ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​នាយ​យក​រដ្ឋមន្រ្តីបពា្ចា​អោយ​រក្សា​នូវ​ភ្លុក​ដំ​រី​

លោក​នាយ​យក​រដ្ឋមន្រ្តីបពា្ចា​អោយ​រក្សា​នូវ​ភ្លុក​ដំ​រី​

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​នឹង​សំណើ​ឲ្យ​បំផ្លាញ​ភ្លុក​ដំរី​ជាង​ ១ ​តោន​ដែល​សមត្ថកិច្ច​កម្ពុជា​​ចាប់​បាន​កាលពី​ចុង​ឆ្នាំ​មុន​ដើម្បី​ទុក​តាំង​ពិព័រណ៍​ ខណៈ​ម្ចាស់​ក្រុមហ៊ុន​ជាតិ​វៀតណាម​ដែល​នាំ​ចូល​ទំនិញ​ខុស​ច្បាប់​នេះ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នោះ​​។

មន្ត្រី​គយ និង​រដ្ឋាករ​រួម​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក​ឃើញ​ភ្លុក​ដំរី​រួម​​នឹង​កន្ទុយ​ដំរី ស្រកា​ពង្រួល និង​ឆ្អឹង​ខ្លា​សរុប​ជាង​ ១ ​តោន​កន្លះ​នៅ​អយស្ម័យ​យាន​រ៉ូយ៉ាល់​ផែ​ស្ងួត​ភ្នំពេញ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ ​

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ Wildlife Alliance បាន​ឲ្យ​ដឹង​ថា​ដំរី​ជាង​ ៣០០ ​ក្បាល​នៅ​ប្រទេស​ម៉ូហ្សំប៊ិក​ក្នុង​ទ្វីប​អាហ្វ្រិក​ត្រូវ​បាន​គេ​សម្លាប់​យក​ភ្លុក​ហើយ​ដាក់​ញាត់​ក្នុង​ឈើ​ហុប​ដឹក​តាម​កប៉ាល់​ចូល​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន CAM Transit Import Co.,Ltd ក្នុង​ទិសទៅ​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​មាន​សំណើ​ពី​អង្គការ​ USAID សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឲ្យ​ដុត​កម្ទេច​ចោល។

លោក​បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​មិន​ជឿ​រឿង​ដុត​ចោល​​ទេ​ហើយ​ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ​យើង​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​។ ហេតុអី​គួរ​ដុត​វា​ចោល​?»​។

ក្រសួង​បរិស្ថាន​បាន​ស្នើ​រក្សា​ទុក​ភ្លុក​នោះ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​តាំង​ពិព័រណ៍​តាម​សារមន្ទីរ​វិញ ហើយ​ក្រសួង​មិន​គិត​ថា​ការ​ដាក់​តាំង​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​សម្លាប់​​ដំរី​ទេ។ ក្រសួង​បរិស្ថាន​ក៏​បាន​លើក​សំណើ​នេះ​ជូន​នាយក​រដ្ឋមន្រ្តី​ផង​ដែរ​។

ប្រមុខ​រដ្ឋាភិបាល​បាន​បដិសេធ​ជា​សាធារណៈ​នូវ​សំណើ​បំផ្លាញ​ចោល​នោះ​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ក្រៅពី​នោះ​លោក​​ក៏​បាន​ឯកភាព​ឲ្យ​រក្សា​ទុក​ភ្លុក​ទាំង​នោះ​សម្រាប់​តាំងពិព័រណ៍​ឲ្យ​សាធារណជន​មើល​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖ «រឿង​អី​វា​ត្រូវ​កម្ទេច​ចោល​? ដូច​បំបាត់​ភ័ស្តុតាង​ចោល​អ៊ីចឹង។ អ៊ីចឹង​យើង​ដាក់​តាំង​ពិព័រណ៍​មួយ​អំពី​សារធាតុ​ពី​អាហ្នឹង​មាន​គ្រប់​ប្រភេទ…ភ្លុក​ដំរី កុយ​រមាស»។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «ឮថា​អាមេរិក​គេ​ចង់​ឲ្យ​យើង​កម្ទេច​ចោល? អត់​ទេ។ អាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​រដ្ឋបាល​ខ្មែរ​ទេ​។ ខ្ញុំ​ឯកភាព​ឲ្យ​រក្សា​ទុក​ហើយ​តាំង​ពិព័រណ៍​តែ​ម្តង​ឲ្យ​ឃើញ​ថា​អាហ្នឹង​តាំងពី​អាហ្វ្រិក​ខាង​ត្បូង​តំបន់​អាហ្វ្រិក​ឯ​នោះ​មក​ចាប់​បាន​នៅ​កម្ពុជា​»។

