ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​ត្រូវ​ជាប់ពន្ធ​នាគា​២៥​ឆ្នាំ​

អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​ត្រូវ​ជាប់ពន្ធ​នាគា​២៥​ឆ្នាំ​

តុលាការយោធា​ថៃ​ កាលពី​ថ្ងៃ​ទី​៣១​ ខែមីនា​ បាន​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ពី​បទ​ ផ្សព្វផ្សាយ​រូបភាព​ប៉ះពាល់​ដល់​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់​ខ្លួន​ ។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា​ លោក​ Tiensutham​ Suttijitseranee​ ពាណិជ្ជករ​អាយុ​៥៨​ឆ្នាំ​ ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​រូប​៥​សន្លឹក​ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ ប៉ះពាល់​ដល់​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​នៅ​ថៃ​ ។​

​មេធាវី​លោក​ Tiensutham​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សាល​វនា​ការ​កាត់ទោស​ជា​សម្ងាត់​ លោក​Tiensutham​ ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​យ៉ាងតិច​៥០​ឆ្នាំ​ ពោល​គឺ​រូប​មួយ​សន្លឹក​ជាប់គុក​១០​ឆ្នាំ​។​ ប៉ុន្តែ​ក្រោយមក​ ទោស​ខាងលើ​ ក៏​ត្រូវ​បាន​សម្រាល​ដោយសារ​តែ​ លោក​ Tiensutham​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​។​ នៅ​ក្នុង​សាវ​នា​ការ​ក៏​មិន​អនុញ្ញាត្ត​ឲ្យ​អ្នក​សារព័ត៌មាន​ឬ​សាច់ញ្ញាត្តិ​ចូល​ទៅ​ស្តាប់​ការ​កាត់ក្តី​នោះ​ឡើយ​ ។​

​ទោស​ប្រមា​ធ​ម៉ាក​ងាយ​ដល់​របស់​រាជា​និយម​នៅ​ថៃ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ តឹងតែង​បំផុត​នៅ​លើ​ពិភពលោក​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សកម្មភាព​ប៉ះពាល់​ឬ​គម្រាមកំហែង​ដល់​ព្រះមហាក្សត្រ​ រាជវង្ស​ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដូច​គ្នា​ ។​

​ចាប់តាំងពី​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​ឡើង​កាន់​តំណែង​ដឹកនាំ​ប្រទេស​ជាតិ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ លោក​បាន​ប្រកាស​ថា​ នឹង​ដាក់ទោស​យ៉ាង​ធ្ងន់​ដល់​អ្នក​ដែល​បាន​ប្រមាថ​មាក់ងាយ​ដល់​ព្រះមហាក្សត្រ​។​ មាន​ជាង​២០​ករណី​ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ពាកព័ន្ធ​និង​ករណី​ខាងលើ​ ហើយ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​កាត់ទោស​ជា​សម្ងាត់​នៅ​ក្នុង​តុលាការយោធា​ ៕​

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!