ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។

ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។

រតនគិរី​៖ ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ រ័ត្ន សា​ខន ដែល​មាន​ទីតាំង​នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ប្រមូល​ដឹក​ឈើ​ហុប​មិន​ស្រប​ច្បាប់​ពី​តំបន់​ផ្សេងៗ​យក​ទៅ​កែច្នៃ​លក់​ធ្វើ​អាជីវកម្ម​ដោយ​ជ្រក​ក្រោម​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់​បានអោយដឹងថា នៅ​ដើមឆ្នាំ​នេះ​ខាង​ក្រុមហ៊ុន​រ័ត្ន​សា​ខន​បាន​ទៅ​បំផុស​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋានឲ្យ​ទៅ​កាប់​ឈើ​ល្អៗ​ក្នុង​តំបន់​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​មាន​ទីតាំង​ជាប់​ដីស​ក្រុមហ៊ុន​នោះ គឺ​ដើម្បី​បន្លំ​ថា​ជា​ឈើ​របស់​ពួកគេ​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយ​ពី​គេ​កំណត់​បាន​ឈើ​ល្អៗ​តាម​តម្រូវកា​រហើយ​នោះ​ខាង​ក្រុមហ៊ុន​ឲ្យកម្លាំង​ដើរកាត់​ផ្តួល​ឈើ​នោះ​ដួល​ពេញ​ព្រៃ​រួច​ចាំ​ឱកាស​ស្ងាត់​គេ​យក​រថយន្តស្ទួច​ធុន​ធំ​ចូល​ដឹក​យក​ឈើ​នោះ​ជា​បន្តបន្ទាប់​ចូល​រោងចក្រ​អា​រលក់​ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា កន្លងទៅ​មាន​រថយន្ត​កែច្នៃ​ធុន​ធំ​ចំនួន​២​គ្រឿង​បាន​ផ្ទុក​ឈើ​ហុប​ពេញ​ដឹក​ចេញពី​ព្រៃ​សហគមន៍​ភូមិ​កែង​សាន់ ក្នុងភូមិ​សេ​ដា ស្រុក​លំផាត់ ឆ្ពោះ​ទៅ​ចូល​ក្នុង​បរិវេណ​រោងចក្រ​អារ​ឈើ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​ស្របពេលនោះ មាន​បុរស​ម្នាក់​ថា​ខ្លួន​ង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​បាន​ប្រាប់​អ្នក​សារពត៌មាន នៅ​ខាង​មុខ​រោងចក្រ​ថា ឈើ​នោះ​ទិញ​ពី​ប្រជាពលរដ្ឋ​រួច​មួយសន្ទុះ​ក្រោយមក​គេ​ថា ជា​ឈើ​ប្រមូលបាន​ពី​ជនល្មើស​នៅ​តាម​តំបន់​អនាធិបតេយ្យ​គឺ​មាន​ច្បាប់​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​។​

​លោក អ​ង់ ប៊ុន​ថៀង មេឃុំ​សេ​ដា​បាន​ប្រាប់​អ្នក​សារពត៌មាន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ រឿង​ក្រុមហ៊ុន​រ័ត្ន សា​ខន ទោះ​មាន​ច្បាប់ ឫ​អត់​ច្បាប់​គេ​ធ្វើ​មិន​ដែល​ប្រាប់​យើង​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ឲ្យបាន​ដឹង​ឡើយ​។​

​លោក​មេឃុំ​បានឲ្យដឹង​ទៀត​ថា កន្លងមក ខាង​ក្រុមហ៊ុន​ប្រមូល​ឈើ​នៅ​ព្រៃ​សហគម​ន៍​និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ប្រាប់​តែ​មន្ត្រី​ជំនាញ​ប៉ុន្មាន​នាក់​ទេ ដោយ​សំអាង​ថា​ឈើ​ប្រមូលបាន​ក្នុង​តំបន់​ដី​សម្បទាន​។ បើ​អ្នកកាសែត​បាន​ឃើញ​សកម្មភាព​ដឹកឈើ​ហើយ​នោះ​គួរតែ​សួរ​ទៅ​មន្ត្រី​បរិស្ថាន​ទៅ​គេ​ជា​អ្នកគ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​នោះ​ស្រាប់​។​

​លោក កែប កត់ នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា អ្នក​សារពត៌មាន​បាន​ព្យាយាម​សុំ​ការបំភ្លឺ​រឿង​ក្រុមហ៊ុន​រ័ត្ន សា​ខន ដែល​ប្រមូល​ឈើ​មិន​ស្របច្បាប់​នៅ​ភូមិសាស្ត្រ​ដូចខាងលើ​ប៉ុន្តែ​លោក​ថា​ជាប់រវល់​ប្រជុំ​។​

