ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក គង់ ​ក្រឹ​ង​ មេ​​រង​​យោ​ធា​​វរៈ​​២០៤​ ជំ​នួញ​ឈើជោគ​ជ័យ​ អស់​ព្រៃ​ខេត្តក្រ​ចេះ​ ហើយបាន​ទាំង​ងារ​ជា ​ឧកញ៉ា​ទៀត​

លោក គង់ ​ក្រឹ​ង​ មេ​​រង​​យោ​ធា​​វរៈ​​២០៤​ ជំ​នួញ​ឈើជោគ​ជ័យ​ អស់​ព្រៃ​ខេត្តក្រ​ចេះ​ ហើយបាន​ទាំង​ងារ​ជា ​ឧកញ៉ា​ទៀត​

ខេត្តក្រចេះ ៖ សកម្មភាព​ប្រមូល​ទិញ និង​នាំ​ចេញ​ឈើ​ប្រណីត​តាម​ច្រក ក្រោលគោ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រះ​ស្រែ ឃុំ​២​ធ្នូ ស្រុក​ឈ្នួល ខេត្តក្រចេះ ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ឃ្លាំមើល​របស់​យោធា​ការពារ​ព្រំដែន​វរៈ​២០៤ យ៉ាង​រលូន បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន​បាន​បង្កើត​ក្រុមចម្រុះ​ចុះ​បង្ក្រាប​ដឹកនាំ​ដោយ​ផ្កាយ​៤​ក៏​ដោយ​។ ឈ្មួញ​ជើង​ខ្លាំង​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ គង់ ក្រឹ​ង​។ ឈ្មួញ គង់ ក្រឹ​ង នេះ​តាម​ឋានានុក្រម​ជា​អនុ​បញ្ជាការ​វរៈ​យោធា​ការពារ​ព្រំដែន​លេខ​២០៤ ដែល​ធម្មតា​ពាក់​សក្តិ​ត្រឹម​វរៈសេនីយ៍ត្រី​(​សក្តិ​៤) ឬ​សក្តិ​៣​ប៉ុណ្ណោះ តែ​គេ​ឃើញ​ឈ្មួញ​ឈើ​ដែល​ជា​សមត្ថកិច្ច​នេះ​ត្រូវ​បាន​គេ​និយាយ​ថា គាត់​ពាក់​ផ្កាយ​មួយ​មិនដឹង​ថា​គាត់​មាន​តួនាទី​អ្វី​ទៀត​នោះ​ទេ​។

តែ​អ្វី​ជា​សំខាន់​ទោះជា​សក្តិ​ប៉ុន្មាន​ក៏​ដោយ​គឺ​គាត់​គឺជា​ឈ្មួញ​ឈើ និង​ជា​ភ្នែក​ច្រមុះ​អ្នកធំ​ក្នុង​មុខរបរ​ជួញ​និង​ដឹក​ជញ្ជូន​យក​តុង​ពី​ឈ្មួញ​ដែល​នាំ​ឈើ​ចេញ​តាម​ទីតាំង​ការពារ​វរៈ​យោធា​ការពារ​ព្រំដែន​លេខ​២០៤​ដែល​មាន​គាត់​ជា​មេបញ្ជាការ​ង​។ តាម​ប្រភព​ព​ត៌​មានបាន​បង្ហើប​ប្រាប់​ថា បច្ចុប្បន្ន​លោក គង់ ក្រឹ​ង បាន​យក​ទីតាំង​ភូមិសាស្ត្រ​ដែល​ជា​វរៈ​២០៤ កាន់កាប់ ធ្វើ​ជា​កន្លែង​ស្តុក​ឈើ​សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ឈើ​ដែល​លោក គង់ ក្រឹ​ង បាន​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ​តាម​ម៉ូតូ ឬ​តាម​រថយន្ត សាំ យ៉ុ​ង នោះ​មិនជា​ច្រើន​ប៉ុន្មាន​ទេ ។

