ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោកអូបាម៉ានិយាយថា អាមេរិកនិងអង់គ្លេសនៅតែទំនាក់នងល្អ

លោកអូបាម៉ានិយាយថា អាមេរិកនិងអង់គ្លេសនៅតែទំនាក់នងល្អ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barak Obama នៅថ្ងៃសុក្រនេះ បានលើកឡើងថា សហរដ្ឋអាមេរិក គោរពចំពោះការសម្រេចចិត្ត បោះឆ្នោតចាកចេញពីភាពជាសមាជិក នៃសហភាព
អឺរ៉ុប ហើយនឹងគោរពចំពោះភាពជាទំនាក់ទំនងពិសេស រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺតែឋិតថេរ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា
ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។

ខាងក្រោមនេះ ជាមូលហេតុចម្បងៗចំនួន ៤ប្រការ ដែលនាំឲ្យប្រជាជននៃចក្រភពអង់គ្លេស ជិត៥២ភាគរយ​ សម្រេចចិត្តចាកចេញ ពីសមាជិកភាពនៃសហភាពអឺរ៉ុប ដែលខ្លួនធ្លាប់​ចូលរួមបង្កើត
និងរួមរស់ជាមួយគ្នា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៨មក៖

១៖ ការគ្រប់គ្រងរដ្ឋបាលសេដ្ឋកិច្ច៖
ជាការធានានូវការទទួលស្គាល់ជាក់លាក់ថា ប្រាក់អឺរ៉ូនេះ គឺមិនមែនជារូបិយប័ណ្ណតែមួយគត់នៃសហភាពអឺរ៉ុប ដើម្បីធានាថាបណ្តាប្រទេសនៅក្រៅតំបន់អឺរ៉ុប គឺនឹងមិនជួបគុណវិបត្តិ​លើទ្រព្យសម្បត្តិ​នោះឡើយ។
ចក្រភពអង់គ្លេសចង់ការពារខ្លួន ចំពោះជំហានទៅមុខដែលខ្លួនចង់ធ្វើ គឺការធ្វើឲ្យផ្នែកហិរញ្ញវត្ថុ របស់សហភាពនេះបន្ថែម មិនអាចត្រូវផ្តល់ឲ្យប្រទេសមិនចាយប្រាក់ អឺរ៉ូ ហើយអង់គ្លេស​ក៏មិនចាំបាច់ រួមចំណែកដល់ថវិកាសង្គ្រោះពេល អឺរ៉ូ ជួបវិបត្តិនោះឡើយ។

២៖ ភាពប្រកួតប្រជែង៖
ការកំណត់គោលដៅតែមួយ គឺការបន្ថយ និងសម្រាល «បន្ទុក» ដែលមានចែងក្នុងបទ បញ្ញត្តិអឺរ៉ុបដ៏​ច្រើនហួសប្រមាណ ហើយអង់គ្លេសត្រូវ​ងាកមកពង្រីកទីផ្សារឯក​រាជ្យរបស់ខ្លួនវិញ។

៣៖ អន្តោប្រវេសន៍៖
ការរឹតបន្តឹងដំណើរចេញ និងចូលបម្រើការងារនៅចក្រភពអង់គ្លេស ដែលកន្លងមកតែងតែបាន​ផ្តល់ផលប្រយោជន៍​ដល់ជនចំណាក​ស្រុកក្នុងសហភាពអឺរ៉ុប។ អង់គ្លេសចង់បញ្ឈប់សកម្មភាព
អ្នកទាំង​ឡាយ​ណា​ដែលចូលមកធ្វើការ និងរស់នៅចក្រភពអង់គ្លេស ដោយមានគំរោងចង់​ស្រូបយកផលប្រយោជន៍ ក្រោយពីពួកគេបំពេញ ការងារទីនេះបាន ៤ឆ្នាំ ដូចដែលមានចែកក្នុង​បទបញ្ញត្តិរបស់សហភាព។

៤៖ អធិបតេយ្យភាព៖
ជាការរំដោះខ្លួនរបស់អង់គ្លេស ចេញពីមហិច្ឆិតាដ៏ធំធេងរបស់សហភាពអឺរ៉ុប ដែលគ្រោងធ្វើឲ្យសហភាពនេះកាន់តែជិតស្និតគ្នា រវាងប្រជាជន នឹងប្រជាជន រដ្ឋាភិបាលនឹងរដ្ឋាភិបាល ហើយដែល​សកម្ម​ភាពនេះ
វានឹងដឹកនាំទៅរកការលូកលាន់ផ្នែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗកាន់តែខ្លាំង។ វានឹងផ្តល់ឲ្យអង់គ្លេសនូវអំណាចពេញលេញក្នុងការ សម្រេចចិត្តជោគវាសនាខ្លួនឯង ដោយគ្មានការរំខាន ឬគំនាបពីអឺរ៉ុប។

គួរបញ្ជាក់ថា ក៏មានបញ្ហាជាច្រើនទៀតផងដែរ ដែលជាគ្រឿងផ្សំនាំឲ្យមានការបោះឆ្នោត ចាកចេញពីអឺរ៉ុបធ្វើឡើងនោះគឺ បញ្ហាជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា, បញ្ហាសេដ្ឋកិច្ចនៃ​សមាជិកអឺរ៉ុបដូច​ជាអ៊ីតាលី
និងក្រិក ដែល​សមាជិកទាំងអស់បានចូលរួមជួយដោះស្រាយ ដោយបញ្ចេញហិរញ្ញវត្ថុសង្គ្រោះផ្ទាល់ខ្លួន និង បញ្ហាភេរវកម្ម ដែលនាំឲ្យសហភាពទាំងមូលរងការគំរាមកំហែងមិនឈប់៕

96165795_obama-golf-large_trans++vTSJNNt2OyMwi4CKNL7hJEwHpVj66dAgtPtX95ZdRXw

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!