ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on កូរ៉េ​ខាង​ជើង​ មាន​ក្បាល​នុយ​ក្លេអ៊ែរ ជាង​១០​គ្រាប់​

កូរ៉េ​ខាង​ជើង​ មាន​ក្បាល​នុយ​ក្លេអ៊ែរ ជាង​១០​គ្រាប់​

សារ​ព័ត៌​មាន​ចិន ​ស៊ិន​ហួរ​ បាន​អះ​​អាង​ថា​ ដោយ​យោង​តាម​ការ​ស្រាវ​​ជ្រាវ ​កូរ៉េ​ខាង​ជើង​ ប្រហែល​ផលិត​បាន​ក្បាល​គ្រាប់​​បែក​​នុយ​​ក្លេ​អ៊ែរ​ ២០​​គ្រាប់​ ហើយ​និង​កំពុង​​បន្ត​ទៅ​មុខ​យ៉ាង​សកម្ម ។​ ដូច្នេះ ​នយោបាយ​​​របស់​មហា​អំណាច​ ដែល​ព្យា​យាម​​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​​ឲ្យ​បញ្ចប់​ការ​បន្សុទ្ធ​ជាតិ​​អ៊ុយ​រ៉ានីញ៉ូម​ គឺ​គ្មាន​បាន​លទ្ធ​ផល​អ្វី​ទាំង​អស់ ។​

គ្មានអ្វីអាចបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរ របស់ក្រុង ព្យុងយ៉ាង បានឡើយ។បើយោងតាម សារព័ត៌មាន Wall Street Journal បានផ្សាយថា អ្នកជំនាញការចិន បាន​ផ្តល់តួលេខថ្មីថា កូរ៉េខាងជើងបច្ចុប្បន្ន បានផលិតក្បាលគ្រាប់បរមាណូ ចំនួន ២០គ្រាប់ មិនតែប៉ុណ្ណោះ សកម្មភាពផលិត កំពុងតែដំណើរការទៅយ៉ាងសកម្ម ។ កន្លងមក ក្រុមជំនាញការអាមេរិក បានធ្វើការប៉ាន់ស្មានថា កូរ៉េខាងជើង អាចផលិតក្បាលគ្រាប់បែកនុយក្លេអ៊ែរ ចំនួន ពី១០ ទៅ១៦ គ្រាប់ ។

តួលេខនេះ បញ្ជាក់ថា នយោបាយបញ្ចុះបញ្ចូលរបស់មហាអំណាច ទៅលើកូរ៉េខាងជើង ឲ្យបោះបង់ការចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម គ្មានបានលទ្ធផលទេ គឺមាន​តែធ្ងន់ធ្ងរទៅ ព្រោះថារបបផ្តាច់ការព្យុងយ៉ាង មានគ្រាប់បែកបរមាណូកាន់តែច្រើន។ លោកបន្ថែមថា កាលណា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរធំៗ វារិត​តែធ្វើឲ្យប្រទេសនេះ កាន់តែក្អេងក្អាងនឹងអំណាចរបស់ខ្លួន ហើយពេលនោះ គ្មាននរណា និយាយជាមួយកូរ៉េខាងជើងបានទៀតឡើយ ។ ចំណែកអ្នកជំ​នាញ​ការរបស់អាមេរិក សន្និដ្ឋានថា កូរ៉េខាងជើង អាចផលិតបានអាវុធនុយក្លេអ៊ែរ បានដល់១០០គ្រាប់ នៅឆ្នាំ ២០២០ ។

សូមរំលឹកផងដែរថា កូរ៉េខាងជើង ធ្លាប់បានធ្វើការសាកល្បង បាញ់គ្រាប់នុយក្លេអ៊ែរ ចំនួន៣លើក កាលពីឆ្នាំ ២០០៦ ២០០៩ និង ២០១៣។ ក្រៅពីអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ក៏មានកម្មវិធីផលិត គ្រាប់កាំជ្រួចបាលីស្ទីក យ៉ាងសកម្មទៀតផង ៕

A0045

 

 

 

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!