ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ ពុធ សុខា​ មេគយច​ល័តប្រចាំផ្លូវជា​តិលេខ៥ ​តម្រូវឲ្យឈ្មួញ​បង់លុយតាម​របៀប​ពុករ​លួយ?

លោក​ ពុធ សុខា​ មេគយច​ល័តប្រចាំផ្លូវជា​តិលេខ៥ ​តម្រូវឲ្យឈ្មួញ​បង់លុយតាម​របៀប​ពុករ​លួយ?

លោក ពុធ សុខា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ តាំងពីនៅធ្វើជាមេគយ ចល័តក្នុងខេត្តកំពង់ ចាម ឥឡូវកំពុង ល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយក្នុង តួនាទីជាមេ គយចល័តផ្លូវជាតិលេខ៥ ហើយគ្មាននរណាហ៊ានប៉ះពាល់ ឡើយ។ ជាការពិត សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ដែលធ្លាប់ប្តេជ្ ញាលុបបំបាត់អំពើពុករលួយ នៅតាមដងផ្លូវក៏មើលរំលងអំពើពុករលួយរ បស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ ៥ដែរ ។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិង រដ្ ឋាករក ម្ពុជា បានរក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកក្នុង ខណៈដែលលោក ពុធ សុខា មេគយចល័ត ផ្លូវជាតិលេខ៥ កាន់ តែល្បីល្បាញ ខាងពុករលួយ។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញបានឲ្យដឹងថា ទោះបីពួកគាត់ដឹកទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយក៏ពួកគាត់ចៀសមិនផុតពីបង់លុយលើតុ បង់លុយក្រោមតុ និងលុយថ្លៃបាយទឹកដល់ក្រុមគយច័តផ្លូវជាតិលេខ៥ក្រោមការគ្រប់គ្រងរបស់លោក ពុធ សុខា នោះ ទេដើម្បីចៀសផុតពីការរំខាន។ សូម្បីតែអ្នករកស៊ីដឹកផ្លែឈើក៏ត្រូវបង់លុយឲ្យក្រុមគយចល័ត ផ្លូវជាតិលេខ៥ តាមការកំណត់ ដែរដោយមិនអាចតវ៉ាបានឡើយ ហើយអ្នកណាហ៊ានតវ៉ាតែងត្រូវប្រឈមនឹងការគំរាម ។

ការដែលលោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ តម្រូវឲ្យឈ្មួញនិងអាជី វករដឹកជញ្ជូនទំនិញឆ្លង កាត់ផ្លូវនេះ បង់លុយ លើតុ ក្រោមតុឬលុយខ្មៅលុយស តាមការកំ ណត់របស់ខ្លួន មិនទាន់ត្រូវបានលោក គុណ ញឹម អគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការត្រួតពិនិត្យនៅឡើយទេ។ ហេតុនេះហើយទើប លោក ពុធ សុខា នៅតែប្រើគ្រប់វិធីដើម្បីប្រមូលលុយដាក់ហោប៉ៅដោយយកឈ្មោះមេៗខាង លើមកធ្វើជាសំអាង យ៉ាង ងងើល។ ប្រការនេះធ្វើឲ្យឈ្មួញនិងអាជីវករត្រូវប្រឈមនឹងការលំ បាកយ៉ាងខ្លាំង ដោយសារថាទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀស មិនផុតពីបង់លុយលើតុ ក្រោមតុ និងលុយថ្លៃបាយថ្លៃទឹកឲ្យលោក ពុធ សុខា មេគយចល័ត ផ្លូវជាតិលេខ៥ និងបក្ខពួកដែរ។

ករណីលោក ពុធ សុខាមេគយប្រចាំផ្លូវជាតិលេខ៥ កំពុងប្រព្រឹត្តអំពើពុករលួយ ជំរិតយកលុយពី ឈ្មួញនិង អាជីវករដឹក ជញ្ជូន ទំនិញឆ្លងកាត់ផ្លូវនេះ កំពុងតែល្បីល្បាញយ៉ាងខ្លាំងតែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិន ទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ គួរពិនិត្យមើលរឿងអាស្រូវរបស់លោក ពុធ សុខា ជាមេគយចល័តផ្លូវជាតិលេខ៥ខ្លះផង ព្រោះ ឈ្មួញនិង អាជីវករកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែចំណាយលុយលើតុនិងក្រោមតុច្រើនពេក។ បើមិនដូច្នេះទេ លោក ពុធ សុខា ដែលមានខ្នងបង្អែករឹងមាំ ច្បាស់ជា បន្តប្រើអំណាចប្រព្រឹត្ត អំពើពុករលួយកាន់ តែខ្លាំង ឡើងៗ ជាមិនខានហើយយកឈ្មោះមន្ត្រីធំៗមកគំរាមឈ្មួញនិងអាជីវករយ៉ាងកំរោល។

IMG_0444

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!