ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on រាជរដ្ឋាភិបាលត្រូវតែមានវិធានការ ការពារប្រជាជននៅខ្មែរតាមព្រំដែន

រាជរដ្ឋាភិបាលត្រូវតែមានវិធានការ ការពារប្រជាជននៅខ្មែរតាមព្រំដែន

ភ្នំពេញ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​លោក​ជំទាស់​នឹង​អាជ្ញាធរ​វៀតណាម​ និង​អ្នក​ដែល​​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាជន​កម្ពុជា​ដែល​គ្រាន់តែ​បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​នៅក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។

លោក សុភ័គ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា៖ « [ខ្ញុំ] ជំទាស់​នឹង​ការ​ប្រើប្រាស់​​អំពើ​ហិង្សា​ទាំងអស់​ដោយសារ​តែ​អំពើ​ហិង្សា​នេះ​គឺ​មិនមែន​ជា​សកម្មភាព​ដែល​នាំ​ទៅ​រក​ដំណោះស្រាយ​ទេ គឺ​វា​ធ្វើឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​។​ ខ្ញុំ​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ទាំងអស់ បើ​ទោះ​ជា​ភាគី​ណា​ក៏ដោយ​ដែល​ប្រើ​អំពើ​ហិង្សា»។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បណ្តឹង​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​មក​លើ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ និង​ប្រជាពលរដ្ឋ​ដែល​បាន​បង្ក​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម​ និង​ប្រជាជន​វៀតណាម​នៅ​តាម​ព្រំដែន​នោះ​ឡើយ​ ខណៈ​ដែល​​អ្នក​ទាំងនោះ​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​នៅពេល​ចុះ​ទៅ​មើល​ព្រំដែន​កាលពី​ថ្ងៃ​អាទិត្យ​។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខណៈ​ដើរ​ចេញ​ពី​សម័យ​ប្រជុំ​រដ្ឋសភា​កាលពី​ម្សិលមិញ​ថា​លោក​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អាជ្ញាធរ​វៀតណាម​មក​លើ​អ្នក​តំណាងរាស្រ្ត​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​គ្រាន់តែ​ចុះ​ទៅ​​មើល​បង្គោល​​ព្រំដែន​ដែល​គេ​សង្ស័យ​ថា​បាន​ដាំ​ដោយ​វៀតណាម​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​​។

លោក សម រង្ស៊ី ​បន្ត​ថា៖ «យើង​កំពុង​គិត​អំពី​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ​ដោយ​ស្នើ​កុំ​ឲ្យ​ប្រើ​​អំពើ​ហិង្សា​​​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​មាន​កំហុស​​ទាល់​តែ​សោះ ដោយ​គ្រាន់តែ​​ចុះ​ទៅ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដើម្បី​លើក​ទឹកចិត្ត​ជនរងគ្រោះ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ជិត​ខាង​ទន្រ្ទាន​យក [ទឹក​ដី​កម្ពុជា]»។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «យើង​ចង់​ឲ្យ​អាជ្ញាធរ​កម្ពុជា​របស់​យើង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួម​កម្លាំង​គ្នា​ដើម្បី​ទប់ទល់​កុំ​ឲ្យ​បរទេស​មើល​ងាយ​ខ្មែរ​ធ្វើ​បាប​ខ្មែរ​យក​ដី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​»។

លោក រង្ស៊ី ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា​លោក​នឹង​​​យក​ផែនទី​ព្រំដែន​​ដែល​ទិញ​ពី​បារាំង​ដើម្បី​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​វៀតណាម​។ ​​លោក​បាន​អះអាង​ថា ផែនទី​ពី​ប្រទេស​បារាំង​គឺជា​ផែនទី​ដែល​ត្រឹមត្រូវ​ដែល​អាច​ការពារ​កម្ពុជា​កុំ​ឲ្យ​បាត់បង់​ដី​ទៅ​វៀតណាម។លោក រង្ស៊ី ​បន្ថែម​ថា៖ «ពេលវេលា​នេះ​យើង​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​។ពេលនេះយើងមិនអាចនិយាយតែ​មាត់​ទេ​ការ​អនុវត្ត​ពិតប្រាកដ​គឺ​យក​ផែនទី​ជា​មូលដ្ឋានដើម្បី​អនុវត្ត​ការ​បោះ​បង្គោល​ព្រំដែន​។

5-ClashesWithVietname

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!