ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោកឡាយ​ ម៉ា​​រី​​វ៉ូ​ បាន​​កំ​ពុង​​ដើរ​​តាម​​គន្លង​​អគ្គ​នាយក​​ចាស់

លោកឡាយ​ ម៉ា​​រី​​វ៉ូ​ បាន​​កំ​ពុង​​ដើរ​​តាម​​គន្លង​​អគ្គ​នាយក​​ចាស់


ដោយយោង​ទៅ​តាម​សារ​ពត៏​មាន​​នា​នា​និង​គេហរ​ទំពរ័​ក្នុង​ស្រុកបាន​ផ្សាយ​ថា​អគ្គនាយក​ដ្ឋាន​​ទូរគមនាគមន៍​​កម្ពុជា​ មិន​ទាន់​​បាន​​ធ្វើ​​កំ​ណែទម្រង់​​ឱ្យ​បាន​​ស៊ី​ជម្រៅ​ទៅ​តាម​​ទិស​ដៅ ​របស់​​រាជ​រដ្ឋាភិបាល​​អាណត្តិ​ទី​ ៥​ នៅ​ឡើយ​ ។ ការ​គ្រប់​គ្រង​​នឹង​​ដឹក​នាំ​​របស់​​អគ្គនាយក​​បច្ចុប្បន្ន​​កំពុង​​បង្កើត​ បក្ខ​ពួក​និយម​ ក្នុង​​គោល​បំណង​​ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​​ជា​​ប្រព័ន្ធ​ ។​​

​យោងតាម​សេចក្តីរាយការណ៍​ពី​បុគ្គលិក​បាន​ឱ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា​មាន​តួនាទី​គ្រប់គ្រង​លើ​សេវា​រលកធាតុអាកាស​ទាំង​មូល​ដូចជា ប្រព័ន្ធ​ទូរស័ព្ទ​, ប្រព័ន្ធ​គេហទំព័រ និង​សេវា​នានា​ជាច្រើន​ដែល​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​អង្គភាព​មួយ​នេះ និង​ក្រសួង​ប្រៃសណីយ៍ ដែល​តែងតែ​កើតមាន​រឿងអាស្រូវ​ជាច្រើន​ទោះបីជា​មាន​ការផ្លាស់ប្តូរ​អគ្គនាយក​បន្តបន្ទាប់​ក៏ដោយ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​លោក ឡាយ ម៉ា​រី​វូ ជា​អគ្គនាយក​នៃ​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​បាន​ដើរ​តាម​គន្លង​របស់​អគ្គនាយក​មុនៗ​ដដែល ដោយ​បង្កើត​ឱ្យ​មាន​បក្ខពួកនិយម និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​កឹបកេង​ចំណូល​ថវិកា​របស់​រដ្ឋ ដើម្បី​ធ្វើការ​មានបាន​សម្រាប់តែ​បក្ខពួក​មួយ​ក្តាប់​តូច​នៅក្នុង​អគ្គនាយកដ្ឋាន​មួយ​នេះ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ពេលនេះ​លោក ឡាយ ម៉ា​រី​វូ ពុំ​មាន​ទ្រព្យសម្បត្តិ​រដ្ឋ​លក់​ដូច ឡៅ សារឿ​ន អតីត​អគ្គនាយក​មុន​នោះ​ទេ តែ​លោក ឡាយ ម៉ា​រី​វូ បាន​អនុវត្តន៍​តាម​គន្លង​លោក ឡៅ សារឿ​ន បង្កើតឱ្យមាន​អំពើ​កឹបកេងប្រវ័ញ្ច​ថវិកា​ជាតិ គឺ​ជា​ទង្វើ​បំផ្លិចបំផ្លាញ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ខ្លាំងក្លា​ជាង​លោក ឡៅ សារឿ​ន ទៅទៀត ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា លោក ឡាយ ម៉ា​រី​វូ បាន​យកឈ្មោះ ឈួន ចាន់ធូ មក​ធ្វើជា​ជំនួយការ​ផ្ទាល់ ដើម្បី​គ្រប់គ្រង និង​រក​ចំណូល​ឱ្យ​រូបលោក​ជៀសវាង​ការចោទប្រកាន់ថា រូបលោក​ជា​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ ។ ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ករណី​ពុក រលួយ​នោះ រូបលោក ឡាយ ម៉ា​រី​វូ ត្រូវបាន​រួចខ្លួន មាន​តែ​ឈ្មោះ ឈួន ចាន់ធូ មួយរូប​គត់​ជា​អ្នកប្រព្រឹត្ត អំពើពុករលួយ ។ ដូច្នេះ ឈួន ចាន់ ធូ ជា​តុ​កត្តា​របស់លោក ឡាយ ម៉ា​រី​វ៉ូ សម្រាប់​បោះ​ចូល​ក្នុង​ភ្នក់ភ្លើង​អំពើ ពុករលួយ​តែប៉ុណ្ណោះ ៕

ពាក់ពន័ករណីខាងលើសារពត័មានយើងមិនអានសូមការពន្យល់ពីលោកឡាយ ម៉ារីវូបាននោះទេនៅពេលនេះ។

ឡាយ-ម៉ារីវ៉ូ-100x100

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!