជា​និង​បង្កេីត​គណៈកម្មការ​ចំរុះ​ទប់ស្កាត់​និង​បង្ក្រាបបទ​ល្មេី​ស​ព្រៃឈេ​ី​ឆ្លង​ដែន​នោះ​។​

​បេីតា​ម​សេចក្តរាយការណ៍បា​ន​ឲ្យដឹងថា រយៈពេល​ជិត​២​ខែ​កន្លងទៅ​នេះ ដោយ​មាន​បទបញ្ជា​ពី​លោក ថង សាវុន អភិបាល​និង​ជា​គណៈ​អភិបាលខេត្ត​រតនគិរី​ឲ្យ​ធ្វេី​ការទប់ស្កាត់​និង​បង្ក្រាបបទ​ល្មេី​ព្រៃឈេ​ី​ឆ្លងដែ​នទៅ​វៀតណាម គឺ​ឃេ​ី​ញ​មាន​សមត្ថកិច្ច​ចំរុះ បាន​ចេញ​មុខ​យ៉ាង​សស្រាក់សស្រាំ ធ្វេី​ការឃាត់​ចាប់​រថយន្ត​ប្រភេទ​សាំ​យ៉ុង និង​រថយន្ត​ប្រភេទ​កាមរី​ដែល​លួច​ច​ដឹកឈេ​ី​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ព្រំដែន​ជា​បន្តបន្ទាប់ ។

​ការចេញ​បង្ក្រាប​បទ​ល្មេី​ស​ព្រៃឈេ​ី​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ចំរុះ​ខេត្ត បាន​ធ្វេី​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈេ​ី​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ព្រំដែន​នានា​ក្នុង​ខេត្ត​រតនគិរី មាន​ការថយចុះ​គួឲ្យកត់សម្គាល់​។​ការ​ស្ងប់ស្ងាត់​សកម្មភាព​ដឹកជញ្ជូន​ឈេ​ី​ប្រណីត​ឆ្លងដែន​មួយរយៈ​ខ្លី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​បងប្អូន​ជនជាតិភាគតិច​បាន​សំដែង​ការ​សាទរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡេីង​ដោយ​រថយន្ត​ដឹកឈេ​ី​ប្រេី​ល្បឿន​លឿន​និង​តែង​បង្ក​គ្រោះថ្នាក់​ជារឿយៗ ដល់​អ្នក​ធ្វេី​ដំណេីរ​តាម​ផ្លូវជាតិ​លេខ​៧៨A បាន​ថយចុះ​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរយ៉ាដាវ រង់ចាំ​មេ​ី​ល​ថា តេ​ី​លោក ថង​សា វុន អភិបាលខេត្ត​រតនគិរី  មាន​សមត្ថភាព​ចាត់កា​រលេី​មន្ត្រី​ដូច​លោក កង សារឿ​ន និង​លោក សុខ មីន ដែរ​ឫ​យ៉ាងណា ដេ​ី​ម្បី​បញ្ចៀស​ការរិះគន់​ពេបជ្រាយ​ពី​មតិ​មហាជន លេ​ី​ករណី​ខាងលេ​ី​នេះ​៕

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!