ព័ត៌មានថ្មី
លោក ​ម៉ឹង យូឡេង​ប្រធាន​មន្ទីរសាធា​រណការខេ​ត្តកណ្ដា​លត្រូវបានរិះគន។ >> លោក ទៀ សីហារ ត្រូវ​បាន​តែង​តាំង​ជា​អភិ​បាល​ខេត្តសៀម​រាប​។ >> មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង >> ដល់ រដូវ​ពួក​រសីុ​ឈើ​ចេញ​ប្រតិប​ត្តិការ​ទៀត​ហើយ៕ >> ការ​ដឹក​ជពា្ជូន​ឈើ​លក់​នៅ​ទៅ​អោយ​ប្រ​ទេស​វៀត​ណាម​ចាប់​ផ្តើម​គក្រើង​ឡើង​វិញ​ >> លោក​ សៅ​ ប៊ុនរិទ្ធ​ នាយនគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ អន្តរ​ជាតិ​ដូង​ ប្រ​ព្រឹត្តអំ​ពើរ​ពុក​រលួយ​ កើបលុយពីពលក​រឆ្លងដែនលើសពីអនុក្រិត្យ >> លោក យ៉ែម ហេម​រ៉ា​ត​​មេគយ​ច្រកតំបន់​អូររំដួល​ត្រូវបាន​រិះគន់ពី​សំណាក់​ឈ្មួញ​រក​សីុដឹកទំនិញខុសច្បាប់ >> លោក សូរ ប្លាតុ​ង ​អភិបាល​ក្រុង​សៀមរាប ប្រើ​អំណាច​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​​ដែរ​… >> ឧកញ៉ា​រ័ត្ន សា​ខន​ត្រូវបានរិះគន់ថា​កាប់​ឈើ​ខុសច្បាប់​ក្នុង​ស្រុក​លំផាត់​ខេត្ត​រតនគិរី។ >> ល្បែងស៊ីសង សង្វៀនជល់មា​ន់​ តំបន់អរិយក្សត្រ​ ពុំទាន់មានការបង្ក្រាប សង្ស័យមានអ្នកធំនៅពីក្រោយ?
Comments Off on ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​បាន​ឆាន​ទឹក​ប្តូ​និស្ស័យ​សូម​រកយុត្តិ​ធម៍​ជូន​ព្រះអង្គ

ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​បាន​ឆាន​ទឹក​ប្តូ​និស្ស័យ​សូម​រកយុត្តិ​ធម៍​ជូន​ព្រះអង្គ

 

M30-09-14-m-full

ភ្នំពេញ ​៖​​​​​​​​​​​​​​​​ ​​កាល​ពី​​ព្រឹក​​ថ្ងៃ​​ទី​​៣០​​ ខែ​​កញ្ញា​ ឆ្នាំ​២០១៤​ ព្រះ​សង្ឃ​​ស្ថិត​​នៅ​​ក្នុង​​អង្គ​ការ​ធម្ម​ទាន​​សង្គម​​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​ករណី​ព្រះសង្ឃ​នាម​ពេជ្រ ដេវីត ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ផឹក​ABC មាន​ស្រី​ស្នេហ៍​កំដរ​ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សន្និសីទ​កាសែត​នេះ​បាន​រៀបចំឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​បៃតង​រាជធានី​ភ្នំពេញ។

គោលបំណង​នៃ​ការធ្វើ​សន្និសីទ​នេះ​ទី​១-​គឺ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ព្រះសង្ឃ​នាម​ពេជ្រ ដេវីត ដែល​អាជ្ញាធរ​ក្រុង​សៀមរាប​ធ្វើ​ទារុណកម្ម និង​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា​កន្លងទៅ​នៅ​វត្ត​ពោធិ៍​លង្កា ទី​២-​សុំ​ឲ្យ​តុលាការ​ក្រុង​សៀមរាប​ដោះលែង​ព្រះសង្ឃ​ពេជ្រ ដេវីត និង​ព្រះសង្ឃ​ចាន់ សំបូរ និង​ទី​៣-​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ថាប័ន​ព្រះ​សាសនា​បន្ត​ទៀត និង​គោរព​តួនាទី។

