ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ

លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ

ខេត្តបាត់ដំបង៖​ ប្រ​ជា​ពលករ​បាន​រិះគន់​ថា​ប៉ូលីស​អន្តោប្រវេ​សន៏​នៅ​ច្រកអន្តរជាតិដូង​ ក្រោម​ការ​គ្រប់​គ្រង​និង​ ដឹក​នាំដោយលោក សៅ ប៊ុនរិទ្ធ បានយកលុយថ្លៃ ធ្វើប័ណ្ណឆ្លងដែន (Border Pass) ក្នុងតម្លៃយ៉ាងច្រើន
លើស​លប់ពីពលករ ចំណាកស្រុកក្នុងម្នាក់ៗពី ៧៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ​ ។
ប្រជាពលករបានសួរថា តើទង្វើបែបនេះ គួរត្រូវមានទោសដែររទេ?។ ប្រភពបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នមានពលករខ្មែរ នៅតែមានឆ្លងដែន ក្នុងមួយថ្ងៃៗមិន​តិចនាក់ទេ តែងធ្វើចំណាកស្រុក ចាកចេញពីកម្ពុជា ទៅរកការងារធ្វើ នៅប្រទេសថៃ តាមច្រកអន្តរជាតិដូង ។ មុនពេលអាចមានសិទ្ធិ ឆ្លងដែនទៅបាន ពលករទាំងនោះ ត្រូវ​ចំណាយលុយក្នុងម្នាក់ៗចំនួន ៧៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ដើម្បីធ្វើប័ណ្ណឆ្លងដែន (Border Pass) ម្នាក់មួយសន្លឹកៗ ពីអស់លោកមន្ត្រីៗ ប៉ូលីសអន្តោប្រវេសន៏ ក្រោ​មការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ។ នេះគេគ្រាន់តែនិយាយ ពីរឿងពលករឆ្លងដែន មួយមុខប៉ុណ្ណោះ ពោលគឺមិនទាន់និយាយ ពីរឿងការឃុបឃិតគ្នា ជាលក្ខណៈប្រព័​ន្ធបណ្ដោយឲ្យកើតមាន ទំនិញគេចពន្ធនានា ចេញ-ចូលឆ្លងកាត់តាម ច្រកអន្តរជាតិដូងនោះផង ។

សូមរម្លឹកឡើងវិញដែរថា កាលលោក សៅ ប៊ុនរិទ្ធ នៅធ្វើជាមេប៉ូ​លីស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ – ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបណ្ដាញផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរចុះផ្សាយ ជា​បន្តបន្ទាប់ថា
ក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ដែលត្រូវធ្វើប័ណ្ណឆ្លងដែន មានចំនួនរហូតដល់ទៅ រាប់រយពាន់នា​ក់ឯណោះ ។

ព័ត៌មានទាំងនោះ បានឲ្យដឹងទៀតថា មន្ត្រីៗប៉ូលីសអន្តោប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ តែងបានឃុបឃិត ​ជាមួយក្រុមមេខ្យល់មួយចំនួន តាមរយៈការលួចបន្លំឈ្មោះ ដោយដាក់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក
មកពីបណ្ដាខេត្តឆ្ងាយៗថា ជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ​ជាប់ព្រំដែនខ្មែរ​ ថៃ ដើម្បីទទួលបាន សិទ្ធិស្របច្បាប់ ក្នុងការធ្វើប័ណ្ណឆ្លងដែន ។

ប៉ុន្តែពួកគាត់ (ប្រជាពលរដ្ឋឆ្ងាយៗ) ដែលចង់បានប័ណ្ណឆ្លងដែននោះ ត្រូវតែចំ​ណាយលុយចាប់ពី ១០០០បាត (មួយពាន់បាត) ទៅ ១២០០បាត (មួយពាន់ពីររយបាត) ឬ ១៥០០បាត (មួយពាន់ប្រាំរយបាត) ក្នុងម្នាក់ៗ ទើបអាចធ្វើបានដោយ អត់មា​នបញ្ហាឡើយ ។ ទង្វើនេះត្រូវប្រជាពលរដ្ឋ នាំគ្នានិយាយរិះគន់ថា ជាទង្វើដ៍គឃ្លើនមួយ ប្រឆាំងទាំងស្រុង ទៅនឹងអនុក្រិត្យ របស់ក្រសួងមហាផ្ទៃ។ ព្រោះថា យោងតាមអនុ​ក្រិត្យលេខ ៦៨ របស់ក្រសួងមហាផ្ទៃ បានកំណត់ឲ្យយក ថ្លៃធ្វើប័ណ្ណឆ្លងដែន ពីប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ៗត្រឹមតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ។

