ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on រដ្ឋាភិបាល​គ្រោង​បង្កើត​ក្រុម​ការងារ​ចរចា​ប្រាក់​ខែ​កម្មករ​នៅ​សប្តាហ៍​ក្រោយ

រដ្ឋាភិបាល​គ្រោង​បង្កើត​ក្រុម​ការងារ​ចរចា​ប្រាក់​ខែ​កម្មករ​នៅ​សប្តាហ៍​ក្រោយ

Salary_CEN_17_09_14-(2)

ភ្នំពេញ រដ្ឋា​ភិបាល​គ្រោង​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​ត្រី​ភាគីមួយ​សម្រាប់​ជជែក​ស្វែង​រក​ដំណោះ​ស្រាយការ​ដំឡើង​ប្រាក់​ខែ​ឆ្នាំ​២០១៥ សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ។​ នេះ​បើ​យោង​តាម​លោក​អ៊ិត សំហេង ​រដ្ឋម​ន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក ​អ៊ិត សំហេង​ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​យ៉ាង​ដូច្នេះ ​ក្រោយ​ពីបាន​ចូល​បំភ្លឺ​ដល់​គណៈ​កម្មការ​ទី​៨​នៃ​រដ្ឋ​សភា​ជុំ​វិញ​ដំណោះ​ស្រាយ​ជម្លោះ​ក្នុង​រោងចក្រ​ CWKH។​

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​រោង​ចក្រ​ស្បែកជើង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​៦០​ម៉ឺន​នាក់។ ​ពួកគេ​បាន​ទាមទារ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​
ឬ​ ប្រាក់​ខែ​មូលដ្ឋាន​ឲ្យ​ដល់​ចំនួន​១៧៧​ដុល្លារ​អាមេរិក។​ ការតវ៉ា​នេះ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣ ​មក​ម្ល៉េះ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ ភាគី​ថៅ​កែ​រោង​ចក្រ​យល់​ព្រម
​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ចំនួន​១១០​ដុល្លារ​ក្នុង​មួយ​ខែ​ រីឯ​ក្រុម​សហជីព​ទាមទារការ​ដំឡើង​ប្រាក់​ខែ​នេះ​ឲ្យ​បាន​តិច​បំផុត​ក៏​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ។​

លោក​អ៊ិត សំហេង​ថ្លែង​ថា​ ក្រុម​ការងារ​ពិសេស​នេះ​មក​ពី​ភាគី​សហជីព​ ភាគី​ថៅកែ​រោង​ចក្រ ​និង​ភាគី​ខាង​រដ្ឋា​ភិបាល។​

«ចាប់​ពី​ថ្ងៃ​ទី​២០​(ខែ​តុលា)​ទៅ ​ក្រសួង​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​សម្រាប់​ជជែក​ជា​លក្ខណៈ​ត្រី​ភាគី​ ដែល​មាន​តំណាង​ខាង​សហជីព​ពាក់​ព័ន្ធ​៩​នាក់​
ខាង​និយោជក​៩​នាក់​និង​ខាង​តំណាង​រដ្ឋាភិបាល​ចំនួន​៩​នាក់»។​
មានសហជីពចំនួន​ប្រាំបី​កំពុង​ធ្វើ​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រោង​ចក្រ​ចំនួន​៧​យ៉ាងចម្រូង​ចម្រាស់។​ ពួក​គេនឹង​ត្រូវ​ជួប​ប្រជុំជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​
និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គឺ​លោក​អ៊ិត ​សំហេង​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៦​ខែ​តុលា​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ទាម​ទារ​នេះ។​

ដោយ​ឡែក​ការ​សម្រេច​ជា​ផ្លូវ​ការ​លើ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា។​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!