ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ស្នើ​រាជបណ្ឌិតសភា កម្ពុជា វៀតណាម ឡាវ​ជំរុញ​ការស្រាវជ្រាវ

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ស្នើ​រាជបណ្ឌិតសភា កម្ពុជា វៀតណាម ឡាវ​ជំរុញ​ការស្រាវជ្រាវ

ភ្នំពេញ:នៅ​ព្រឹក​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៤ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី​បាន​អនុញ្ញាតិ​ឲ្យ​គណៈប្រតិភូ​រាជបណ្ឌិតសភា​កម្ពុជា វៀតណាម និង ឡាវ ចូលជួប​សំដែង​ការគួរ សមនៅ​វិមាន​មិត្តភាព​ទីស្តីការគណរដ្ឋមន្ត្រី ។​

​លោក​ឯក ថា អនុប្រធាននាយកដ្ឋាន​ព័​ត៍​មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស ន៍​ថា​បន្ទាប់ពី​ទទួល​ស្តាប់​អំពី​លទ្ធផល​នៃ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​៣​កម្ពុជា វៀតណាម -​ឡាវ ស្តីពី​កិច្ចសហប្រតិបត្តិការ ៖ បញ្ហា​ថ្មីៗ និង ដំណោះស្រាយ​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា ។

​លោក​ឧ​បាន​យក​រដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា រាជបណ្ឌិតសភា​មាន​សារៈ សំខាន់​ណាស់​ក្នុងការ​ស្រាវជ្រាវ និ ង​ចងក្រង​ឯកសារ​សំខាន់ៗ​ទាក់ទង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​នីមួយៗ និង វប្បធម៌ សង្គម និង ប្រវត្តិសាស្ត្រ ដើម្បី​រកឱ្យឃើញ​នូវ​គំនិត​ថ្មីៗ​សម្រាប់​ជា​ប្រយោជន៍ ដល់​រដ្ឋាភិបាល និង ប្រជាជន​នៃ​ប្រទេស​ទាំងបី​និយាយ​ដោយឡែក និង តំបន់​និយាយ​ជារួម ។

​លោក​ឧបនាយករដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​រាជបណ្ឌិតសភា​នៃ​ប្រទេស​ទាំង​៣ កម្ពុជា វៀតណាម​និង​ឡាវ ត្រូវ​ខិត ខំ​ស្រាវជ្រាវ​ទាក់ទង​ទៅ​ប្រធានបទ​សំខាន់​ចំនួន​៤ គឺ​១. វិស័យ​នយោបាយ​និង​សន្តិសុខ ទី​២.​សេដ្ឋកិច្ច​និង ពាណិជ្ជកម្ម​តាម​ព្រំដែន .​ទី​៣.​សង្គម និង វប្បធម៌ និង ទី​៤​បរិស្ថាន ។​ ​លោក សុខ អាន បាន​បន្តថា​ប្រទេស​ដែល​នៅ​ជិតខាង​គ្នា​គឺ​មិនអាច​ស្ថិតនៅ​ឯកោ​បានទេ ដូចនេះ​ចាំបាច់ ណាស់​ត្រូវតែមាន​កិច្ចសហប្រតិបត្តិការ ៕

02acf406-ad36-4d85-a4a6-26e17031a80e

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!