ពោធិ៍សាត់៖ រថយន្តយោធាមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០១.៣.៤៧៧៦របស់កងដឹកជញ្ជូននៃកងពលតូចលេខ៩៩នៅពោធិ៍ចិនតុងលួចដឹកឈើប្រណិតហក់ឆ័ត្រចេញពីស្រុកភ្នំក្រវាញទៅភ្នំពេញត្រូវបានកំលាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ស្ទាក់ចាប់បាននៅចំណុចកុងត្រូលស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគ ខេត្តពោធិ៍សាត់។ ក្រោយបង្ក្រាបរថយន្តនិងវត្ថុតាងឈើប្រណិតត្រូវគេយកទៅទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានតែមួយចំអិនកំពឹសក៏លែងវិញបាត់។ នៅពេលអ្នកសារព័ត៌មានយើងសំភាសន៍សួរលោកប៉ុល ចន្ថា នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់រឿងដោះលែងរថយន្តយោធាដឹកឈើប្រណិតនោះលោកថាលោកអភិបាលខេត្តបញ្ជាអោយដោះលែង។ ចំណែកលោកមៅ អនិនអភិបាលខេត្តពោធិ៍សាត់ដំបូងឆ្លើយថារឿងនឹងជំនាញគេចេះធើ្វការហើយដល់ពេលអ្នកសារព័ត៌មានយើងប្រាប់ថាលោកប៉ុល ចន្ថានិយាយថាករណីដោះលែងរថយន្តយោធាដឹកឈើប្រណិតនោះគឺធ្វើឡើងតាមបញ្ជាលោកអភិបាលខេត្តគឺតាមបញ្ជាលោកមៅ ធនិន ប៉ុន្តែបែជាលោកមៅ ធនិនប្រាប់ថាអោយសួរទៅអាប៉ុល ចន្ថាវិញមើស៍ថាតើអ្នកណាអោយវាដោះលែងរថយន្តនោះ។ រឿងនេះបើស្ដាប់ទៅហាក់ដូចជាមានការពាក់ព័ន្ធជាមួយលោកអភិបាលខេត្តក្នុងការនៅពីក្រោយខ្នងករណីរថយន្តយោធាដឹកឈើប្រណិតនេះ។ ចំពោះម្ចាស់ឈើដែលចាប់បាននោះមិនត្រូវបានគេបញ្ចាក់ប្រាប់ថាជារបស់ឈ្មួណាម្នាក់នោះទេដោយមេឈ្មួនោះមិនហ៊ានចេញមុខប៉ុន្តែបើទោះជាយ៉ាងក្ដីក៏ប្រភបង្ហីបអោយដឹងថាឈ្មួញឈើនោះជារបស់មេឈ្មួញម្នាក់នៅស្រុកភ្នំក្រវាញឈ្មោះផាន្នីជាទាហានបាយឃ្លះ ហើយឈ្មោះផាន្នីនេះគឺជាមេឈ្មួញម្នាក់ល្បីខាងរកស៊ីឈើប្រណិតនៅខេត្តពោធិ៍សាត់ដែលមានលោកមៅ ធនិនអភិបាលខេត្តពោធិ៍សាត់នៅពីក្រោយខ្នង៕
Comments Off on បង្ក្រាបរថយន្តយោធាពណ៌ត្រែអ៊ីដឹកឈើប្រណិតមួយគ្រឿងយកវត្ថុតាងទៅទុកនៅខណ្ឌរដ្ឋបាកព្រៃឈើពោធិ៍សាត់បានតែមួយចម្អិនកំពឹសលោកចៅហ្វាយខេត្តពោធិ៍សាត់បញ្ជាអោយដោះលែងរថយន្តទៅវិញបាត់ ចៅហ្វាយខេត្តនិងនាយខណ្ឌរដ្ឋបាលព្រៃឈើឆ្លើយដាក់គ្នា