លោក​ ហ៊ុន សែន ​ក៏​បាន​កោត​សរសេរ​មន្ត្រី​កម្ពុជា​ដែល​បាន​ខិតខំ​រហូត​​រកឃើញ​វត្ថុតាង​ទាំង​នោះ ខណៈ​ប្រទេស​ដែល​មាន​បច្ចេកទេស​ស្គែន​ទំនើបៗ​ជាង​កម្ពុជា​បែរ​ជា​រក​មិន​ឃើញ​បទល្មើស​នេះ​ទៅ​វិញ ។

លោក​​ថា៖ «បច្ចេកទេស​យើង​វា​គ្មាន​ស្គែន នែរ​អី​នឹង​គេ​ទេ។ ស្រុក​គេ​មាន​…តែ​វា​មិន​ឃើញ។ ឯ​យើង វា​អត់​ស្កេន ឃើញ…សុំ​រក្សា​ទុក​ហើយ​តាំង​ពិព័រណ៍…​»​។

លោក​ Jay Raman​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​មិន​អាច​ផ្តល់​ព័ត៌មាន​​បាន​ទេ​ពី​ម្សិលមិញ​ដោយ​ថ្ងៃ​អាទិត្យ​ទូត​មិន​ធ្វើការ។

កញ្ញា​ Suwanna Gauntlett ​នាយក​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​បដិសេធ​នោះ​ទេ​។ ប៉ុន្តែ​កញ្ញា​ថា​អង្គការ​កញ្ញា​ពិតជា​បាន​ស្នើ​ឲ្យ​បំផ្លាញ​ភ្លុក​ដំរី​នោះ​​។

ក្រុមហ៊ុន CAM Transit Import​ ដែល​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​ទាំង​នោះ​ដែល​មាន​នាយក​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ Nguyen Tien Choung ។ ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​នាំ​ចូល​សម្លៀក​បំពាក់ អាហារ និង​ភេសជ្ជៈ។ បន្ទាប់ពី​រកឃើញ​បទល្មើស​នេះ​មក​នាយក​ក្រុមហ៊ុន​អាយុ​ ៣១ ​ឆ្នាំ​បាន​គេច​ខ្លួន​ហើយ​រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ឃាត់​ខ្លួន​បាន​​ទេ​។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​បង្ហោះ​អត្តសញ្ញាណ​រួម​ទាំង​រូបថត​របស់​នាយក​ក្រុមហ៊ុន​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សរសេរ​ថា៖ «តាម​ចាប់​ខ្លួន។ យើង​ត្រូវ​តែ​ចាប់​ខ្លួន​បុរស​ម្នាក់​នេះ»។ អង្គការ​នេះ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ក្នុង​ពិភពលោក​កុំ​ទិញ​វត្ថុ​អនុស្សាវរីយ៍ គ្រឿង​អលង្ការ​ និង​ចម្លាក់​ផ្សេងៗ​ធ្វើ​ពី​ភ្លុក​ដំរី​ដោយ​សរសេរ​ថា​ «គ្រប់​បំណែក​ភ្លុក​គឺជា​និមិត្តរូប​នៃ​ការ​ស្លាប់​ដំរី​ ១ ​ក្បាល»​។

វត្ថុតាង​ទាំង​នោះ​ត្រូវ​បាន​រក្សា​ទុក​ដោយ​នាយកដ្ឋាន​ គយ និង​រដ្ឋាករ។ ប៉ុន្តែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

ទោះ​យ៉ាង​ណា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​គយ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​ទាន់​ត្រូវ​បាន​ឃាត់​​ខ្លួន​ទេ​ហើយ​​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​និង​កំពុង​​បើក​កិច្ចប្រជុំ​ដើម្បី​ចាត់​ការ​លើ​បញ្ហា​នេះ​ហើយ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​សហការ​រៀបចំ​គាស់​ឈើ​ហុប​រក​ភ្លុក​ដំរី​នេះ​បាន​ឲ្យ​ដឹង​ថា​រឿង​បទល្មើស​នេះ​មិនមែន​​ធម្មតា​ទេ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ខ្ពស់​ណាស់​ព្រោះ​ទំនិញ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំ​៕

4-Protest_8

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!