ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោកសុខ សម្បតិ្ត ត្រូវបាន​ចៅសង្កាត់​ព​ន្សាំ​ង​ចោទថា បាន​យក​២​ម៉ឺន​ដុល្លារ ឱ្យទទួល​ស្គាល់​លិខិត​ផ្ទេរ​សិទ្ធិដីខុសច្បាប់

លោកសុខ សម្បតិ្ត ត្រូវបាន​ចៅសង្កាត់​ព​ន្សាំ​ង​ចោទថា បាន​យក​២​ម៉ឺន​ដុល្លារ ឱ្យទទួល​ស្គាល់​លិខិត​ផ្ទេរ​សិទ្ធិដីខុសច្បាប់

ភ្នំពេញ: លោកស្រី ឌី សា​រៀម ចៅសង្កាត់​ព​ន្សាំ​ង បាន​អះអាងថា លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​យកលុយ​ពី​ឧកញ៉ា សុខ ហេង ជា​ថៅកែ​រកស៊ី​ដី​ល្បីឈ្មោះ មួយ​រូប ចំនួន ២​ម៉ឺន​ដុល្លារ មក​សូក និង​បញ្ជា​លោកស្រី​ឱ្យ​ចុះហត្ថលេខា​ទទួលស្គាល់​លើ លិខិតផ្ទេរកម្មសិទ្ធិ​ដីធ្លី​ចំនួន ៤​ប្លង់ ដែលមាន​ស្មាម​កោស​លុប និង​កែ​ព្រំប្រទល់​ដី ខុសច្បាប់ ដើម្បីឱ្យ​ឧកញ៉ា សុខ ហេង យក​ដី​ពលរដ្ឋ ដោយ​ខុសច្បាប់​ចំនួន ១០៤​ហិកតា ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ពិភពថ្មី ប៉ុន្តែ​លោកស្រី​មិន​ព្រម​ទើប​លោក សុខ សម្បត្តិ បាន​ដកហូត​ត្រា សង្កាត់ ឱ្យទៅ​ស្មៀន​សង្កាត់ ជា​អ្នកកាន់កាប់ និង​ដក​លោកស្រី ពី​បេក្ខភាព​ចៅសង្កាត់​ក្នុង​អាណត្តិ​ទី​៤​នេះ​។​
លោកស្រី ឌី សា​រៀម បាន​និយាយថា ក្រោយពី​ស្មៀន​សង្កាត់​បាន​យក​ត្រា​ទៅកាន់​កាប់​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​បាន បញ្ជា​ឱ្យ​ស្មៀន​ប្រគល់​ត្រា​ឱ្យ​លោកស្រី ឌី សា​រៀម និង​បោះត្រា​លើ​ឯកសារ​របស់​ពលរដ្ឋ ប៉ុន្តែ​ស្មៀន​នៅតែ​មិន​ព្រមស្តាប់​ទេ គឺ​គោរព​តែ​បញ្ជា​របស់លោក សុខ សម្បត្តិ តែប៉ុណ្ណោះ​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់លោក​ស្រី ឌី សា​រៀម ចៅសង្កាត់​ព​ន្សាំ​ង លោក សុខ សម្បត្តិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រឿង​លុយ ២​ម៉ឺន​ដុល្លារ​នោះ គឺ​ខណ្ឌ​ពិតជា​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា សុខ ហេង ឧបត្ថម្ភ​ទៅឱ្យ​សង្កាត់​ព​ន្សាំ​ង តាមរយៈ​សាលាខណ្ឌ​ឱ្យ​យកទៅ​អភិវឌ្ឍ​សង្កាត់​មែន​។

 

​លោក​អភិបាលខណ្ឌ​បន្តថា លុយ ២​ម៉ឺន​ដុ​លា្ល​រ​គឺ​ក្រុមហ៊ុន​ឧកញ៉ា សុខ ហេង ឱ្យទៅ​សង្កា​ត់ព​ន្សាំ​ង ដើម្បីឱ្យ​លោកស្រី ឌី សា​រៀម ជួយ​ព​ន្លឿ​ន ការងារ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ចំនួន ១០៤​ហិកតា ដែល​ក្រុមហ៊ុន​ឧកញ៉ា សុខ ហេង លក់​ឱ្យ​ក្រុមហ៊ុន​ពិភពថ្មី​។

​លោក សុខ ស​ម្បិ​ត្តិ បាន​បន្ថែមថា លោកស្រី ឌី សា​រៀម បាន​បង្វិល​លុយ ២​ម៉ឺន​ដុល្លារ​នោះ​មកឱ្យ​សាលាខណ្ឌ​វិញ ហើយ​សាលាខណ្ឌ​បានប្រគល់​លុយ​នោះ​ទៅ​ក្រុមហ៊ុន​ឧកញ៉ា សុខ ហេង វិញ​ហើយ​។​

Caosangkat3Caosangkat2

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!