ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក ទុំ ណូ ចាយ​លុយ​ប៉ុន្មាន​សម្រាប់​តំណែង​មេ​គយ​ខេត្ត​ព្រះសីហនុ​?

លោក ទុំ ណូ ចាយ​លុយ​ប៉ុន្មាន​សម្រាប់​តំណែង​មេ​គយ​ខេត្ត​ព្រះសីហនុ​?

ខេត្ត​ព្រះសីហនុ ៖ ជ្រក​ក្រោម​លេស​គោលនយោបាយ​កំណែទម្រង់ បាន​ក្លាយជា​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កំពុង​កើតមាន​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មន្ត្រី​គយមួយ​ចំនួនឆក់ឱ​កាសចាយ​លុយ​មិន​ញញើត ក្នុង​ការ​រត់​ការ​ជ្រែ ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ​បាន​ដោយ​ស្រួល ដូច​យ៉ាង​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ ទៅវិញ ដែល​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ពេញ​ស្ថាប័នគយ ។​

​ចាប់តាំងពី អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ ដើម្បី​អ្វី​ដែល​គេ​ហៅ​ថា​ពង្រឹង​ប្រសិទ្ធភាព​ប្រពន្ធ​ឲ្យមាន​កំណើន​ប្រសើរជាង​មុននោះ លុប​បំបាត់​អំពើពុករលួយ​។

​ថ្មីៗ​នេះ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹងថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ដោយ​គេ​សង្ស័យថា លោក ទុំ ណូ ដែល​ទើប​ទៅ​កាន់តំណែង​ថ្មី កំពុង​ដើរ​តាម​គន្លង​ចាស់​របស់​លោក យ៉ឹក យូ ហើយ​មាន​ការបន្ត​ការចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ពី​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ នេះ​មិន​គិត​ពី​ផែ​ឯកជន​តូចៗ​នោះ​ផង ដែល​សុទ្ធតែ​ជា​ប្រភព​ចំណូល​ខ្មៅ​ចែកគ្នា​ច្រក​ហោប៉ៅ​ស្រង់ដើម​យ៉ាង​ក្រអឺតក្រទម ។

​ដោយសារតែ​ភ្លើង​ខៀវ​របស់ លោក ទុំ ណូ ទំនិញ​នាំចូល​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ បង់ពន្ធ​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទៅវិញ ហើយ​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ តែ​ប្រាក់​ទាំងនោះ​បាន​ធ្លាក់​ចូល​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក ។​

​សូម​រំលឹក​ថា លោក ទុំ ណូ អតីត​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន​ដែល​សម្បូរ​រឿងអាស្រូវ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ ត្រូវបាន​លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​តែងតាំង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ហើយ​លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ បាន​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្តន៍ ។​

​ប្រភព​មិន​ច្បាស់ការ​បង្ហើប​ថា លោក​មេ​គយ​កូនកាត់ ទុំ ណូ ចាយ​លុយ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ​ប្រដេញ​គ្នា​រហូត​ដល់​កន្លះ​លាន​ដុល្លា​។​
គួររំលឹកថា ក្នុងអំឡុងពេល​ដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ មានឱកាស​ពេញលិញ​ក្នុងការ ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការ​កែទម្រង់ អ្វី​នោះឡើយ​៕

tom-no4

Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!