ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ការ​តែង​តាំង​ប្រ​ធាន​សា​ខា​ពន្ធដារ​ខេត្តបាត់​ដំ​បង​ធ្វើ​ឲ្យមាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​

ការ​តែង​តាំង​ប្រ​ធាន​សា​ខា​ពន្ធដារ​ខេត្តបាត់​ដំ​បង​ធ្វើ​ឲ្យមាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​

ការ​​តែង​​តាំង​​និង​​ផ្ទេរ​​តំ​​ណែង​​ប្រ​​ធាន​​សាខាពន្ធដារ​ខេត្តបាត់​​ដំ​​បង​​កាល​​ពីរ​​សៀល​​ថ្ងៃ​ទី​​០៩​ខែ​ធ្នូឆ្នាំ​២០១៦​​បាន​​ធ្វើ​​ឲ្យ​មន្ត្រី​​ពន្ធដារ​​ក្នុង​​ខេត្តបាត់​​ដំ​បង​​និង​​មន្ត្រី​​រាជ​​ការ​​ក្នុង​ខេត្តនេះ​រិះ​គន់​​យ៉ាង​​ខ្លាំង​​ព្រោះ​លោក​​គង់​ វិបុល​​អគ្គនាយក​​នៃ​អគ្គនាយក​​ដ្ឋាន​​ពន្ធ​ដារ​​ក្រ​សួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុបាន​​យក​​មនុស្ស​ពី​អគ្គនាយក​ដ្ឋានទៅ​​ធ្វើ​​ជា​​ប្រ​​ធាន​​សាខាពន្ធដារខេត្តបាត់ដំបងដោយរំលងអនុប្រធានសាខាពន្ធដារខេត្តនេះដល់ទៅ៤រូបទង្វើរបស់លោកគង់វិបុលគឺជារឿងដែលលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិន​ត្រូវ​មើល​រំលង​នោះ ​ទេ​ ព្រោះ​មាន​ការ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធអំពើពុករលួយបក្ខពួកនិយម ផងដែរ។ ដោយហេតុថា អនុប្រធានសាខាពន្ធដារខេត្តបាត់ដំបង មានដល់ទៅ៤រូបមិនគួរ លោក គង់ វិបុល យកមនុស្ស ពីភ្នំពេញ ទៅជំនួសប្រធានសាខាពន្ធដារខេត្តបាត់ដំបងលោក ជា ពិសិដ្ឋ ដែលត្រូវដាក់ឲ្យ ចូល​និវត្តន៍​នោះ​ឡើយ​។

តាមប្រភពពីមន្ត្រីសាខាពន្ធដារខេត្តបាត់ដំបង បានឲ្យដឹងថាកាលពីរៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ លោក ជា ពិសិដ្ឋ ប្រធានសាខាពន្ធដារខេត្តបាត់ដំបង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ហើយអ្នកទទួលតំណែងនេះគឺ លោក ហេង ជំនិត អតីតអនុប្រធានការិយាល័យនៅអគ្គនា យកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការតែងតាំងនិងផ្ទេរតំណែងប្រធានសាខា ពន្ធដារខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក គង់ វិបុល មើលទៅពោរពេញដោយភាពមិន ប្រក្រតី ហេតុនេះហើយទើបមានការរិះគន់យ៉ាងខ្លាំងក្លា ពីមន្ត្រីរាជការសាខាពន្ធដារខេត្ត បាត់ដំបង។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការយកមន្ត្រីពីអគ្គនាយកដ្ឋានពន្ធដារ ឲ្យទៅធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបង កំពុងធ្វើឲ្យមន្ត្រីពន្ធដារក្នុងខេត្តនេះបាក់ទឹក ចិត្តយ៉ាងខ្លាំង ព្រោះមិនត្រូវបានថ្នាក់លើយកចិត្តទុកដាក់ឲ្យតម្លៃទោះបីពួកគេខំប្រឹងធ្វើការងារ រាប់សិបឆ្នាំមកហើយក៏ដោយ។

មន្ត្រីសាខាពន្ធដារខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងអង្គភាពនេះមានអនុប្រធានដល់ទៅ ៤រូប គឺ ទី១-ឈ្មោះ ញ៉ែត ឈឿន ទី២- ឈ្មោះ ទូច សុធី ទី៣- ឈ្មោះ អាង ទី និងទី៤-ឈ្មោះ សេន ភា ក៏ប៉ុន្តែលោក គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមើលរំលងពួកគាត់ ហើយយកមនុស្សពីអគ្គនាយកដ្ឋាន មកធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបងទៅវិញ។ ប្រការនេះប្រហែល លោក ហេង ជំនិត មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក គង់ វិបុល ឬមានហេតុផលអ្វីផ្សេងជាមិនខាន ទើបត្រូវ លោក គង់ វិបុល តែងតាំងឲ្យធ្វើជាប្រធានសាខា ពន្ធដារខេត្តបាត់ដំបងដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ក្នុងនោះក៏មានការសង្ស័យថា អាចជាប់ពាក់ពន្ធនឹងអំពើពុករលួយផងដែរ ហេតុនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយគួរស៊ើបអង្កេតជាបន្ទាន់ដើម្បីឲ្យមន្ត្រីសាខាពន្ធដារខេត្តបាត់ដំបង អស់ចិត្តចំពោះភាពមិនប្រក្រតីនោះ៕

IMG_0980 IMG_0979

Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!