ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ​​​ ផ្ទុះរឿងសាច់ជ្រូកវៀតណាមមានបាក់តេរីប៉ះពាល់ខុសភាព

​​​ ផ្ទុះរឿងសាច់ជ្រូកវៀតណាមមានបាក់តេរីប៉ះពាល់ខុសភាព

(ភ្នំពេញ)៖ ក្រោយផ្ទុះរឿងសាច់ជ្រូក នៅប្រទេសវៀតណាម មានផ្ទុកបាក់តេរីម្យ៉ាង ឈ្មោះថាSalmonellaដែលបង្កគ្រោះថ្នាក់ដល់សុខភាព ប្រជាពលរដ្ឋនោះ, មានសំណួរចោទសួរថា «តើកម្ពុជាអាចទប់ស្កាត់ ការនាំចូលជ្រូកពីវៀតណាមបានទេ? ហើយងាយមកទទួលទាន តែសាច់ជ្រូក ចឹញ្ចឹមនៅក្នុងជំនួញវិញនោះ?» អ្នកធ្វើការងារក្នុងកិច្ចការចឹញ្ចឹមជ្រូកនៅកម្ពុជា អះអាងថា ពិតជាល្អនៅពេលដែលប្រជាពលរដ្ឋឈប់ទទួលទាន សាច់ជ្រូកនាំចូលពីវៀតណាម ប៉ុន្តែប្រសិនមិននាំចូលទេ ច្បាស់ជាការបំពេញតម្រូវការជ្រូក មិនគ្រប់គ្រាន់នោះឡើយ។
ជុំវិញបញ្ហានាំចូលជ្រូកពីបរទេសនេះ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានបន្ទោសខ្លាំងៗទៅលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅតែបណ្តែតបណ្តោយ ឲ្យមានការនាំចូលជ្រូករស់រាប់ពាន់ក្បាល ពីប្រទេសវៀតណាម ចូលមកកម្ពុជា ប៉ុន្តែត្រូវបានមន្ត្រីក្រសួងកសិកម្ម ឆ្លើយតបវិញថា ក្រសួងគ្រប់គ្រងបានយ៉ាងល្អ ចំពោះជ្រូកដែលនាំចូលស្របច្បាប់ ដោយឡែកចំពោះជ្រូករត់ពន្ធ ក្រសួងកសិកម្មគ្មាន សមត្ថកិច្ចនោះឡើយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចឹញ្ចឹមជ្រូកកម្ពុជា ដែលបានបិទកសិដ្ឋានចិញ្ចឹមជ្រូក របស់ខ្លួនរយៈពេល៣ខែខាតបង់ប្រាក់រាប់ពាន់ ដុល្លារនោះ បានប្រាប់អង្គភាព ប្រាប់សារព័តមានក្នុងស្រុកថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយទម្លាក់កំហុសនៃ ការគ្រប់គ្រងការនាំចូលជ្រូករស់ ទាំងស្រុងទៅលើក្រសួងកសិកម្ម។ លោកថា ជារឿងដដែលៗ ហើយលោកស្រែកឡើងហត់ទៅហើយ ប៉ុន្តែគ្មានសមត្ថកិច្ច ឬក្រសួងណាជួយទប់ ស្កាត់បានឡើយ។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ច្បាស់ណាស់ប្រសិនបើក្រសួង នៅតែបណ្តែតបណ្តោយឲ្យជ្រូកវៀតណាម នាំចូលដោយសេរីនោះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ កសិដ្ឋានចឹញ្ចឹមជ្រូកនៅកម្ពុជា ច្បាស់ជាបិទអស់ហើយ។ ជាមួយគ្នានេះប្រធានសមាគមរូបនេះ បានអំពាវនាវឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាត់វិធានការណ៍ជុំវិញ ការនាំចូលជ្រូកពីប្រទេសវៀតណាម ដើម្បីផ្តល់សេចក្តីសង្ឃឹម និងការពារសុខភាព ប្រជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធបញ្ហាសាច់ជ្រូក នៅប្រទេសវៀតណាម មានផ្ទុកបាក់តេរី «Salmonella» លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានថ្លែងប្រាប់សារពត័ថា លោកទទួលបានដំណឹងនេះ តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ដែលបាត់តេរីនេះ អាចមានការរាតត្បាតខ្ពស់ ដែលជាតិពុលរបស់វា អាចជ្រាបចូលក្នុងសាច់ជ្រូក នៅពេលហូបសាច់ជ្រូកនោះ អាចនឹងប៉ះពាល់ដល់សុខភាព។
ជុំវិញបញ្ហានេះ លោកបានផ្តល់ដំណឹងឲ្យមន្ទីរកសិកម្មខេត្ត ដែលជាប់ព្រំដែនវៀតណាមទាំងអស់ ធ្វើការឃ្លាំមើលជ្រូកដែលនាំចូល ស្របច្បាប់ ដើម្បីបញ្ជាក់ថា កុំមានបញ្ហាបាក់តេរី ដែលកំពុងកើតឡើង នៅប្រទេសវៀតណាម ហូរចូលមកម្ពុជា តាមរយៈសត្វជ្រូកនាំចូលទាំងនោះ។
លោកថា នៅថ្ងៃស្អែកនេះ លោកនឹងចាត់ឲ្យមន្ត្រីរបស់ខ្លួន ចុះដល់កសិកដ្ឋានចឹញ្ចឹមជ្រូក ដើម្បីពិនិត្យឲ្យប្រាកដថា គ្មានជំងឹនេះ។

