ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ ទុំ​ ណូ​ ប្រ​ធាន​​សា​ខាគយ​​ខេត្ត​ប៉ៃលិន​ហុច​ដាវ​អោយ​លោក​​រ៉ិច​ គង់​​អោយ​ជាន់​ករ​ឈ្មួញ​

លោក​ ទុំ​ ណូ​ ប្រ​ធាន​​សា​ខាគយ​​ខេត្ត​ប៉ៃលិន​ហុច​ដាវ​អោយ​លោក​​រ៉ិច​ គង់​​អោយ​ជាន់​ករ​ឈ្មួញ​

សេច​ក្តី​​រាយ​​ការ​ណ៏​ឲ្យដឹង​ថា​​លោក​ រ៉ិ​ច គង់​ ប្រ​ធាន​ការិយាល័យ​ គយ​​និង​​រដ្ឋាករ​ ច្រក​​អន្តរជាតិ​​ព្រំ​ ឡើង​​ជំនួស​​លោក​ ម៉ៅ ​សំអឿន ​ដែល​​ថ្នាក់​លើ​​ដក​​យក​​ទៅ​​បញ្ឈរ​ជើង​ ដោយ​សារ​​រឿង ​ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ។ ការកោះហៅ​លោក​ម៉ៅ​សំអឿន​នេះ​មាន​ការសន្និដ្ឋាន​ថា​អាច​ជា​សកម្មភាព​គោះ​ទឹក​តែប៉ុណ្ណោះ ។ ព្រោះ​ករណីនេះ លោក​មេ​គយ​ធំ​ធ្លាប់បាន​ធ្វើ​ចំពោះ​មេ​គយ​ច្រក​អូរ​រំដួល​ម្តង​ហើយ​បាន​តែ​មួយ​ដង្ហើម​ចង្រឹត​ក៏​បញ្ជូន​ត្រឡប់​ទៅវិញ ។
ប្រភព ពីមន្ត្រី​តូចតាច បាន​ឲ្យ​ដឹងថា កន្លងទៅ លោក រ៉ិ​ច គង់ កាន់តំណែង​ជា អនុប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ គាត់​ក៏មាន​ចំណែក ក្នុងការ​ប្រព្រឹត្ត អំពើពុករលួយ និង​ទទួល សំណូក​ពី​ឈ្មួញ ជា​មុខសញ្ញា បង់ពន្ធ​មិន​គ្រប់ ? ដូច្នេះ ក្នុង​តំណែង​ជា ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​ព្រំ លោក រ៉ិ​ច គង់ នៅតែ​គ្មាន វិធានការ​ទប់ស្កាត់ អំពើ​រត់ពន្ធ ដែល​បំផ្លាញ ចំណូល​ថវិកាជាតិ ព្រោះ​គាត់​មាន​ទម្លាប់ ចាំ​ទទួលផល ពី​ការ​នាំចូល ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែលមាន ទំនាក់ទំនង​ល្អ ជាមួយ​គាត់​។ ប្រភព​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក រ៉ិ​ច គង់ កំពុងមាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយខែៗ មិនតិចជាង ៣០០​រថយន្ត ធំៗ​នោះទេ​។ លោ​ក រ៉ិ​ច គ​ង់ ត្រូវបា​ន​តែង​តាំង ជា​ប្រ​ធាន​ការិ​យា​ល័យ គយ​​និង​រ​ដ្ឋាករ ច្រក​អ​ន្តរជា​តិ​​ព្រំ ជំនួ​ស​​លោក ម៉ៅ សំអឿ​ន ដែល​​ថ្នាក់​លើ ដក​​យក​ទៅ​​បញ្ឈរ​ជើង ដោយ​សារ​​រឿង ឃុបឃិ​ត​ឲ្យ​​ឈ្មួញ នាំចូ​ល​ទំនិ​ញ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់ គេ​នៅតែ​មើលឃើញថា លោក រ៉ិ​ច គង់ មិនទាន់មាន ឆ​ន្ទះ​ច្បាស់លាស់ ធ្វើកំណែទម្រង់ នៅ​ច្រក​មួយ​នេះ ដើម្បី​បង្កើន​ចំណូល​ពន្ធ នៅឡើយ​ទេ ពោលគឺ​លោក រ៉ិ​ច គង់ កំពុង​បន្ត​អនុវត្តន៍ រូបមន្ត​របស់ មេ​គយ​ជំនាន់​មុន ក្នុងការ​រក្សាទុក មេ​ឈ្មួញ ៦​ទៅ​៧ នាក់ ឲ្យ​ដឹកទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​អនាធិបតេយ្យ​។​
​ប្រភព បាន​ទម្លាយ​ឲ្យ​ដឹងថា រាប់សិប​ឆ្នាំ​មកហើយ ក្រុម​ឈ្មួញ​បាន​នាំចូល ទំនិញគេចពន្ធ តាម​ឡាន​យី​ឌុបៗ ក៏ដូចជា កុងតឺន័រ ភាគច្រើន​ជា​ប្រភេទ​ទំនិញ ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ដោយ បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​លាន​រៀល ក្នុង​មួយខែៗ​។ រថយន្ត​កុងតឺន័រ ភាគច្រើន បាន​ដឹក ប្រភេទ រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់ និង​មួយចំនួនទៀត ជា​ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញគេចពន្ធ ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ព្រំ ក៏​អាចពាក់ព័ន្ធ នឹង​ការបើក​ភ្លើង​ខៀវ ពី​លោក ទំ ណូន ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។

​ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​បំភ្លឺ​បានទេ ដោយសារ គ្មាន​លេខ​ទូរស័ព្ទ ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធានការិយាល័យ បាន​ពិភាក្សាគ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យកទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ទៅតាម​រូបមន្ត​ចាស់​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក រ៉ិ​ច គង់ មាន​ជំនាញ ខាង​ឃុបឃិត​បើកដៃ អោយ​ឈ្មួញ​នាំចូល ទំនិញគេចពន្ធ តាំងពី​គាត់ នៅ​កាន់តំណែង​ជា អនុ​ការិយាល័យ​ច្រក​ព្រំ មកម្ល៉េះ ហើយ​ពេលដែល​លោក ម៉ៅ សំអឿន មាន​បញ្ហា ស្រាប់តែ​លោក រ៉ិ​ច គង់ ប្រើ​វិធី​រុញ​ទូក​បណ្តោយ​ទឹក ដើម្បី​ច្បាម​យក​អំណាច មក​គ្រប់គ្រង យ៉ាង​ណែន​ពេញដៃ​៕

​​ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធាន​ការិយាល័យ បាន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យក​ទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ទៅ​តាម​រូបមន្ត​ចាស់​។​កាលពី​ថ្ងៃ​ទី​៩​តុលា​ឆ្នាំ​២០១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធ​គយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​៕​

ពាក់ព័ន្ធ​ករណីនេះ សារព័ត៌មានយើងបានធ្វើការទំទាក់ទំនង​លោក រ៉ិ​ច គង់ ប្រធានការិយាល័យ​គយ ច្រក​ព្រំ ប៉ុន្តែទូរស័ព្ទរបស់លោករវល់រហូតមិនអាច​ទំនាក់ទំនងបាន។

1423614236_2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!