ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on រឿងអាស្រូវ​ក្នុង​ស្ថាប័ន​តុលាការ ! អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ជាប់​ឈ្មោះ​ជា​កំពូល​ចៅក្រម​«​លេង​កាំភ្លើង​» និង​«​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​

រឿងអាស្រូវ​ក្នុង​ស្ថាប័ន​តុលាការ ! អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ជាប់​ឈ្មោះ​ជា​កំពូល​ចៅក្រម​«​លេង​កាំភ្លើង​» និង​«​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​

រយៈពេល​០២​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ អនុប្រធាន​តុលាការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់ គឺ​លោក​ចៅក្រម ម៉ែន វណ្ណៈ ត្រូវបាន​លោក ឈៀវ គីម​ហាក់ ក្រឡាបញ្ជី​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ជា​ជនពិការ​ជើង​(​ក្រឡាបញ្ជី​លោក​ចៅក្រម ជូ លឹម​ហ៊ាង​) ដាក់ពាក្យ​ប្តឹងទៅ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​តាមរយៈ​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់ បន្ទាប់ពី​លោក​ចៅក្រម ម៉ែន វណ្ណៈ​រង​ការចោទប្រកាន់ថា បាន​ប្រើ​អំពើ​ប្រមាថ​ទៅលើ​លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ ដោយ​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល និង​ពោះ ព្រមទាំង​យក​គ្រាប់កាំភ្លើង​ដាក់ចូល​ក្នុង​កែវស្រា​បង្ខំ​ឲ្យ​ផឹកស្រា និង​ដក​ឈើច្រត់​ចេញ​ឆ្ងាយ​ពី​ខ្លួន​ដែលជា​ជនពិការ​ជើង​…​ច្រើនលើកច្រើនសា ។​
​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៧ របស់លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​តាម​នីតិវិធី​ច្បាប់​ទៅលើ​អំពើ​របស់លោក​ចៅក្រម ម៉ែន វណ្ណៈ ដើម្បី​ផ្តល់នូវ​ភាពយុត្តិធម៌ តម្លៃ​ជាម​នុស្ស កិត្តិយស សេចក្តីថ្លៃថ្នូរ និង​មិន​ត្រូវបាន​រើសអើង​រូបលោក​ជា​ជនពិការ ក៏ដូចជា​មន្ត្រី​មាន​តួនាទី​តូចតាច ។​
​ក្រោយ​រយៈពេល​០១​ថ្ងៃ​នៃ​ការដាក់​ពាក្យបណ្តឹង​រប​ស់លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ សុំ​អន្តរាគមន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នោះ​រួចមក គឺ​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ លោក​ចៅក្រម ម៉ែន វណ្ណៈ ដែលមាន​តួនាទី​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង បានធ្វើ​សេចក្តីថ្លែងការណ៍​សុំទោស​លោក ឈៀវ គីម​ហាក់ ជា​សាធារណៈ និង​សូម​ឲ្យ​លោក ឈៀវ គីម​ហាក់ ឈប់​ខឹង និង​ប្រកាន់​មកលើ​ខ្លួន​ទៀត ដោយ​អះអាងថា «​ជាការ​លេងសើច​រវាង​មេ និង​កូនចៅ​» ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!