ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ឈើប្រណិតជាច្រើនដុំ របស់ឧកញ៉ ដ៏ល្បីឈ្មោះម្នាក់ កំពុងពួនសំងំ នៅក្នុងដេប៉ូឈើមួយកន្លែង ក្នុងឃុំអង្គប្រស្រែ

ឈើប្រណិតជាច្រើនដុំ របស់ឧកញ៉ ដ៏ល្បីឈ្មោះម្នាក់ កំពុងពួនសំងំ នៅក្នុងដេប៉ូឈើមួយកន្លែង ក្នុងឃុំអង្គប្រស្រែ

ស្វាយរៀង៖ ឈើប្រណិតជាច្រើនដុំ កំពុងលាក់ពូនសំងំ ស្តុកក្នុងដេប៉ូឈើមួយកន្លែង ក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ដែលសេចក្តីរាយការណ៍មកថា ជារបស់ឧកញ៉ សី ដ៏ល្បីឈ្មោះខាងរកស៊ីឈើ ក្នុងស្រុកខ្មែរ ដោយមានអ្នកមើលការឈ្មោះ លៀប ជាអ្នករត់ការផ្លូវចេញតាមច្រករបៀង នៃស្រុករមាសហែក ។
ប្រភពពីសមត្ថកិច្ច លួចបង្ហើប ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងចម្រុះបានប្រទះឃើញ ឈើធ្នុងជាច្រើនដុំ បានលាក់ទុកក្នុង ព្រៃនៅខាងក្រោយផ្ទះ ប្រជាពលរដ្ឋឈ្មោះ តូច ឈិន រស់នៅភូមិថ្នល់ពាម ដោយសង្ស័យខ្លាចក្រុម សមត្ថកិច្ចឆែកឃើញ ក៏យកទៅរក្សាទុក នៅក្នុងដេប៉ូឈើវិញ រង់ចាំការដោះស្រាយនៅពេល ក្រោយយ៉ាងស្ងៀមស្ងាត់ ។
សូមបញ្ជាក់នៅក្នុងខែកុម្ភៈ កន្លងទៅនេះសមត្ថកិច្ច បានចុះឆែកឆេរក្នុងដេប៉ូឈើ ជាច្រើនកន្លែងរកឃើញ ឈើប្រណិតជាច្រើន ដោយបានលាក់ទុក ជ្រកក្រោមស្លាកដេប៉ូ បំរ៉ុងលោតឆត្រ័ ទៅប្រទេសវៀតណាម ហើយ PC របស់ដេប៉ូឈើទាំងនោះ ក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរ ដោយការអនុញ្ញាតឲ្យ នាំមកលក់តាមដេប៉ូ ក្នុងខេត្តស្វាយរៀង តែបែរជានាំទៅលក់នៅ ប្រទេសវៀតណាមទៅវិញ ហើយរថយន្តដឹកឈើ របស់លោកឧកញ៉ា ទាំងនោះសុទ្ធតែប្រភេទយីឌុប ដឹកបំផ្លាញផ្លូវមិនត្រូវបាន សមត្ថកិច្ចជំនាញឈឺក្បាល ហាលថ្ងៃអ្វីឡើយទុកឲ្យ រថយន្តដឹកចរាចរដោយសេរី ។
ពាក់ពន្ធ័ករណីខាងលើនេះ នាយខណ្ឌ័រដ្ឋបាល ព្រៃឈើខេត្តស្វាយរៀង មិនសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ រីឯឈ្មោះលៀប ដែលមើលឈើឲ្យ លោកឧកញ៉ា សីនោះ បានប្រាប់អ្នកសារ ព័ត៌មានថា ឈើដែលលក់ក្នុងដេប៉ូ គឺជាឈើស្របច្បាប់ ហើយមិនមែនជាកម្មសិទ្ធិ របស់ឧកញ៉ាណាទេ គឺជារបស់ខ្លួន ។
យ៉ាងណាក៏សមត្ថកិច្ច ដែលលួចបង្ហើប ព័ត៌មានបានបញ្ជាក់ថា ឈើក្នុងដេប៉ូនេះពិតជាស្របច្បាប់មែន ប៉ុន្តែអាជ្ញាធរអនុញ្ញាត តែឈើសម្រាប់ធ្វើផ្ទះ ហើយលក់នៅក្នុង ខេត្តស្វាយរៀងតែប៉ុណ្ណោះ ប៉ុន្តែឈើនៅដេប៉ូរបស់លោក លៀប នេះ មានប្រភេទឈើប្រណិត ជាច្រើនផងដែរ ៕

_15

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!