ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on មេ​ច្រ​កអន្ត​រ​ជាតិ​ចាំ​​យាម​កៅ​សា​​រ៉ា​ណា​ដេក​យក​លុយ​ដាក់​ខោ​ប៉ៅ​ផ្ទាល់​​ខ្លួន​រាប់​ម៊ឺន​ដុល្លារ​

មេ​ច្រ​កអន្ត​រ​ជាតិ​ចាំ​​យាម​កៅ​សា​​រ៉ា​ណា​ដេក​យក​លុយ​ដាក់​ខោ​ប៉ៅ​ផ្ទាល់​​ខ្លួន​រាប់​ម៊ឺន​ដុល្លារ​

 

 

11825120_1610313955906804_6574428249628218214_nខេត្តកោះកុង៖សេចក្តីរាយការណ៏ពី​មន្ត្រីនគ​របាល​ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​មេ​កើយ​លោក កៅ សា​រ៉ា​ណា មិនសូវ​មានមុខ​នៅ​ប៉ុស្តិ៍​ប្រចាំការ​ទេ ហើយ​​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ដើរលេង​ ​ជិត​ដាច់​ខែ​ទើប​ទៅ​ប្រមូល​លុយ​។ លោក កៅ សា​រ៉ា​ណា បានកំណត់​ឲ្យ​កូនចៅ​​រកលុយ​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការដក​ចេញពី​ប៉ុស្តិ៍​ ។ ដោយមាន​ការគាបស​ង្កត់​បែបនេះហើយ​ទើប​កូនចៅ​លោក កៅ សា​រ៉ា​ណា តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​ចូល​ពី​ប្រទេស​សៀម បង់លុយ​ក្នុង​១​គ្រឿង​៥​​ម៉ឺន​រៀល ដោយមាន​ការបែងចែក​ជា​បី​គោលដៅ​។ សូម្បីតែ​លុយ​ប្រថាប់ត្រា​ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រក​ឲ្យ​​បាន​៤៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ។​
រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​​ណា មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​យូរ​មកហើយ។ ប៉ុន្តែ​មិនទាន់​ឃើញ​លោកសុ​ខផលដែលជាមេកើយចាត់វិធានការ​លើ​មន្ត្រីនគរបាល​ពុករលួយ​រូបនេះ​នៅឡើយ​ទេ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​លោក កៅ​ សា​រ៉ា​ណា បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​ស៊ីដាច់​លុយ​កូនចៅ​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​​។ លោក កៅ សា​រ៉ា​ណា បាន​ប្រើប្រាស់​តួនាទី​ជា​មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ស៊ី​ចាយ​ហ៊ឺហា មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​មន្ត្រីក្រោមឱវាទ​ទេ​។
ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​​យាម បាន​ឲ្យ​ដឹងថា ក្រៅពី​បង្ខំ​ឲ្យ​កូនចៅ​រក​ចំណូល​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ គឺ​លោក កៅ សា​រ៉ា​ណា បាន​ទទួ​លបាន​ផលប្រយោជន៍ ពី​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ផងដែរ​។ ​អំពើពុករលួយ​របស់លោ​ក កៅ សា​រ៉ា​ណា ក្នុង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន និង​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ បានធ្វើ​ឲ្យ​រដ្ឋ​​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះលោកសុខផលដែលជាមេត្រូវ​ចាត់វិធាន​ការ​លើ​បុគ្គល កៅ សា​រ៉ា​ណា ជាបន្ទាន់​ ​។យ៉ាងណាក៏ដោយសារពត៌មានយើង មិនទាន់ទំនាក់ទំនង​ពីមន្រ្តីពុករលួយ​លោក កៅ ​សា​រ៉ា​ណាបានទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!