ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ជាន់ករឈ្មួញ។

ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ជាន់ករឈ្មួញ។

ខេត្ត​បន្ទាយមានជ័យ ៖ មាន​ការលើកឡើង​ថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា កំពុងតែ​មាន​ភាពល្បីល្បាញ ឲ្យ​មន្ត្រី​គយ របស់ខ្លួន ប្រឹង​ប្រមូល​លុយ តាម​ច្រក​នានា ពី​បណ្ដា​ក្រុម​ឈ្មួញ ដែល​បាន រកស៊ី​ដឹក​ទំនិញ​ចូល​ខេត្ត និង​ឆ្លងកាត់​។ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ ខេត្ត​នេះ គឺ​ករណី​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​នៅ​តែ​កើត ឡើង​យ៉ាង​ពេញបន្ទុក មិន​ខុស​ពី​ពេលដែល​លោក ថោង សុខាំ​ភូ នៅ​ធ្វើជា​ប្រធាន សាខាគយ ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ​។​

​រឿងអាស្រូវ របស់លោក ឆែ សុធា ក្នុងការ​បណ្ដោយ ឲ្យ​កូនចៅ​បង្កើត​ប៉ុស្ដិ៍​ជជុះ យក​លុយ​ពី​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ដឹកទំនិញ យ៉ាង​អនាធិបតេយ្យ ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​រហូត មកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​មិនទាន់មាន វិធានការ​អ្វី​លើ​លើ​លោក ឆែ សុធា នៅឡើយ​ទេ​។​បច្ចុប្បន្ន​ប៉ុស្ដិ៍​ជជុះ​របស់​គយ នៅ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​ពី​ក្រុង​ប៉ោយប៉ែត មក​ទី​រួម​ខេត្តបន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​ឈ្មួញ និង​អាជីវករ​ជួប​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​មន្ត្រី​គយ​ឈរជើង​នៅ​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ ប្រើ​អំណាច​យក​លុយ​ពី​ពួកគាត់ ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

​ផ្ទុយ​ទៅ​វិញ​លោក ឆែ សុធា និង​បក្ខពួក​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ធ្វើឲ្យ រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ មាន​ការអះអាង​បន្ថែមថា រាល់​ទំនិញ​ដឹក​ចូល ខេត្ត​បន្ទាយមានជ័យ និង​ឆ្លងកាត់ សុទ្ធតែ​មាន​បង់ពន្ធ​ទាំងអស់ តែ​ទំនិញ​ទាំងនោះ​បង់​ត្រឹមតែ​៨០​ភាគរយ​តែ​ប៉ុណ្ណោះ ចំណែក​២០​ភាគរយ​ទៀត មន្ត្រី​គយ​បាន​ឃុបឃិត​ចែក​គ្នា​យក​ធ្វើ​មាន​ធ្វើ​បាន យ៉ាង​សុខ​ស្រួល​។​

​ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​បក្ខពួក​ខ្លះ​ផង​។ ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​នេះ ភ្នាក់ងារ​យើង​នៅ​មិនទាន់​ទទួលបាន ការបកស្រាយ បំភ្លឺ​ពី​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ នៅឡើយ​ទេ ​៕​

hikimheng_chhaysothear

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!