ផ្ទុយ​ទៅវិញ ក្រុមប៉ូលីសអន្តោប្រវេសន៏ ជាកូនចៅរបស់លោក សៅ ប៊ុនរិទ្ធ បែរជាយកថ្លៃហួស ពីរដ្ឋបានកំណត់ ប្រៀបដូចសង្កត់ក ប្រជាពលរដ្ឋ ក្រីក្រអត់ឃ្លានទៅវិញ ។ប្រជាព​លករ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ កាន់តែជួបការ លំបាកខ្លាំងឡើងៗ និងសម្ដែងការខឹង សម្បារខ្លាំងឡើងៗដែរ ចំពោះក្រុមប៉ូលីស អ​ន្តោប្រវេសន៏របស់លោក សៅ ប៊ុនរិទ្ធ ធ្វើឲ្យប៉ះពាល់មិនតិចទេ ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំកំពូលៗ ក៍ដូចជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឬអគ្គស្នងការ នគរបាលជា​តិ ផងដែរ។ប្រព័ន្ធផ្សព្វផ្សាយនានា ក៍ធ្លាប់បានឲ្យដឹងដែរថាៈ

កាលលោក សៅ ប៊ុនរិទ្ធ នៅ ធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ – ប៉ោយប៉ែត គេតែងបាន​ឃើញក្រុមប៉ូលិស អន្តោប្រវេសន៏ទាំងនោះ មិនត្រឹមតែគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកប៉ុណ្ណោះទេ
គឺពួគេថែមទាំង បានចាត់តាំង​មន្ត្រី ជំនិតៗរបស់ខ្លួន ឲ្យដាក់កុងត្រូលជជុះ ប្រមូលលុយពីកម្មករ អូសរទេះដឹកត្រី និងខោអាវគីប ព្រមទាំងទំនិញផ្សេងៗ យ៉ាងអនាធិបតេយ្យ ។​

ជាក់ស្តែងដូចជា ​នៅប៉ុស្ពិ៏ត្រង់ចំណុច ផ្លូវដើមពុទ្ទ្រា ខាងជើងច្រកទ្វារ អន្តរជាតិ-ប៉ោយប៉ែត ប្រហែលប្រាំរយម៉ែត្រ ដើម្បីប្រមូលលុយពី អ្នករកស៊ីទំនិញខុសច្បាប់ ពីខ្មែរទៅថៃ ឬពី​ថៃមកខ្មែរទៀតផង ។ បងប្អូនប្រជាពលរដ្ឋ បាននិយាយថា
ឥឡូវនេះបន្ទាប់ពីលោក សៅ ប៊ុនរិទ្ធ ត្រូវបានថ្នាក់លើ ដកចេញពីមេប៉ូលីស អន្តោប្រវេសន៏ ច្រកទ្វារ​អន្តរជាតិ – ប៉ោយប៉ែត ដោយតែងតាំងឲ្យទៅ ធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ច្រកអន្តរជាតិដូង គេសង្កេតឃើញថា លោក សៅ ប៊ុនរិទ្ធ
នៅតែប្រព្រឹត្តអំពើដដែ​លៗ មិនសូវខុសពីមុននោះឡើយ។ ករណីនេះ សូមឲ្យលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ សុខ ​ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍
គួរតែមានការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ ល្អិតល្អន់បំផុតដោយចៀសវាងកុំឲ្យ ពួកមន្ត្រីៗខិលខូច មួយក្ដា​ប់តូចនាំគ្នា ប្រព្រឹត្តអំពើពុករលួយធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បារក្លាយទៅជារឿងខឹងគោវាយរទេះពិតប្រាកដ។

ព័ត៌មានខាងលើនេះ អ្នកកសារព័ត៌មានយើង មិនអាច​ទំនាក់ទំនងសុំការបំភ្លឺពីលោក សៅ ប៊ុនរិទ្ធ បាននៅឡើយទេ ៕
ប្រភពពីមិត្តខ្មែរ​​

2017-06-21-01

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!