ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ដើម​គ្រញូូង​ដល់​កម្រ​ត្រូវ​បាន​ចោរ​លួច​កាប់​បំ​ផ្លាញ។​

ដើម​គ្រញូូង​ដល់​កម្រ​ត្រូវ​បាន​ចោរ​លួច​កាប់​បំ​ផ្លាញ។​

ឈើ​​គ្រញូង​​ចំណាស់​ខ្ទង់​រយ​​ឆ្នាំ​​មួយ​​ដើម​​មាន​​ទំហំ​អង្កត់​ផ្ចិត​​៨៣០​​សង្ទីម៉ែត្រ​ ប្រវែង​​ជាង​​៨​ម៉ែត្រ ​ដុះ​​នៅ​​ខាង​កើត​​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ ឋិត​​ក្នុង​ភូមិ​នគរ​ក្រៅ ​សង្កាត់​គោក​ចក​ ក្រុង​​សៀម​រាប​ ខេត្តសៀមរាប​ បាន​បាត់​រូបរាង​ហើយ​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ បន្ទាប់ពី​ត្រូវបាន​ជនខិលខូច​លួច​អារកាត់​បំផ្លាញ​ដោយ​រណារយន្ដ​ឥត​ស្ដាយស្រណោះ​កាលពី​រាត្រី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ ។​

14962773_1435812606443788_3608358845276508738_n
មន្ដ្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា​ ដើម​គ្រញូង​ខាងលើនេះ​ត្រូវបាន​ជនខិលខូច​លួច​អារកាត់​តាំងពី​រាត្រី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​មិនទាន់​ដួលរលំ​ទេ គឺ​នៅសល់​កម្រាស់​ប្រមាណ​២​តឹក​ទៀត​ប៉ុណ្ណោះ ដោយ​ជនខិលខូច​នោះបាន​បេះ​ស្លឹកឈើ​ញាត់​ចូលក្នុង​ប្រឡោះ​ប្រហោង​ដែល​អារ​រួច ព្រមទាំង​លាប​ភក់​បិទ​បំភ័ន្ត​ភ្នែក​ពី​ខាងក្រៅ​ផង ។ ក្រុមមន្ដ្រី​អាជ្ញាធរ​អប្សរា​បានទទួល​ដំណឹង​នៃ​សកម្មភាព​ជនខិលខូច​លួច​អារកាត់​ដើម​គ្រញូង​នេះ​ពី​លោក​មេភូមិ​នគរ​ក្រៅ​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ទៀតផង ។​

14963347_1435812616443787_621796713937525226_n
ក្រុមមន្ដ្រី​អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដោយ​ពិនិត្យឃើញថា ដើម​គ្រញូង​នេះ​អាច​នឹង​ដួលរលំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ឬ​អ្នក​ចូល​ជ្រក និង​បង្ការ​សកម្មភាព​ជនខិលខូច​លួច​អារកាត់​បន្ត​នៅពេល​យប់​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​នោះ ទើប​នៅពេល​ព្រឹក​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ មន្ដ្រី​អាជ្ញាធរ​អប្សរា​សម្រេច​អារកាត់​ផ្ដួលរំលំ​ដើម​គ្រញូង​នោះ​តែម្ដង ដោយមាន​ប្រជា​ការពារ​ភូមិ​នៅចាំ​មើល​ជាមួយគ្នា​ផងដែរ ។​
លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សរា​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា ក្រុមការងារ​នៃ​អជ្ញាធរ​អប្សរា​កំពុងធ្វើការ​សហការ​ជាមួយ​មន្ដ្រី​ឧទ្យាន​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស និង​ឈានទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​

14925771_1435812609777121_177421919184820476_n
មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការរិះគន់​ទៅលើ​អាជ្ញាធរ​អប្សរា​ដែលមាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី ជា​ប្រធាន​ថា អាជ្ញាធរ​អប្សរា​មាន​មន្ដ្រី​ច្រើន​ដូច​ស្រមោច ហើយ​ទំនងជា «​ចេះតែ​ប្រមូល​យកលុយ ប៉ុន្តែ​មិនចេះ​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​» ទើប​ទុក​ឱកាស​ឲ្យ​ជនខិលខូច​អាច​លួច​អារកាត់​បំផ្លិចបំផ្លាញ​ដើម​គ្រញូង​ចំណាស់​ខ្ទង់រយ​ឆ្នាំ​ក្នុង​ឧទ្យាន​អង្គរ​បាន ដោយ​ឥត​ស្ដាយស្រណោះ​ទាល់តែសោះ ៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!