ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ដូចម្តេចហៅថារដ្ឋធម្មនុញ ច្បាប់ ព្រះរាជក្រឹត ព្រះរាជក្រម អនុក្រឹត​សារា​ចរ

ដូចម្តេចហៅថារដ្ឋធម្មនុញ ច្បាប់ ព្រះរាជក្រឹត ព្រះរាជក្រម អនុក្រឹត​សារា​ចរ

រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល និង​ជា​ប្រភព​នៃ​ច្បាប់​ទាំង​អស់។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ចេញ​ដោយ​សភា​ធម្មនុញ្ញ​ដែល​អនុម័ត​នៅ​ថ្ងៃទី​២១-៩-១៩៩៣ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​២ ហើយ​សភា​ធម្មនុញ្ញ​បាន​ក្លាយ​ទៅ​ជា​រដ្ឋ​សភា​នៅ​ថ្ងៃទី​២៤-៩-១៩៩៣។
ច្បាប់ គឺ​ជា​សេចក្តី​សម្រេច​ដែល​អនុម័ត​ដោយ​រដ្ឋ​សភា និង​ពិនិត្យ​ដោយ​ព្រឹទ្ធ​សភា ហើយ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ។

ចំពោះ​ច្បាប់​រៀបចំ​អង្គការ បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា ត្រូវ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ មុន​នឹង​ប្រកាស​ឲ្យ​ប្រើ។

ព្រះរាជក្រម គឺ​ជា​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ សម្រាប់​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ក្រោយ​ពី​រដ្ឋសភា​បាន​អនុម័ត និង​ពិនិត្យ​ដោយ​ព្រឹទ្ធសភា​រួច​ហើយ។

ព្រះរាជក្រឹត្យ គឺ​ជា​លិខិត​បទដ្ឋានគតិយុត្ត ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ​សម្រាប់​តែងតាំង​មន្ត្រី​ជាន់ខ្ពស់។

ឧ. តែងតាំង​រដ្ឋមន្ត្រី ; ចៅក្រម … ។

អនុក្រឹត្យ គឺ​ជា​សេចក្តី​សម្រេច​ខ្ពស់​បំផុត​របស់​អង្គការ​នីតិ​ប្រតិបត្តិ។ អនុក្រឹត្យ​ជា​លិខិត​បទដ្ឋានគតិយុត្ត ដែល​មាន​មុខងារ​អនុវត្ត​ច្បាប់ បង្កើត​ស្ថាប័ន និង​តែងតាំង​មន្ត្រី​កាន់​អំណាច​ខាង​អង្គការ​នីតិប្រតិបត្តិ។

ប្រកាស គឺ​ជា​សេចក្តី​សម្រេច​របស់​ក្រសួង ឬ​អន្តរ​ក្រសួង ដែល​ជា​អង្គការ​នីតិប្រតិបត្តិ។

សារាចរ គឺ​ជា​សេចក្តី​ណែនាំ​របស់​ក្រសួង ឬ​ស្ថាប័ន​ណា​មួយ។ ជា​ទូទៅ​សារាចរ គឺ​ជា​លិខិត​បទដ្ឋានគតិយុត្ត​សម្រាប់​ណែនាំ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់។

សេចក្តី​សម្រេច គឺ​ជា​លិខិត​ដែល​មាន​អនុភាព​ក្រោម​ច្បាប់ តែ​ស្រប​នឹង​ច្បាប់ ឬ​ដូច​ច្បាប់ ហើយ​ចេញ​ដោយ​អ្នក​ដឹកនាំ​នៃ​អង្គការ​នីតិប្រតិបត្តិ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដូចជា អភិបាល​រាជធានី ខេត្ត ជាដើម។

ដកស្រង់​ពី​សៀវភៅ “ពន្យល់​ច្បាប់​សម្រាប់​ប្រជារាស្ត្រ​សាមញ្ញ ក្នុង​រឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី” ឆ្នាំ​២០០៤ (ដោយៈ លោក ហ៊ីង ធី​ឫទ្ធិ)

Filed in: អំពីច្បាប់

Recent Posts

Bookmark and Promote!