សំខាន់​គឺ​ឈើ​ដែល​បណ្តា​ក្រុមហ៊ុន​ក៏​ដូច​ជា​បណ្តា​ឈ្នួ​ញ​មាន​អំណាច​មួយ​ចំនួន​គេ​ដឹក​យក​មក​ផ្ញើ និង​ឆ្លងកាត់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​រយៈ ច្រករបៀង​ត្រពាំង​ស្រែ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​របស់​លោក គង់ ក្រឹ​ង ដែល​មាន​ទំហំ​រាប់​ពាន់​ហិ​កតា​មាន​ប្រជាជន​ចាម​រស់នៅ មាន​រទេះគោ​រាប់រយ​នឹម​ចាំ​ស៊ីឈ្នួល​ដឹកឈើ និង​ដី​បន្ទាយ​វរៈ​២០៤ ។ តាម​ប្រភព​ព​ត៌​មាន​ពី​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​តាម​ម៉ូតូ ពី​ស្រុក​ចិត្រ​បូ​រី ឆ្ពោះ​មក​ឃុំ​២​ធ្នូ ស្រុក​ឈ្នួល ខេត្តក្រចេះ​បាន​បង្ហើប​ប្រាប់​ថា សព្វថ្ងៃ​ពួក​គេ​គ្មាន​មុខរបរ​អ្វី​ឲ្យ​ពិតប្រាកដ​ដើម្បី​បាន​ប្រាក់​ចំណូល​ទៀងទាត់​សម្រាប់​ចិញ្ចឹម​គ្រួសារ​នោះ​ទេ គឺ​មាន​តែ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឯកឧត្តម គង់ ក្រឹ​ង ទេ​ដែល​បាន​លុយ​ស្រួល​ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​។

ជាក់ស្តែង​កម្មករ​ស៊ី​ឈ្មួ​ល​ដឹកឈើ​ឲ្យ​លោក គង់ ក្រឹ​ង ដួល​ម៉ូតូ​ស្លាប់​ប្រពន្ធ​អត់​ហ៊ាន​ប្តឹង​ទេ​ក្រោយ​ពី គង់ ក្រឹ​ង ឲ្យ​លុយ​១១​លាន​រៀល​។ ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​លោក​ឧត្តមសេនីយ៍ គង់ ក្រឹ​ង គាត់​រកស៊ី​បាន​យ៉ាង​រលូន​បែប​នេះ​គឺ​ដោយសារ​លោក គង់ ក្រឹ​ង បាន​ឲ្យ​ឈ្មោះ សូ​យ ឈុ​ន​ស្រេង ដែល​គេ​ទទួល​ព័ត៌មាន​មក​ថា ជា​មន្ត្រី​ប៉ូ​លី​ស​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​២​ធ្នូ ធ្វើ​ជា​មេការ​ក្នុង​ការ​រត់ការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​សម្រួល​ឲ្យ​មុខរបរ​រកស៊ី​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​របស់​លោក គង់ ក្រឹ​ង បានរ​លួ​ន​។

ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ឈើ​ដែល​បណ្តា​ក្រុមហ៊ុន ក៏​ដូច​ជា​បណ្តា​ឈ្នួ​ញ​មាន​អំណាច​ទាំងនោះ​យក​មក​ផ្ញើ​ក៏​ដូច​ជា​នាំ​ចេញ​ឆ្លងកាត់​តាម​ច្រក​ត្រពាំង​ស្រែ គឺ​ត្រូវ​បង់លុយ​ថ្លៃ​ឈ្នួល​ផ្ញើ​ក្នុង​១​ម៉ែត្រគូប​តម្លៃ​១៥០​ដុល្លារ ថ្លៃ​នាំ​ចេញ​៣០០​ដុល្លារ ជូន​លោក គង់ ក្រឹ​ង ដោយ​ការ​ដឹក​ជញ្ជូន តាម​ច្រក​នោះ (​ច្រក​ត្រពាំង​ស្រែ​) គឺ​មិន​អាច​ធ្វើ​ចរាចរណ៍​តាម​រថយន្ត​បាន​ទេ គឺ​ត្រូវ​ជួល​រទេះគោ ក្របី របស់ លោក គង់ ក្រឹ​ង ដឹក​ជញ្ជូន​ឆ្លងកាត់ ។ ក្នុង​នោះ​ក៏​មាន​ឈើ​របស់​លោក ឧកញ៉ា អ៊ឹ​ង តាន់​ស៊ី​វរៈ ហៅ​ល័​ក្ស ដែល​បាន​ដេញថ្លៃ​ពី​ក្រសួង​អប់រំ និង​ឈើ​របស់​លោក សេង កុក​ឃាង (​ហៅ តា​៩៥) ជា​តំណាង​អោយ​ក្រុមហ៊ុន CRCK ក៏​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ទីនោះ (​ដី​លោក​ឧត្តមសេនីយ៍ គង់ ក្រឹ​ង​) សម្រាប់​ដឹក​ជញ្ជូន​ចេញ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ការ​ដែល​លោក ក្រឹ​ង ដំណើរការ​ទៅ​បាន​រលូន បែប​នេះ​គឺ​ដោយសារ​លោក បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក សូ​យ ឈុ​ន​ស្រេង ធ្វើ​ជា​មេការ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​សា្ថ​ប័ន​ពាក់ព័ន្ធ​។ ដោយឡែក​ប្រភព​ព​ត៌​មាន​មួយ​ចេញពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​យ​ដឹង​ថា សព្វថ្ងៃ​លោក ឧត្តមសេនីយ៍ គង់ ក្រឹ​ង ប្រកប​មរ​បរ​រកស៊ី ទិញ​ឈើ និង​ស៊ីឈ្នួល នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​បាន​ស្រួល​បែប​នេះ គឺ​ដោយសារ​គាត់​ស្គាល់​ឯកឧត្តម​ធំ​ៗ​ច្រើន​ណាំ​ស់​។ ម្យ៉ាងទៀត លោក​ឧត្តមសេនីយ៍ គង់ ក្រឹ​ង លក់​បាន​មក​គាត់​មិន​ស៊ីចាយ​តែ​ម្នាក់ឯង​នោះ​ទេ​ព្រោះ សូ​ម្បី​តែ​ថ្នាក់​ព្រះឥន្ទ្រ ក៏​លោក​ឧត្តមសេនីយ៍ គង់ ក្រឹ​ង ស្គាល់​ដែរ​មិន​ថា​ឡើយ​កូនចៅ PM តូចតាច​ដូច​ពួក​ខ្ញុំ​(​ប្រភព​ខាងលើ​)​។ ប្រភព​ដដែល​បន្ត​ថា សព្វ​ថ្ងៃនេះ​ឮ​ថា​កំពុង​តែ​រត់ការ​សុំ​គោ​រម្យ​ងារ​ជា​ឧកញ៉ា និង​ឡើងជា​ប្រធាន​វរៈ​ការពារ​លេខ​២០៤ ជំនួស​លោក មាស សុភាព ហើយ​។

ថ្មី​ៗ​នេះ​ទៀត​លោក គង់ ក្រឹ​ង ទទួល​បានការ​ស​សើរ​ពី​ក្រសួងការពារជាតិ​សុំ​គ្រឿង​ឥស្សរិយ​ស្ស​មហា​សេរី​វឌ្ឍន៍​ឲ្យ​ទៀត​ផង​។ ជុំវិញ​សេចក្តីរាយការណ៍​ព​ត៌​មាន​ខាងលើ អ្នក​សារ​ព​ត៌​មាន​យើង​ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​ពន្យល់​បកស្រាយ​ពី​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​បាន​ឡើយ​។ សង្ឃឹមថានឹង​មានការ​បកស្រាយ ឬ​បង្ក្រាប​ជាក់ស្តែង​ចំពោះ​បទល្មើស​ឈើ​ប្រណីត​តាម​ច្រក​ខាងលើ​នេះ​ជា​មិន​ខាន​៕

2017-02-21-05 (1)5-PrministerOfWood2016-12-08-12

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!