ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ទៀ វិចិត្រ​នាំចូលប្រេង​គេចពន្ធក​ក្រើកពេញ​ខេត្តព្រះ​សីហនុដោយ​មិន​មានការ​ទប់​ស្កាត់​និង​បង្ក្រាបពី​សមត្ថកិច្ចពាក់​ព័ន្ឌ ?

លោក​ទៀ វិចិត្រ​នាំចូលប្រេង​គេចពន្ធក​ក្រើកពេញ​ខេត្តព្រះ​សីហនុដោយ​មិន​មានការ​ទប់​ស្កាត់​និង​បង្ក្រាបពី​សមត្ថកិច្ចពាក់​ព័ន្ឌ ?

ព្រះសីហនុ ៖ លោក​ ទៀ​វិចិត្រ​ ដែល​អ្នក​ខេត្ត​សីហនុ ​ស្គាល់​ថា ជា​ឈ្មួញ​ជើង​ខ្លាំង ​ខាង​នាំចូល​ប្រេង​គេច​ពន្ធ​តាម​ ផ្ទៃសមុទ្រ​ត្រូវបាន​មន្ត្រី​ ជលផល​ចាត់ទុកថា ​ជា​បុគ្គល​ទី​១​នៅ​ ខេត្ត​ព្រះសីហនុ​ ដែល​បាន​ទទួល​ លិខិត​សរសើ រ​ពី​លោក​អេង​ជា​ សាន្ត​មេ​រដ្ឋបាល​ជលផល ​ទូទាំង​ប្រទេស ក្រោម​លេស​ថា​លោក​ឧកញ៉ា​ក្មេង​រូបនេះ​បាន​ជួយសង្គ្រោះ​សត្វ​អណ្ដើក​ចំនួន​១៣​ក្បាល​ឲ្យទៅ​រស់​ក្នុង​ទៅ​ក្នុង​សមុទ្រ​ធម្មជាតិ​។​​លោក នេន ចំរើន មេ​ជលផល​ខេត្ត​ព្រះសីហនុ បានចាត់ទុក​លោក​ឧកញ៉ា​ទៀ​វិចិត្រថា​ជា​បុគ្គល​ឆ្នើម​ព្រោះ​បាន​ស្រឡាញ់​ធម្មជាតិ ការថែរក្សា​អភិរក្ស​មច្ឆា​សមុទ្រ​ដោយ​ជួយ​សង្គ្រោះ​ព្រលែង​សត្វ​អណ្ដើរ​ដែល​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ​នោះ​ចំនួន​១៣​ក្បាល​ទៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​ទោះជា​យ៉ាងណា​មេ​ជលផល​ខេត្ត​ព្រះសីហនុ​មួយ​នេះ​មិន​បាន​និយាយ​ឲ្យដឹង​ទេ​ថា​តើ​លោក​ទៀ​វិចិត្រ​បាន​អណ្តើក​សមុទ្រ​ពី​ណា​យក​ទៅ​លែង​នោះឡើយ​?​។

 

ប្រការ​ដែល​គួរឲ្យ​សសើរ​ចំពោះ​រដ្ឋបាលជ​ល​ផល​ដែល​គោរព​ស្រលាញ់​លោក​ឧក​ញ៉​ទៀ​វិចិត្រ​ដែល​ជា​ឈ្មួញ​មាន​លុយ​ពេក​នោះ​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​មីនា ឆ្នាំ​២០១៦ លោក​អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស ជលផល​និង​មន្ត្រី​អមដំណើរ​បាន​នាំគ្នា​ជិះឡាន​ពី​ភ្នំពេញ​នាំយក​លិខិត​សរសើរ​មួយ​សន្លឹក​របស់​លោក​អេង​ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល មក​ជូន​លោក​ឧកញ៉ា​ទៀ វិចិត្រ​ដល់ផ្ទះ​។​​ក្រៅ​ពី​មេ​ជលផល​ជួយ​ឡង់សេ​លុបបំបាត់​ភាព​ស្អុយឈ្មោះ​ដែលជា​ឈ្មួញ​រកស៊ី​នាំ​ប្រេង​គេច​ពន្ធ​ថ្មីៗ​នេះ​ទៀត​ប្រភព​ពី​បណ្តាញ​សង្គម​ក៏​បាន​បង្ហាញ​ឲ្យដឹងថា​៖​លោក​ឧកញ៉ា វ័យក្មេង​ឈ្មោះ​ទៀ​វិចិត្រ​ដែលមាន​សាច់ញាតិ​សុទ្ធតែជា​អ្នកមាន​អំណាច​លើ​ផ្ទៃមុ​ទ្រដូច​អារក្ស័ទឹក​ទទួ​លបាន​ការតែងតាំង​មួ​យ​ថ្មី​ទៀត​ពី​សម្តេច​សាយឈុំ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ការឯកភាព​

 