​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ម្នាក់​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​រ័ត្ន​សា​ខន គេ​កំពុង​រត់​ការ​ច្បាប់​នៅ​ត្រឹម​ថ្នាក់​ខេត្ត​ដើម្បី​ប្រមូល​ដឹក​យក​ឈើ​អនាធិបតេយ្យ​ពី​តំបន់​ផ្សេងៗ​ចូល​រោងចក្រ​រួច​គេ​ឲ្យ​ខាង​មេព្រៃ​ចុះទៅពិនិត្យ​វាស់វែង​ដើម្បី​បង់​ព័ន្ធ​។ ក្រោយ​ពី​បង់ពន្ធ​រួច​ទើប​អនុញ្ញាតិឲ្យ​ក្រុមហ៊ុន​អារច្រៀក​កែច្នៃ​ឈើ​នោះ​។​

​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្រុមហ៊ុន​រ័ត្ន​សាខ​នៅ​មុន​ពេល​មិន​ទាន់​បាន​ច្បាប់​ផង​គេ​បាន​ឆ្លៀត​ឲ្យ​កម្មករ​ធ្វើ​សកម្មភាព​ដឹកយក​ឈើ​ពី​ក្នុងព្រៃ​មក​អារ​លក់​រកប្រាក់​ចែក​គ្នា​ដាក់​ហោប៉ៅ​ទៅ​ហើយ​។ រហូត​បែកការ​ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ចុះទៅ​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​នោះ​បញ្ជូន​ទៅ​ជំនាញ​ហើយ​ដាក់​ទៅ​តុលាការ​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់រឿង​នៅឡើយ​ទេ​។​

​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ បាន​បញ្ជាក់​ប្រាប់​អ្នក​សារពត៌មាន​ថា​ឈើ​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន​ប្រមូល​ចូល​រោងចក្រ​នោះ​គឺ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​ប្រមូល​យក​តែ​ឈើ​ដែល​នៅក្នុង​បរិវេណ​ដី​សម្បទាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ យើង​មិន​យល់​ទេ​បើ​មាន​ករណី​ដូច​ការលើកឡើង​ខាងលើ​នោះ​គឺ​ខុសច្បាប់​ហើយ​។​

​កន្លងមក ក្នុងនាម​យើង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​នោះ​ធ្វើ​ការសួរនាំ​ផ្លូវច្បាប់​ដើម្បី​ចុះបញ្ជី​ដី​ជា​ថ្មី ប៉ុន្តែ​អ្នក​ដែល​ប្រចាំការ​នៅ​ក្រុមហ៊ុន​មិន​ដែល​មាន​ទំនាក់ទំនង​ល្អ​គឺ​គ​មិន​សហការ​ជាមួយ​យើង​ឡើយ​។​រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​រ័ត្ន​សា​ខននោះ​នៅ​មិនទាន់​ចុះបញ្ជី​ដី​ឲ្យបាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។​

​លោក​ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ អ្នក​សារពត៌មាន​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​លំផាត់​នោះ​តែ​ទូរស័ព្ទ​រោទ៍​ជាច្រើន​ដង​តែ​ពុំ​មាន​អ្នកទទួល​។​

​មន្ត្រី​បរិស្ថាន​ស្រុក​លំផាត់​ម្នាក់​បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​រ័ត្ន​សា​ខន​កន្លងមក​ធ្លាប់​បាន​លួច​ឆ្មក់​កាប់​ឈើ​យក​ឈើ​ពី​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។ មនុស្ស​ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​នោះ​មួយ​ចំនួន​មិនសូ​វឲ្យតម្លៃ​ដល់​មន្ត្រី​បរិស្ថាន​ទេ​គេ​ធ្វើ​អ្វីៗ​តាម​តែ​ចិត្ត​គេ​។​

​លោក ញឹម ផែន អភិបាលរង​ខេត្តរតនគិរី​ទទួល​បន្ទុក​វិស័យ​ព្រៃឈើ​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ សារពត៌មាន​យើង​បាន​ព្យាយាម​សុំ​ការពន្យល់​ករណី​ដែល​ក្រុមហ៊ុន​រ័ត្ន​សា​ខន បាន​អះអាង​ថា​អាជ្ញាធរខេត្ត​បាន​អនុញ្ញាតឲ្យ​គេ​ដឹក​ជញ្ជូន​យក​ឈើ​អនាធិបតេយ្យ​ពី​ភូមិសាស្រ្តស្រុក​លំផាត់​នោះ​ដើម្បី​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​លើក​៕

wood_roathsakhorn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!