យ៉ាងណាក៏ដោយមន្ត្រីរូបនេះ បានបញ្ជាក់ថា សត្វជ្រូករស់ដែលនាំចូលមកស្របច្បាប់ គឺទទួលបានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រី ប៉ុន្តែអ្វីដែលលោកបារម្ភ គឺសត្វជ្រូកនាំចូលដោយរត់ពន្ធ ព្រោះអាចជាជ្រូកដែលមានជំងឺ ឬគេបោះចោល លក់ក្នុងតម្លៃថោក ដែលនាំប៉ះពាល់ខ្លួន ដល់សុខភាព និងធ្វើឲ្យអ្នកចឹញ្ចឹមជ្រូកក្នុងស្រុក បោះបង់ការចឹញ្ចឹម ដោយមិនអាចប្រកួតប្រជែងនឹងជ្រូកនាំចូលបាន។
លោក សេន សុវណ្ណ បញ្ជាក់ទៀតថា ពាក់ព័ន្ធការនាំចូលជ្រូករត់ពន្ធនេះ ក្រសួងកសិកម្មគ្មានសមត្ថកិច្ច ត្រួតពិនិត្យនៅច្រកព្រំដែននោះទេ ដូច្នេះដើម្បីគ្រប់គ្រងបាន កុំឲ្យមានការរត់ពន្ធនាំចូលនៃសត្វជ្រូកនេះបាន គឺមានតែអំពាវនាវដល់សមត្ថកិច្ចច្រកព្រំដែន មេត្តារួមគ្នាទប់ស្កាត់បញ្ហានេះ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និង ការពារមុខរបរចឹញ្ចឹមជ្រូក ក្នុងស្រុកផងដែរ។
សូមជម្រាបថា ក្នុងមួយថ្ងៃៗជ្រូករស់ប្រមាណ១០០០ក្បាល ត្រូវបាននាំចូលពីប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជ្រូក១២០០ក្បាលក្នុងមួយថ្ងៃ។ ទាំងនេះមិនទាន់គិតពីតម្រូវការ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសផង។ បើតាមសមាគមអ្នកជ្រូកកម្ពុជា១ថ្ងៃៗ កម្ពុជានាំចូលជ្រូកប្រមាណ៥០០០ក្បាល មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
សារព័ត៌មាន​ Vietnam News បានចេញផ្សាយនៅថ្ងៃចន្ទ ទី២០ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងសុខភាពភិបាលវៀតណាម បានប្រមូល គំរូសាច់ជ្រូកពីផ្សារ Wet ក្នុងខេត្ត Hung Yen យកទៅវិភាគដោយបង្ហាញថា សាច់ជ្រូកទាំងនោះ ពោរពេញ​ទៅដោយបាក់តេរីដ៏មានគ្រោះថ្នាក់​ ម្យ៉ាងដល់សុខភាព អ្នកបរិភោគ​ឈ្មោះថា Salmonella។ Salmonella គឺជាប្រភេទប៉ាក់តេរី ដែលអាចបង្កជំងឺដល់មនុស្សដូចជា ជំងឺរាគ ឈឺពោះ គ្រុនក្ដៅ និងជាតិពុល​នៅក្នុងឈាម​កើនឡើងជាដើម៕

fn-2017-03-20-19-25-19-0

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!