ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on អតីត​នាយករដ្ឋមន្ដ្រី​ថៃ​ អាច​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ ជុំវិញ​គម្រោង​សន្យា​ទិញស្រូវ​ អង្ករ​

អតីត​នាយករដ្ឋមន្ដ្រី​ថៃ​ អាច​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ ជុំវិញ​គម្រោង​សន្យា​ទិញស្រូវ​ អង្ករ​

អតីត​នាយករដ្ឋមន្ដ្រី​ យីងឡាក់ សីុណាវ៉ា​ត្រា របស់ប្រទេសថៃ អាចប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ ដែលអគ្គ​រដ្ឋ​អាជ្ញា​របស់ប្រទេស​នេះ​នឹង​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមីនា ខាងមុខ ថាតើ​ត្រូវ​បន្ដ​ការ​ចោទប្រកាន់​ប្រឆាំងនឹង​អតីតម​េដឹកនាំ​ទម្លាក់ពី​តំណែង​ជុំវិញ​គម្រោង​សន្យា​ទិញស្រូវ​អង្ករ ដែលត្រូវ​ចំណាយ​អស់​រាប់ពាន់​លាន​ដុល្លារ​ ឬយ៉ាងណា?

ពាណិជ្ជករ​ជោគជ័យ​ និង​ជា​ប្អូនស្រី​មេដឹកនាំ​និរទេសខ្លួន​ឯង​អតីត​នាយករដ្ឋមន្ដ្រី​ថាក់សីុន សីុណាវ៉ាត្រា គឺ​លោក​ស្រីយីងឡាក់ ត្រូវ​បាន​ជ្រើស​រើសជា​នាយករដ្ឋមន្ដ្រី​ស្ដ្រី​ដំបូង​របស់​ប្រទេស​ថៃ ក្នុងឆ្នាំ​២០១១។ លោកស្រី​បាន​ប្រឈម​មុខ​នឹងការ​ធ្វើ​សាកល្បង​លើក​ដំបូង​ឋានៈ​ជា​នាយករដ្ឋមន្ដ្រី​របស់ខ្លួននៅ​ពេល​ដែល​ប្រទេស​នេះ​ត្រូវបាន​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ខ្លី បន្ទាប់ពី​បាន​ស្បថ​ចូល​កាន់​តំណែង។

មិន​អាច​ដើម្បីការពារ​ទឹកជំនន់​នៅក្នុង​តំបន់​សំខាន់ៗ​ជាច្រើន​ជា​តំបន់​ឧស្សាហកម្ម​ពិសេស​ រដ្ឋាភិបាល​ត្រូវបានគេ​ចោទ​ប្រកាន់ថា បានវាយ​តម្លៃ​ស្ថានភាព​ទឹកជំនន់ម្ដង​ហើយ​ម្ដង​ទៀត​មិន​ត្រឹមត្រូវ ដែលជានិច្ចកាល​តែង​តែ​ធានា​ជា​សាធារណៈ​ថា ពួកគេ​នឹង​អាច​ដោះស្រាយ​ជា​មួយ​គ្រោះ​មហន្ដរាយ​នេះ​បាន​។ លោកស្រី​យីង​ឡាក់ រំលាយសភា​ និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុងខែ​កុម្ភៈ ឆ្នាំ​២០១៣ ប៉ុន្ដែ​ក្រុម​អ្នក​តវ៉ា​បាន​បដិសេធ​មិនចូលរួម​ឡើយ​ ដោយ​ពួក​គេ​ចង់​ឲ្យ​លោកស្រី​យីងឡាក់ និង​បងប្រុស​របស់​គាត់​ ដើរចេញ​ពី​ឆាកនយោបាយ​ថៃ ទាំង​អស់​គ្នា។

គួររំលឹក​ថា ការតវ៉ា​នៅតាម​ផ្លូវ​ទូទាំង​ទីក្រុង​បាងកក​ រយៈពេល​៦ខែ​បណ្ដាល​ឲ្យ​មនុស្ស​ជិត​៣០នាក់​ស្លាប់ និង​រាប់រយនាក់​រងរបួស​ក្នុង​អំពើ​ហិង្សា៕

M17-03-15-z1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!