ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on លោក​ ​ហេង​ ពៅ​ តុ​លា​ការ​កំ​ពូល​បើក​សាវ​នា​ការ​កាល​ពី​ម្សិល​មិញ

លោក​ ​ហេង​ ពៅ​ តុ​លា​ការ​កំ​ពូល​បើក​សាវ​នា​ការ​កាល​ពី​ម្សិល​មិញ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ​កញ្ញា​ ម្សិលមិញនេះ តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ និង​លោក​លី រ៉ាស៊ី ព្រមទាំង​គូកន ២​នាក់​ទៀត ក្រោម​ការចោទប្រកាន់​ពីបទ​មនុស្សឃាត គិតទុក​ជាមុន និង​សមគំនិត ពាក់ព័ន្ធ​ការប៉ុនប៉ង​សម្លាប់ លោក​ចៅក្រម សុក សេដ្ឋា​មុន្នី កាលពី​ចុងឆ្នាំ​២០០៣ កន្លងមក​ ។

នៅក្នុងសវនាការ​តុលាការ​កំពូល ជនជាប់ចោទ​ទាំង ​៤​ រូប បាន​ឆ្លើយ​បដិសេធ ដូចៗ​គ្នា​ថា ពួកគេ​ពុំបាន​រៀបចំ​គម្រោង សម្លាប់​លោក​ចៅក្រម សុក សេដ្ឋា​មុនី ដូច​ការ​ចោទ ប្រកាន់របស់​តុលាការ​នោះទេ​ ។ ក្នុងនោះ លោក ហេង ពៅ បាន​បញ្ជាក់ថា លោក​ពុំ​បានដឹង​អ្វីទាំង​អស់ ចំពោះ​សំណុំ​រឿងនេះ ​។​ ​ក្រោយ​ការ​សួរដេញដោល តុលាការ​បាន​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ ខាងមុខនេះ​វិញ ​។​ ​

​គួរបញ្ជាក់ថា លោក​ហេង ពៅ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ជាច្រើន​ករណី ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​សរុប​ជិត ១០០ ឆ្នាំ​ ។ ចំណែក​គូកន​ផ្សេង​ទៀត រួមមាន លោក​លី រ៉ាស៊ី មាន ​៦​សំណុំរឿង ហើយ ២​សំណុំរឿង បាន​ចូល​ស្ថាពរ រីឯ​ ៤ សំណុំរឿង​ទៀត នឹងត្រូវ​តុលាការ​កំពូល បើកសវនាការ ជំនុំជម្រះ​ជា​បន្ត​បន្ទាប់ នាពេល​ខាងមុខ​នេះ ៕

141001002

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!