របស់​លោកនាយ​ឧត្តមសេនីយ៍ទៀ​បាញ់ប្រ​ធាន​ក្រុមការងា​រថ្នាក់​ជាតិ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ជួយ​ខេត្ត​កោះកុង​ឲ្យធ្វើ​ជា​សមាជិក​ក្រុមការងារ​ចេញ​លុយ​ចុះ​ជួយ​ខេត្ត​កោះកុង​ផងដែរ​។​ឧកញ៉ា​ក្មេង ទៀ​វិចិត្រ​ក្រៅ​ពី​ជា​ឈ្មួញ​ប្រេង​គេច​ពន្ធ​គាត់​ក៏​ជា​ប្រធាន​គមនាគមន៍​គ្រួសារ​មនុស្សធម៌​អូរ​(៣) ដែល​ជានិច្ចកាល​គេ​តែងតែ​សង្កេតឃើញ​ជួយឧបត្ថម្ភ​ជា​ថវិកា ជា​សម្ភារៈ​ដល់​ជនក្រីក្រ​ជន​គ្មាន​ទីជម្រក ចាស់ជរា​ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​អគ្គិភ័យ​និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ដូច​ជា​ព្រះ​វេសន្តរ​ក្នុង​រឿង​ពុទ្ធិ​ជាតក​ចឹងដែរ​។​ប្រការ​គួរ​កត់សម្គាល់​ការ​ឲ្យ​លិខិត​សសើរនិង​ការតែតាំង​ឧកញ៉ា​ក្មេង ទៀ​វិចិត្រ​នេះ​បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្រោយពេល​លេច​ធ្លាយ​ថា នៅ​ខេត្ត​ព្រះសីហនុ​លោក​ឧកញ៉ា វ័យក្មេង​ឈ្មោះ​ទៀ​វិចិត្រ​គឺជា​ឈ្មួញ​ធំ​ម្នាក់​រកស៊ី​នាំ​ប្រេង​គេច​ពន្ធ​ពី​ប្រទេស​សៀម​តាម​ផ្ទៃសមុទ្រ​ចូល​មក​លក់​ក្នុង​ស្រុក​ខ្មែរ​។​​ប្រភព​ព​តិមាន​ពី​អ្នករកស៊ី​ឲ្យដឹងថា​៖​ដោយសា​មាន​សមត្តកិច្ច​ប្រដាប់​អាវុធ​ដែល​ជា​មេ​អារក្ស័ទឹក​សមុទ្រជា​ខ្នងបង្អែកឧ​កញ៉ា​វ័យក្មេង​រូបនេះ​បាន​យក​ទីតាំង​យោធា​មូលដ្ឋាន​សមុទ្រ​រៀម​ធ្វើជា​កន្លែង​ឡើង​ប្រេង​ដែល​នាំ​យក​ពី​តំបន់​លំហរ​សមុទ្រ​និង​ឡើង​តាម​ទំនប់រលក​ចាស់​ដោយ​ដឹកជញ្ជូន​ចេញពី​ទូក ជ្រក​ក្រោម​ក្រុមហ៊ុន​សូគីម៉ិច​ដើម្បី​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រះសីហនុ និង​បន្ត​ទៅ​ខេត្ត​រាជធានី​បន្ថែមទៀត ។​

 

ប្រភពព័តិមាន​ពី​អ្នករកស៊ី​ឲ្យដឹងថា​៖​ការដឹកជញ្ជូន​ប្រេង​គេច​ពន្ធ​របស់​ឈ្មួញ​ជា​ឧកញ៉ា​វ័យក្មេង​ឈ្មោះ ទៀ វិចិត្រ​អ្នក​ខេត្ត​ព្រះសីហនុ បាន​ស្គាល់​ច្បាស់ និង​ចាត់ទុកថា មេ​ឈ្មួញ​ដ៏​មហិមា​គ្មាន​អ្នក​ប៉ះពាល់ គ្មាន​អ្នក​ប្រណាំងប្រជែង និង​ជា​អ្នក​មាន​មុខ​មាន​មាត់​ដោយ​ខ្នងបង្អែក​ដ៏​រឹងមាំ​ផង​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​និង​កំពុង​ពង្រីក​ឥទ្ធិពល​នាំ​ប្រេង​គេច​ពន្ធ​របស់ខ្លួន​យ៉ាង​អនាធិបតេយ្យ​មក​ល់កដូ​រ​ដែល​ធ្វើ​ឲ្យ​ឈ្មួញឬ​អ្នកវិនិយោគ​រកស៊ី​ដោយ​ភាពស្មោះត្រង់​មាន​ការក្តៅក្រហាយ​ពី​ការរកស៊ី​ប្រជែង​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​របស់​ឧកញ៉ា​រូបនេះ​។​​គេ​មិនដឹងថា ក្រោយពេល​បាន​តែងតាំង​ជា​ក្រុម​ការងា​រក​ឧកញ៉ា​ក្មេង​ទៀ​វិចិត្រ​នៅ​បន្ត​រកស៊ី​នាំ​ប្រេង​គេច​ពន្ធ​ដើម្បី​បាន​លុយ​មក​ចុះ​មូលដ្ឋាន​ឬ​ក៏​ឈប់​នោះ​ទេ​ដោយសារ​មិន​អាច​ស្វែងរក​ការពន្យល់​បាន​ពី​សមត្តកិច្ច​ខេត្ត​ព្រសី​ហនុ​។​តែ​យ៉ាងណា​សូម​អបអរសាទរ​ព្រោះ​លោក​ទៀ​វិចិត្រ​យ៉ាងហោច​ក៏​បាន​យក​លុយ​ចំណេញ​ពី​ការ​អ​ត់ ​បង់ពន្ធ​ប្រេង​ទៅ​ចុះ​មូលដ្ឋាន​ជួយ​អ្នកក្រៗ​ដែរ​៕
សារព័តមានយើងមិនអាចសូមការពន្យល់ពីលោកទៀ វិចិត្របាននោះទេ។

FB_IMG_1479887383994-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!