ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on តើ​នរ​ណា​ហ៊ាន​ដក​លោក​ ​ខៀវ​ សំ​អាន​ ​មេ​គយ​​ច្រកទ្វា​រ​ព្រ​លា​ន​យន្ត​​ហោះ​អ​ន្តរ​ជា​តិភ្នំពេញ​ប្រព្រឹ​ត្តអំពើពុ​ករលួយជិ​ត២០ឆ្នាំ?

តើ​នរ​ណា​ហ៊ាន​ដក​លោក​ ​ខៀវ​ សំ​អាន​ ​មេ​គយ​​ច្រកទ្វា​រ​ព្រ​លា​ន​យន្ត​​ហោះ​អ​ន្តរ​ជា​តិភ្នំពេញ​ប្រព្រឹ​ត្តអំពើពុ​ករលួយជិ​ត២០ឆ្នាំ?

ភ្នំពេញ :ប្រភពពីមន្ត្រី​គយ​ការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ​លោក ខៀវ សំអាន ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព រហូត​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ក្រុមហ៊ុន និង​ឈ្មួញ​នាំ​ទំនិញ​វិនិយោគ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ត្រូវ​លោក ខៀវ សំអាន និង​បក្ខពួក​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ទំនិញ​ទាំងនោះ​នឹងត្រូវ​កកស្ទះ​ជាមិនខាន​។ អាច​និយាយបានថា លោក ខៀវ សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ក្នុងខណៈដែល​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មិន​ខ្វល់​ពី​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះឡើយ​។

តាមសេចក្ដីរាយការណ៍ ​ពី​មន្ត្រី​គយ​តូចតាច​នៃ​ការិយាល័យ​គយ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ លោក ខៀវ សំអាន ប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​មិនដែល​ចាត់វិធានការ​ស៊ើបអង្កេត​រាវ​ស្ទាប​រក​អំពើពុករលួយ​របស់លោក ខៀវ សំអាន មេ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះទេ​។ ប្រការ​នេះហើយ​ទើប​លោក ខៀវ សំអាន ទទួលបាន​ប្លង់រឹង​ក្នុង​តំណែង​ជា​មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជិត​២០​ឆ្នាំ និង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។

​រឿងអាស្រូវ​ពុករលួយ​របស់លោក ខៀវ សំអាន ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ដូចជា ថ្នាំពេទ្យ ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងបន្លាស់​ទូរស័ព្ទ គ្រឿងអលង្ការ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ធើ្វ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ពុករលួយ ដូចជា​លោក ខៀវ សំអាន នោះឡើយ ។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មិន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក ខៀវ សំអាន នោះដែរ​ហើយ​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ​ ​។

ពាក់ពន័ករណីខាងលើសារព័តមានយើងមិនអាចសូមការទំនាក់ទំនងលោក ខៀវ សំអាតបាននោះទេនៅថ្ងៃនេះ។

1488150_413522845469235_4339751423067069054_n1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!