មាន​សង្ឃដីកា​នៅក្នុង​សន្និសីទ​នោះ​ព្រះ​តេជគុណ​ងី​ម សៅរ៍​សំខាន់ ប្រធាន​អង្គការ​ធម្មទាន​សង្គម​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ដែល​បាន​ចូលរួម​នោះ​ថា មាន​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​នៅ​មិនទាន់មាន​ដំណោះស្រាយ​លើ​បញ្ហា​នេះ​នៅឡើយ ហើយ​បុគ្គល​សង្ឃ​ពេជ្រ ដេវីត កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​នៅឡើយ​។ ព្រះអង្គ​បន្តថា តាម​ព័ត៌មាន​ដែល​ព្រះអង្គ​ទទួលបាន​គឺមាន​ការ​ចង​ទៅលើ​ព្រះសង្ឃ​ឈ្មោះ​ដេវីត ហើយ​វាយ​ធ្វើបាប​ដែល​ទារុណកម្ម​មួយ​គួរ​សោកស្តាយ​នៅក្នុង​សង្គម​ខ្មែរ​។ មិន​តែ​ប៉ុណ្ណោះ​នៅពេល​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុក​ព្រះសង្ឃ​ពេជ្រ ដេវីត កាន់តែ​រង​ការ​ប្រមាថកាតទាន​យ៉ាងខ្លាំង​ដោយ​ខ្វះ​ការពិចារណា ហើយ​នៅ​ពេល​ព្រះអង្គ​ដេញ​សួរ​ទៅ​ថ្នាក់ដឹកនាំ​សង្ឃ​នៅ​ខេត្តសៀមរាប បែរជា​ថ្នាក់ដឹកនាំ​សង្ឃ​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ​។ ក្រោយ​មកទៀត​ក៏​មាន​ការ​បំផ្លិចបំផ្លាញ​កុដិ​ធ្វើ​ឲ្យ​និស្សិត​ព្រះសង្ឃ​នៅ​ក្នុង​កុដិ​នោះ​រត់​ខ្ចាត់ខ្ចាយ​បាត់បង់​សម្ភារៈ​សិក្សា និង​សំលៀកបំពាក់​ទៀតផង។

ចំណែក​តេជគុណ​ហូ សំ​ផាត ក៏មាន​សង្ឃដីកា​ដែរ​ថា នៅក្នុង​ហេតុការណ៍​នេះ​បន្ទាប់ពី​ធ្វើការ​សិក្សា​ទៅលើ​ដំណើររឿង​ព្រះសង្ឃ​ពេជ្រ ដេវីត​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ ដែលបាន​ចោទ​ថា ផឹក ABC មាន​ស្រី​ស្នេហ៍ ឬ​ប្រើប្រាស់​ថ្នាំញៀន​នោះឡើយ ​ប៉ុន្តែ​រឿង​នោះ​ហាក់ដូច​មានការ​រៀបចំ​ទុកជាមុន ពីព្រោះ​ភិក្ខុ​ពេជ្រ ដេវីត បាន​បួស​នៅក្នុង​វត្ត​នោះ​ប្រមាណ​១០​ឆ្នាំ​មកហើយៗ​ព្រះអង្គ​គឺជា​ប្រធាន​អង្គការ​មួយ ​ដែល​បាន​ស្វែងរក​មូលនិធិ​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​កុមារកំព្រា​ប្រមាណ​៤០០​នាក់ ដូច្នេះ​នៅ​ពេល​សមត្ថកិច្ច​ចោទប្រកាន់​ហើយ​ចាប់​យកទៅ​ឃុំខ្លួន​បែបនេះ សួរថា​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

