ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on រលក​ក្រោយ​ច្រាន​រលក​មុខ​

រលក​ក្រោយ​ច្រាន​រលក​មុខ​

លោកសុខ សូកាន​កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៣ លោក សុខ សូកាន ដែលជាកូនប្រុសរបស់លោក សុខ អាន ឧបនាយក​រដ្ឋម​ន្ត្រីទ​ទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​ក្លាយ​ជា​អ្នក​តំណាង​រាស្ដ្រ​វ័យ​ក្មេង​បំ​ផុត​ ដែល​ទើប​តែ​មាន​អាយុ​ត្រឹម​តែ​៣១ឆ្នាំប៉ុណ្ណោះ គិតរហូតមកដល់បច្ចុប្បន្ននេះ។
លោក សុខ សូកាន បានបញ្ចប់ការសិក្សាពីប្រទេសចំនួន៣ រួមមានសាកលវិទ្យាល័យម៉ែលប៊ន ប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០០៧ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រវត្តិសាស្ដ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយមកទៀតលោកបានបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិ របស់សិង្ហបុរី(Lee Kuan Yew School) ផ្នែកគោលនយោបាយសាធារណៈក្នុងឆ្នាំ២០១១។ មួយឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យកូឡុំប៊ីសហរដ្ឋអាមេរិក ផ្នែករដ្ឋបាលសាធារណៈ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក សុខ សូកាន ដែលមានឈ្មោះជាភាសាអង់គ្លេសថាKan Sok។
កាលពីការបោះឆ្នោតអាណត្តិទី៥ ក្នុងឆ្នាំ២០១៣ លោក សុខ សូកាន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលំដាប់ទី៨ ប្រចាំមណ្ឌលខេត្តតាកែវ។ ប៉ុន្តែលោកមិនបានជាប់ឆ្នោតនោះទេ ដោយសារគណបក្សប្រជាជនកម្ពុជាថយចុះអាសនៈ។ អាសនៈតំណាងរាស្ត្រសភានៅក្នុងខេត្តតាកែវ មាន៨អាសនៈ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៤អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៤អាសនៈ។ លោកត្រូវបានតែងតាំងជាតំណាងរាស្ត្រប្រចាំខេត្តតាកែវ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងរាស្ត្រមួយរូប លោក សូ ឃុន បានទទួលមរណភាព កាលពីពេលថ្មីៗនេះ។
កាលពីខែកក្កដា ឆ្នាំ២០១៣ ក្នុងយុទ្ធនាការបោះឆ្នោតក្នុងខេត្តតាកែវ លោក សុខ សូកាន មានប្រសាសន៍ថា «យុវជនជាង២ម៉ឺននាក់នៅថ្ងៃនេះជាសក្ខីភាពបញ្ជាក់ថាយុវជន ខេត្តតាកែវរបស់យើង មានកម្លាំងសាមគ្គី ឯកភាពគ្នាយ៉ាងរ៉ឹងមាំ និងជាកម្លាំងនយោបាយមួយដែលជំរុញឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ជ័យជម្នះ ដ៏ត្រចេះត្រចង់ពីមួយអាណត្តិទៅមួយអាណត្តិទៀត»។ លោកបន្តថា« បងប្អូនយុវវជនជាទីស្នេហា ស្នាមញញឹម និងការគាំទ្ររបស់បងប្អូនគឺពិតជាបានលើកទឹកចិត្ត ជំរុញឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ខ្ញុំ កាន់តែខ្លាំងខ្លាក្នុងការចូលរួមជាមួយបងប្អូន ដើម្បីអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងខេត្តតាកែវ យើងដែលជាទឹកដីកំណើតរបស់ខ្ញុំតែម្តង»។

ដោយសម្លឹងមើលរចនាសម្ព័ន្ធនេះ លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និយាយថា នេះជានយោបាយមួយដើម្បីបន្សាបអំណាចអ្នកដឹកនាំចាស់ៗ ដែលមានឥទ្ធិពល ប៉ុន្តែវាមានលក្ខណៈគ្រួសារនិយមដែលមិនអាចប្រកែកបាន។
«កូនអ្នកធម្មតាអត់សូវមានទេ ច្រើនតែកូនអ្នកមានអំណាចស្រាប់ក្នុងគណបក្សប្រជាជនកម្ពុជា។ ពួកក្មេងៗអាចគ្រាន់បើជាងចាស់ៗ។ ពួកគាត់មានសមត្ថភាព ប៉ុន្តែនៅតែជាគ្រួសារនិយម នៅតែជាបក្ខពួកនិយមដដែល។ ការកែទម្រង់នេះមើលទៅហាក់ដូចជាស្រដៀងគណបក្សកុម្មុយនិស្តចិន។ តែវាហាក់ដូចជានៅមានភាពវិជ្ជមានគ្រាន់បើ»។

ក្រៅពីលោក សុខ សូកាន ដែលជាយុវជនវ័យក្មេង កូនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតត្រូវបានតែងតាំងជា បន្តបន្ទាប់ រួមមានលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក លោក សាយ សំអាល់ កូនប្រុសរបស់ប្រធានស្តីទីព្រឹទ្ធសភា លោក សាយ ឈុំ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស សុខា កូនប្រុសរបស់លោក ស ខេង ជាតំណាងរាស្ត្រខេត្តព្រៃវែងជាដើម។គួរបញ្ជាក់ថា លោក សុខ អាន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ។ លោក សុខ អាន មានកូន៥នាក់ ក្នុងនោះមានស្រី១នាក់ ឈ្មោះ សុខ សុម៉ា និងប្រុស៤នាក់ ក្នុងនោះ រួមមាន លោក សុខ ពុទ្ធីវុធ លោក សុខ សូកាន លោក សុខ សូកេន និងលោក សុខ សង់វ៉ា៕

988619_10151513755791440_2109757598_n-2015-02-04

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!