ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ​​​​​មេ​ព្រៃ​ស្រុក​កៀន​ស្វាយ​បណ្តុះ​កូន​ឈើ​បន្ថែម

​​​​​មេ​ព្រៃ​ស្រុក​កៀន​ស្វាយ​បណ្តុះ​កូន​ឈើ​បន្ថែម

​​​​ខេត្ដកណ្ដាល​ ៖​ ទោះបីជា​មានការ​ បង្ក្រាប​ទៅ​លើ​ជនខិលខូច​ក្នុង​ការ​រកស៊ី​ ដឹកឈើ​គ្រញូង​ និង​ឈើ​ប្រណីត​ដទៃ​ទៀត​ យ៉ាង​ក្ដៅ​គគុក​ក៏​ដោយ​ ក៏​សកម្មភាព​ របស់​សមត្ថកិច្ច​ហាក់ដូចជា​មិន​ធ្វើ​ឱ្យ​ ពួក​ឈ្មួញ​ខ្លបខ្លាច​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ឈ្មួញ​ឈើ​កាន់តែ​ប្រើ​ល្បិច​ផ្សេងៗ​ក្នុង​ ការ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដែល​ធ្វើ​ឱ្យ​សមត្ថ​ កិច្ច​ពិបាក​ក្នុង​ការ​បង្ក្រាប​ ។​

​ផ្ដើម​ចេញពី​ជំនួញ​ឈើ​ប្រណីត​នេះ​ ហើយ​បាន​ធ្វើ​ឱ្យ​សកម្មភាព​លួច​កាប់​ រំលំ​ឈើ​ប្រណីត​ដែល​មាន​អាយុកាល​រាប់​ សិប​ឆ្នាំ​កើតឡើង​គគ្រឹកគគ្រេង​ ជា​ពិសេស​ នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ដែល​សកម្មភាព​ទាំងនេះ​មាន​អ្នក​ចាត់តាំង​ត្រឹមត្រូវ​ ។​

​បទល្មើស​ព្រៃឈើ​ហាក់ដូចជា​មិន​ ថមថយ​នោះ​ទេ​ គោលដៅ​ធំ​ គឺ​ដឹក​ទៅ​ កាន់​ប្រទេស​វៀតណាម​ ដោយ​ឈ្មួញ​ប្រើ​ ប្រាស់​គ្រប់​រូបភាព​ ក្រោយ​ពី​ក្រុម​ឈ្មួញ​ កាប់​រំលំ​ហើយ​ដឹក​ជញ្ជូន​។​ ចំណែក​សកម្ម​ ភាព​ដាំ​កូន​ឈើ​ប្រណីត​មាន​តែ​នៅ​ក្នុង​ ពិធី​រុក្ខទិវា​របស់​ជាតិ​ប៉ុណ្ណោះ​ ។​ ដោយ​ ឡែក​សកម្មភាព​បណ្ដុះ​កូន​ឈើ​វិញ​ ហាក់​ ដូច​ជា​មិន​មាន​សកម្មភាព​ល្បីល្បាញ​ដូច​ ការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​នោះ​ឡើយ​ ។​

​ជួប​ជាមួយ​លោក​ អ៊ី​ សុ​ភី​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​ដែល​ បណ្ដុះ​កូន​ឈើ​ប្រណីត​ជា​ច្រើន​ប្រភេទ​ជិត​ ១០​ម៉ឺន​កូន​បានឱ្យ​ដឹង​ថា​ ក្រោម​ការ​ ណែនាំ​ចង្អុលបង្ហាញ​របស់​ប្រតិភូ​រាជរ​ដ្ឋា​ភិ​បាល​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃឈើ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​បាន​ បណ្ដុះ​កូន​ឈើ​ប្រមាណ​១០​ម៉ឺន​កូន​នៅ​ក្នុង​ ថ្នាល​បណ្ដុះ​ចំនួន​២​ ។​ កូន​ឈើ​ទាំងនោះ​ រួម​មាន​ កូន​គ្រញូង នាងនួន​ ឈើទាល​ បេង​ សុ​ក្រម​ គគីរ​ និង​កូន​ឈើ​ហូប​ផ្លែ​ ជា​ច្រើន​ប្រភេទ​ទៀត​ ។​ កូន​ឈើ​ទាំងអស់​ នេះ​ គ្រោង​យក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេងៗ​ និង​មួយ​ចំនួន​ទៀត​ ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ ដែល​បាន​ស្នើ​សុំ​ ភាគច្រើន​ជា​កូន​ឈើ​ ហូប​ផ្លែ​ ។​ ដោយឡែក​កូន​ឈើ​ប្រណីត​ យក​ទៅ​ដាំ​នៅ​តាម​ទី​អារាម​ ដើម្បី​រក្សា​ គម្រប​ព្រៃ​ឡើង​វិញ​ ។​ ចំណុច​គោលដៅ​ គឺ​ ត្រូវ​ដាំ​នៅ​តំបន់​ពុទ្ធ​មណ្ឌល​ដែល​មាន​ ផ្ទៃដី​ធំ​ទូលាយ​ និង​ប្រែក្លាយ​តំបន់​នោះ​ឱ្យ​ ទៅ​ជា​តំបន់​គម្រប​ព្រៃឈើ​ធម្មជាតិ​និង​ទេសចរណ៍​ ។​

​លោកនាយ​សង្កាត់​បាន​បន្ដ​ថា​ កូន​ ឈើ​ប្រណីត​បណ្ដុះ​លើក​មុន​យក​ទៅ​ដាំ​ អស់ហើយ​ ប្រមាណ​ជាង​៥​ម៉ឺន​កូន​ ហើយ​ លើក​នេះ​ជិត​១០​ម៉ឺន​កូន​ គ្រោង​យក​ទៅ​ ដាំ​នៅ​ពេល​ខាង​មុខ​នៅ​ក្នុង​ពិធីបុណ្យ​រុក្ខ​ ទិវា​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែកក្កដា​។​

​ចុង​ក្រោយ​លោកនាយ​សង្កាត់​បាន​ និយាយ​ថា​ “​អ្នក​ណា​កាប់​ក៏​កាប់​ទៅ​ អ្នក​ ណា​ដាំ​ក៏​នៅ​តែ​ដាំ​ទៅ​…”​ ចំណែក​ការ​ បណ្ដុះ​កូន​ឈើ​ប្រណីត​នៅ​តែ​បន្ដ​ធ្វើ​ដើម្បី​ ឱ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​រួម​គ្នា​ ថែរក្សា​ព្រៃឈើ​ឡើង​វិញ​ ៕

 

20140513_083555

Filed in: កសិកម្ម, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!