ដោយឡែក​ព្រះ​តេជគុណ​សេង សុខុម ដែល​ព្រះអង្គ​គង់នៅ​វត្ត​ពោធិ៍​សង្កា​នោះដែរ​បាន​មាន​សង្ឃដីកា​ថា នៅ​ថ្ងៃកើតហេតុ​ភិក្ខុ​បាន​និមន្ត​ទៅ​សួររក​សំបុត្រ​រថយន្ត​ពី​កូនសិស្ស​ដែល​កំពុងស្នាក់នៅ​ក្នុង​កុដិ​ក្បែរ​នោះ ដែល​សំបុត្រ​រថយន្ត​នោះ​ ភិក្ខុ​ដេវីត​ត្រូវ​ទិញ​សម្រាប់​ជិះ​រថយន្ត​ធ្វើដំណើរ​ទៅ​បុណ្យ​ម្តាយមីង​នៅ​ស្រុក​កៀនស្វាយ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​កូនសិស្ស​នោះ​មិន​ដឹង​ជា​ទិញ​ស្រា​បៀរ ABC ពី​ណា ហើយ​មាន​ទាំង​មនុស្ស​ស្រី​២​នាក់​នៅ​ទីនោះ​ផង នៅ​ពេល​សួរនាំ​រក​សំបុត្រ​រថយន្ត​នោះ​ក៏​កើត​ទៅ​ជា​ការ​ទាស់សំដី ហើយក៏​មាន​ប៉ូលិស​ទៅដល់​វាយ​ធ្វើបាប​លើ​រូប​កាយ​របស់​ព្រះអង្គ​បណ្តាល​ឲ្យ​បែក​ព្រះ​កេស​ពីលើ​ប្រហែលជា​៣០​ថ្នេរ។ បច្ចុប្បន្ននេះ​នៅពេលដែល​ភិក្ខុ​ពេជ្រ ដេវីត នៅក្នុង​គុក​គ្មាន​ការថែទាំ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​បើតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ព្រះសង្ឃ​ពេជ្រ ដេវីត ពី​ក្នុង​ពន្ធនាគារ​បាន​ប្រាប់ថា ព្រះអង្គ​កំពុង​ឈឺ​ព្រះ​កេស​យ៉ាងខ្លាំង​ដោយសារតែ​គ្មាន​ការព្យាបាល​ត្រឹមត្រូវ។

 

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​នៅ​វត្ត​ពោធិ៍​លង្កា​ក្រុង​សៀមរាប ខេត្ត​សៀមរាប​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ដោយបាន​លើកឡើងថា មាន​ព្រះសង្ឃ​២​អង្គ​ព្រមទាំង​គូកន​ស្រី​ញី​នាំគ្នា​ផឹកស្រា​ក្លែម​សាច់ ដោយមាន​ស្រី​ស្នេហ៍​អង្គុយ​កំដរ​ក្នុង​កុដិ​យ៉ាង​សប្បាយរីករាយ ហើយ​នៅពេល​សមត្ថកិច្ច​ទៅដល់​បាន​តដៃ​ជាមួយ​សមត្ថ​ទៀតផង ទើប​ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​ក្រោយពី​ការ​ចាប់ខ្លួន​នេះ​បែរជា​មានការ​តវ៉ា​ពី​ព្រះសង្ឃ និង​បរិស័ទ​មួយចំនួន​ថា​មិនមែនជា​ការពិត​ទៅវិញ ហើយ​នៅ​ពេល​ចុះ​ទៅ​ដោះស្រាយ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ លោក​ម៉ៅ វុទ្ធី អភិបាលរង​ខេត្តសៀមរាប​ដោយមាន​ការចូលរួម​ពី​មន្ត្រី​សង្ឃ​ខេត្ត​ផង​នោះ លោក​ម៉ៅ វុទ្ធី បាន​លើកឡើងថា បញ្ហា​បព្វជិត​ទាំងឡាយ​ដែល​សង​ព្រះ​ផ្នួស​ជា​សង្ឃ​ហើយ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា គឺ​មិន​អនុញ្ញាត​ឲ្យ​ឆាន់​បាយ​ពេល​ល្ងាច និង​ស្រា​ព្រមទាំង​ប៉ះពាល់​ស្រី​ញី​ទាំងឡាយ​ដែល​ខុស​ពី​វិន័យ​ព្រះសង្ឃ​ឡើយ ដូច្នេះ​ការ​ឆាន់​ស្រា​ ឆាន់​បាយល្ងាច​ព្រមទាំង​នាំ​ស្រី​ស្នេហ៍​ចូល​ក្នុង​កុដិ​បែបនេះ​គឺជា​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ធម្ម​វិន័យ​របស់​សង្ឃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!