ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ត្រូវ​ការ​ជួយ​សង្គ្រោះ សត្វដំរីព្រៃ​១២​ក្បាល​ (ទាំងកូន)​ កំ​ពុង​ធ្លាក់​ក្នុង​រណ្តៅ​គ្រាប់​បែក​សម័យ​សង្រ្គាម ​នៅខេត្ត​មណ្ឌលគីរី,

ត្រូវ​ការ​ជួយ​សង្គ្រោះ សត្វដំរីព្រៃ​១២​ក្បាល​ (ទាំងកូន)​ កំ​ពុង​ធ្លាក់​ក្នុង​រណ្តៅ​គ្រាប់​បែក​សម័យ​សង្រ្គាម ​នៅខេត្ត​មណ្ឌលគីរី,

(មណ្ឌលគីរី)៖ សត្វដំរីព្រៃ១១ក្បាលគិតទាំងកូនដំរី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ កំពុងធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់អង្គភាពព័ត៌មាន នានា រាយការណ៍ឲ្យដឹងនៅមុននេះបន្តិច។

បន្ទាប់ពីមានសេចក្តីរាយការណ៍ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានបញ្ជាឲ្យមន្រ្តីជំនាញចុះទៅពិនិត្យ និង ជួយតាមលទ្ធភាពដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ ដល់សត្វដំរីព្រៃ ដែលកំពុងស្ថិតនៅក្នុងរណ្តៅគ្រាប់បែក សល់ពីសង្រ្គាមនេះ។

បន្ថែមពីលើនេះលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់ឲ្យដឹងថា ព័ត៌មានដែលសត្វដំរីព្រៃ១១ក្បាល គិតទាំងកូនដំរី កំពុងធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ពិតជាមានមែន គឺស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

លោកបានបន្តថា នៅពេលនេះ ក្រុមការងាររបស់មន្ទីរខេត្ត កំពុងដឹកនាំកម្លាំង និងរៀបចំមធ្យោបាយធ្វើដំណើរ ទៅជួយសង្រ្គោះ សត្វដំរីព្រៃទាំង១១ក្បាលនេះផងដែរ។

គួរបញ្ជាក់ថា ទីតាំងដែលដំរីព្រៃទាំង១១ក្បាល ធ្លាក់ក្នុងរណ្តៅគ្រាប់បែក សម័យសង្រ្គាម គឺមានចំងាយឆ្ងាយពីទីរួមខេត្ត ដូចនេះ ហាក់ដូចជាពិបាក ក្នុងការធ្វើដំណើរទៅជួយសង្រ្គោះ តែក្រុមការងារ កំពុងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕

fn-2017-03-25-12-43-29-0

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!